Friday, March 29, 2024
Homeព័ត៌មានអន្តរជាតិចិនបាញ់ ពន្លិចទូកនេសាទវៀតណាម ក្នុង​សមុទ្រចិនខាងត្បូង

ចិនបាញ់ ពន្លិចទូកនេសាទវៀតណាម ក្នុង​សមុទ្រចិនខាងត្បូង

សមុទ្រចិនខាងត្បូង៖ ប្រភពផ្លូវការ បានឲ្យដឹងថានាវាចិនចំនួនពីរគ្រឿងបាន បាញ់ពន្លិច ទូកនេសាទ ជនជាតិវៀតណាមចំនួនមួយគ្រឿងដែលស្ថិតនៅក្បែកោះ ជម្លោះ Paracel ក្នុងតំបន់សមុទ្រចិនខាងត្បូង។

អ្នកអ្នកពាក្យទីភ្នាក់ងារ សង្គ្រោះនិងស្រាវជ្រាវខេត្ត Quang Ngai លោក Phan Van On បានថ្លែងថាពួកគេ(ភាគីចិន)មិនត្រឹមតែបាញ់ពន្លិច ទូកនេសាទប៉ុណ្ណោះទេ ថែមទាំងព្យាយាមការពារ ទូកដទៃមិនឲ្យ ទៅសង្គ្រោះដល់អ្នកនេសាទ ទាំងនោះ ទៀតផង។

ចំណែកកាសែត Thanh Nien បានរាយការណ៍ថា អ្នកនេសាទជនជាតិវៀតណាម ចំនួន៥នាក់បាននិងកំពុងវិលត្រឡប់ ទៅច្រាំងសមុទ្រវិញកាលពី ថ្ងៃសៅរ៍នេះនៅពេលដែលខ្លួន ត្រូវបានស្ទាក់ចាប់ដោយនាវាជនជាតិចិនពីរគ្រឿង។

រីឯអ្នកនេសាទដទៃ ទៀតក្នុងតំបន់នោះ បានរៀបរាប់ថាពួកគេឃើញ នាវាចិនបើករែរ៉ ក្បែរនោះដើម្បីបំភ័យអស់រយៈពេលជាច្រើនម៉ោង។លោក Phan Van On បានឲ្យដឹងថាសកម្មភាព នេះគឺជាអំពើឃោរឃៅគ្មានមេត្តា ហើយគួរតែត្រូវបានថ្កោលទោស។

ដោយឡែកចិនបាន អះអាងថាតំបន់ភាគច្រើននៃសមុទ្រចិនខាងត្បូងគឺត្រួតស៊ីគ្នា តាមការ អះអាងពីសំណាក់ វៀតណាម តៃវ៉ាន់ ហ្វីលីពីន ម៉ាឡេស៊ីនិងព្រុយណេ។

 

 

 

RELATED ARTICLES