Friday, March 29, 2024
Homeព័ត៌មានអន្តរជាតិតុលាការអន្តរជាតិសម្រេចឲ្យ​ ហ្វីលីពីនឈ្នះក្តី​សមុទ្រចិនខាងត្បូង

តុលាការអន្តរជាតិសម្រេចឲ្យ​ ហ្វីលីពីនឈ្នះក្តី​សមុទ្រចិនខាងត្បូង

សមុទ្រចិនខាងត្បូង៖ ការកាត់សេចក្តីដោយ អាជ្ញាកណ្តាល (តុលាការមជ្ឈត្តកម្មអន្តរជាតិ)នៅទីក្រុង The Hague ប្រទេស ហូឡង់នៅថ្ងៃអង្គារទី១២កក្កដានេះ បញ្ជាក់ថាតុលា ការបានរកឃើញថាពុំមាន មូលដ្ឋានច្បាប់សម្រាប់ ប្រទេសចិនក្នុងការអះអាងពីសិទ្ធិជាប្រវត្តិសាស្ត្រលើ ធនធានក្នុងសមុទ្រចិន ខាងត្បូងនោះឡើយ។

ជាងនេះ ទៅទៀតតុលាការក៏បាន រកឃើញផងដែរថាចិនបានជ្រៀតជ្រែកលើសិទ្ធិនេ សាទរបស់ហ្វីលីពីនក្នុងដែនទឹកជម្លោះទៀតផង។

មួយវិញទៀតចិនពុំ មានសិទ្ធិដែលទទួលបាន ជាប្រវត្តិសាស្ត្រលើដែនទឹកនៅសមុទ្រចិន ខាងត្បូងឡើយ ហើយក៏គ្មានឡើយនូវកោះ Spratly ដែលអនុញ្ញាត ផ្តល់ឲ្យចិននូវសិទ្ធិលើតំបន់សេដ្ឋកិច្ចផ្តាច់មុខដែរ។

តុលាការបាន ថ្លែងថាចិនបានធ្វើឲ្យអន្ត រាយជាអចិន្ត្រៃយ៍ និងមិនអាចជួសជុល បានលើប្រព័ន្ធអេកូនៃផ្កាថ្មប៉ប្រះទឹកនៅកោះ Spratlys ។ តុលាការថែមទាំងបាន បញ្ជាក់ទៀតថាេះ ការអះអាងរបស់ចិន លើសិទ្ធិជាប្រវត្តិសាស្ត្រនៅតំបន់នោះគឺជាការផ្ទុយពីអនុសញ្ញា អង្គការសហប្រជាជាតិ។

ដោយឡែកសារព័ត៌មាន ចិនបានហៅសេចក្តី សម្រេចរបស់តុលាការនេះថា ជាការរំលោភបំពានច្បាប់ហើយសេចក្តីសម្រេចនេះគឺជាការបង្កើតនូវក្តីឈឺចាប់។

 

RELATED ARTICLES