Saturday, April 20, 2024
Homeតារាខ្មែរខេមរៈ សិរីមន្ត មិនខ្លាចគូប្រជែង

ខេមរៈ សិរីមន្ត មិនខ្លាចគូប្រជែង

មុននេះ ខេមរៈ សិរីមន្ត ត្រូវម្ចាស់ពានរដូវកាលទី១ លោកប៊ុត សីហា បានប្រកាសក្តែងៗថា មិនខ្លាចប្រជែងជាមួយសិរីមន្ត ឡើយ ទើបធ្វើឱ្យមហាជន បានលើកឡើងថា ហង្សមាស ប្រាកដជាយកសីហា ទៅបំបែកទីផ្សារ តារាល្បីជាងគេនៅសាន់ដេ លោកសិរីមន្ត ជាមិនខានឡើយ។ ប៉ុន្តែ រយៈពេលជាង១ឆ្នាំនេះ ប៊ុត សីហា នៅតែទ្រឹង និងមិនធ្វើឱ្យប៉ះពាល់ ទីផ្សារចម្រៀងសិរីមន្ត បានទេ តែផ្ទុយទៅវិញ គឺតារាសាន់ដេរូបនេះ កាន់តែត្រូវប៉ាន់ ហើយល្បីខ្លាំងថែមទៀត ទៅវិញទេ។

ដោយឡែ កថ្មីៗនេះ ហង្សមាស ក៏ជ្រើសបានតារាប្រុសម្នាក់ទៀត ពីកម្មវិធី The Voice Cambodia រដូវកាលទី២ គឺលោកថែល ថៃ ដែលមានសមត្ថភាព ច្រៀង មិនចាញ់ខេមរៈ សិរីមន្ត ឡើយ ថែមទាំងមានកាយវិការ និយាយស្តីដូចសិរីមន្ត ថែមទៀតផង ទើបធ្វើឱ្យ មហាជនយល់ថា ហង្សមាស នឹងប្រើប្រាស់ថែល ថៃ ប្រជែងយកទីផ្សារ ចម្រៀងសិរីមន្ត ជាមិនខាន ព្រោះហង្សមាស កំពុងត្រៀមបទជាច្រើនឱ្យថែល ថៃ ច្រៀង ដែលបទទាំងនោះ ចេញទៅអាចធ្វើឱ្យគេ ច្រឡំសំឡេងថែល ថៃ ថាជាសំឡេងសិរីមន្ត ទើបធ្វើឱ្យ មានការលេចឮថា សិរីមន្ត កំពុងភ័យបារម្ភខ្លាចបាត់បង់តំណែង។

លោកខេមរៈ ភារុណ ជាបងប្រុសខេមរៈ សិរីមន្ត និងជាជំនួយការផលិតកម្មសាន់ដេ អះអាងជំនួសសិរីមន្ត ថា ប្អូនប្រុសលោក មិនមានការព្រួយបារម្ភ ពីបញ្ហានេះទេ ហើយមានតែអបអរសាទរ ចំពោះហង្សមាស ដែល ជ្រើសបានធនធានមនុស្សថ្មីនេះ។

លោកភារុណ អះអាងថា “តារាខ្លះគាត់យកត្រាប់តាម តារាល្បីណាមួយ ដើម្បីធ្វើឱ្យគេចាប់អារម្មណ៍ ហើយចង់ឱ្យល្បី តាមតារានោះ។ តែអ្នកខ្លះមិនមែនគាត់ប្រឹងធ្វើតាមទេ គឺធម្មជាតិតែម្តង ហើយយើងសប្បាយចិត្ត ដែលគាត់ស្រលាញ់តារាយើង បានជាយកបទយើង ទៅច្រៀងក្នុងកម្មវិធី ប្រលងចម្រៀងធំៗបែបនេះ។ ខ្ញុំនិងសិរីមន្ត មិនមានការបារម្ភថា ស្ទីលដូចគ្នា អាចបាត់បង់ទីផ្សារអី គឺអត់ទេ គឺនៅលើសមត្ថភាព យើងម្នាក់ៗទេ ហើយទុកឱ្យមហាជន ជាអ្នកវាយតម្លៃទៅចុះ។ ខ្ញុំមានតែអបអរគាត់ (ថែល ថៃ) ដែលទទួលបានជោគជ័យ ហើយនេះជាធនធានមនុស្សថ្មីទៀត សម្រាប់សិល្បករក្នុងសង្គមយើង”។

លោកថែល ថៃ ម្ចាស់ពានរង្វាន់ The Voice Cambodia រដូវកាលទី២
លោកថែល ថៃ ម្ចាស់ពានរង្វាន់ The Voice Cambodia រដូវកាលទី២

ខេមរៈ សិរីមន្ត តែងតែត្រូវបានបេក្ខជន ប្រលងចម្រៀងជាច្រើន បានយកបទគេទៅច្រៀង ព្រោះតែ បទចម្រៀងតារារូបនេះ ពេញនិយមក្នុងស្រទាប់យុវវ័យ។ ដោយឡែក ថែល ថៃ វិញ បានលើកយកចម្រៀង ៤បទរបស់សិរីមន្ត ឡើងច្រៀងក្នុងកម្មវិធី ប្រលងចម្រៀង The Voice Cambodia រដូវកាលទី២ “ជំងឺខ្វះអ្នកថែ រស់បានយូរប៉ុនណា?”, “ក្រមុំឡើងថ្លៃ”, “សង្សារក្រជូនពរអូន” និងបទ “ស្អប់”។ តាមរយៈ៤បទ នេះ ទស្សនិកជន ជាច្រើននិយាយស្របគ្នាថា សិស្សប្អូនខេមរៈ សិរីមន្ត គឺថែល ថៃ នេះប្រាកដជាអាចទាញទីផ្សារការគាំទ្រពី សិរីមន្ត បានជាមិនខាន ពេលបទចម្រៀងថែល ថៃ ចេញបទថ្មីនៅហង្សមាស នោះ ព្រោះស្ទីលលោកថៃ មិនចាញ់សិរីមន្ត ទេ។

លោកភារុណ បន្ថែមថា “យើងមានមោទនភាព ដែលគាត់យកបទចម្រៀងយើងទៅច្រៀង សិរីមន្ត ក៏គាត់សប្បាយចិត្តដែរ ព្រោះបានន័យថា បទយើងពេញនិយមត្រូវចិត្តអ្នកស្តាប់បារ៉ូល សរសេរបានល្អ ទើបគាត់យកទៅច្រៀង ប្រលងបានជោគជ័យ។ យើងត្រេកអរ ព្រោះគាត់អាច ធ្វើឱ្យជីវភាពគាត់ បានល្អប្រសើរជាមិនខាន។ ខ្ញុំគិតថា មានតារាខ្លះសំឡេង ស្ទីលគាត់ទៅតារាហ្នឹង បើឱ្យគាត់ច្រៀងបទតារាផ្សេងទៀត ក៏មិនជោគជ័យដែរ ព្រោះជាធម្មជាតិរបស់គាត់”។

ខេមរៈ សិរីមន្ត មិនហ៊ានចេញទៅច្រៀងសម្តែង ក្រៅប្រទេសទេ ព្រោះចង់ពង្រឹងទីផ្សារចម្រៀងឱ្យកាន់តែល្អជាងនេះទៀត ហើយថ្មីៗនេះ សិរីមន្ត ថែមទាំងណាត់ជួបតន្ត្រីកររ៉េតធី ដូណា ឱ្យធ្វើបទភ្លេងថ្មី Original Songs ឱ្យវាយលុកទីផ្សារទៀតផង។

បងប្រុសរបស់សិរីមន្ត លោកភារុណ បន្ថែមថា “យើងមានការជួបជាមួយលោកដូណា មែន តែមិនទាន់បានធ្វើអីទេ ព្រោះការធ្វើ គឺត្រូវពិភាក្សាច្បាស់លាស់ជាមួយក្រុមហ៊ុន ទាំងការចំណាយចំណូល និងពេលវេលា។ ខ្ញុំគិតថា យើងមិនទាន់អាចបត់រកភ្លាមទេ តែជាការចាប់ផ្តើម តាមដំណាក់កាលសិន។ នៅរដូវវស្សានេះ សិរីមន្ត មានបទចម្រៀងល្អចេញច្រើនដែរ”។

ខេមរៈ សិរីមន្ត ដែលល្បីមានប្រពន្ធកូន២នោះ នៅតែល្បីជាងគេនៅសាន់ដេ តែសិរីមន្ត ហៅប៊ុន ថៃ នៅតែព្យាយាមលាក់រឿងស្នេហា និងមិនដែលបណ្តើរ គូស្នេហ៍ឱ្យគេស្គាល់ឡើយ៕                                                              ហុឹម វិចិត្រ

 

RELATED ARTICLES