Saturday, April 20, 2024
Homeតារាខ្មែរកែវ និសា របូតតំណែងពិធីការិនី

កែវ និសា របូតតំណែងពិធីការិនី

មួយរយៈចុងក្រោយនេះ អ្នកមេម៉ាយរូបស្រស់ កែវ និសា នៅតែដណ្តើមបានភាពលេចធ្លោ តាមរយៈតំណែងជា ពិធីការិនីនៅ CTN MyTV និង CNC។ ប៉ុន្តែថ្មីៗនេះ មានដំណឹងគួរឱ្យ ភ្ញាក់ផ្អើលថា នាងបានរបូតតំណែងពីកម្មវិធីប្រគំតន្ត្រីស្រាបៀរអ៊ិចស្ពឺត របស់ MyTV ដោយត្រូវបានដាក់តារាកំប្លែង វ័យក្មេង នាងវ៉ាន់ នីឡា កូនលោកតាវ៉ិចទ័រ ជំនួសវិញ។ ទន្ទឹមនឹងនោះ ក៏មានការសង្ស័យថា ទំនងជានិសា និយាយអធិប្បាយមិនបានល្អ ទើបខ្ទាតចេញពី កម្មវិធីផ្សាយផ្ទាល់នោះ។
យ៉ាងណា តាមប្រភព ពីបុគ្គលិកនៅ CTN មួយរូបបានបង្ហើបឱ្យដឹងថា ការដែលនិសា បាត់មុខពីកម្មវិធីប្រគំតន្ត្រី អ៊ិចស្ពឺត ហើយត្រូវដាក់ជំនួសតារាកំប្លែង នាងវ៉ាន់ នីឡា វិញ ដោយសារតែនាង មានបញ្ហាជាមួយ ខាង Sponsor។

902925_583100938367172_2114333011_o
ប្រភពដដែលនោះ និយាយថា “អ្នកឧបត្ថម្ភនៅក្នុង កម្មវិធីនោះ តម្រូវឱ្យនិសា ធ្វើតាមគោលការរៀបចំរបស់ក្រុមហ៊ុន តែនាងមិនធ្វើតាម ដោយសារតែនាងយល់ថា មានភាពសាំញ៉ាំច្រើន។ ណាមួយនាងជាតួល្បីផង ហើយថែមទាំង មិនចេះខ្វល់ច្រើនផងនោះ ក៏ចាកចេញពីកម្មវិធីនោះតែម្តង”។
ប្រភពដដែលបន្ថែមថា កែវ និសា ហាក់មិនស្តាយស្រណោះកម្មវិធីនោះទេ ខណៈដែលនាងនៅតែ ឈរជើងយ៉ាងរឹងមាំ នៅទ្រនំ CTN ដែលបច្ចុប្បន្ននេះ នាងនៅកាន់កម្មវិធី មួយចំនួន ដូចជាកម្មវិធី “ប្រគំតន្ត្រីប៉ូការីស្វេត”, “មហាតន្ត្រី KAP” និងកម្មវិធី “ផ្ទះលោកតា”។ មិនត្រឹមតែប៉ុណ្ណោះ និសា បានបង្ហាញពី សកម្មភាពសប្បាយរីករាយ នៅលើបណ្តាញសង្គម ជាបន្តបន្ទាប់ ហាក់បញ្ជាក់ថា នាងគ្មានទុក្ខកង្វល់ អ្វីនោះទេ។
កែវ និសា មិនអាចទាក់ទង សុំការបញ្ជាក់បានទេ កាលពីចុងសប្តាហ៍មុននេះ ខណៈដែលនាងបានផ្តាច់ ទំនាក់ទំនងជាមួយ ក្រុមអ្នកសាព័ត៌មាន ជាច្រើនឆ្នាំមកហើយ គឺចាប់តាំងពីផ្ទុះ រឿងប្តឹងលែងប្តី លោកគាំ វារី អណិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិកម៉្លេះ។
តាមប្រភពថាកែវ និសា មានខ្នងបង្អែកក្រាស់នៅទ្រនំ CTN ទើបនាងឈរជើងបានរឹងមាំរហូតមកទល់ពេលនេះ ខណៈដែលមានដំណឹងថា ឧកញ៉ា ដែលស្រលាញ់នាង ជាយូរមកហើយនោះ នៅតែតាមស្នេហ៍នាងយ៉ាងស្អិត បើទោះបីដឹងថា នាងមានបុរសសង្ហា លឹម ជាឡាយ ជាម្ចាស់ស្នេហ៍ក្តី។
ក្រៅពីរក្សាបានភាពលេចធ្លោ ក្នុងដំណែងជាពិធីការិនី ថ្មីៗនេះ កែវ និសា ក៏បានហក់មកចាប់ អាជីពសម្តែងវិញដែរ គឺទើបក្រសោប បានតំណែងតួឯកនៅក្នុងរឿង “បន្ទប់មនុស្សរស់” ដែលនឹងជួយ ឱ្យនាងកាន់តែទាញបានភាពលេចធ្លោ មួយកម្រិតថែមទៀត ស្របពេលដែល រូបសម្រស់របស់នាងកាន់តែ មានភាពទាក់ទាញ មិនចាញ់តារាក្រមុំៗ មួយចំនួនទេ៕ សុខ ស៊ីឡាង

RELATED ARTICLES