Thursday, April 18, 2024
Homeតារាខ្មែរព្រាប សុវត្ថិ រុញកូនទាំង៣ឡើងឆាក

ព្រាប សុវត្ថិ រុញកូនទាំង៣ឡើងឆាក

ថ្មីៗនេះដែរ ព្រាប សុវត្ថិ ក៏ចេញច្រៀងការ ប្រគំតន្ត្រីតាមបណ្តាខេត្ត របស់ Cambodian Idol រដូវកាល២ ហើយអ្វីដែលមហាជន បានចាប់អារម្មណ៍ខ្លាំង ទៅលើតារាហង្សមាស រូបនេះ បន្ថែមពីលើបទចម្រៀងនោះ គឺព្រាប សុវត្ថិ បានយកកូនប្រុស២នាក់ គឺកូនច្បង សុវត្ថិ សិរីវុធ និងកូនទី២ សុវត្ថិ មុនីនាថ រួមទាំងក្មួយប្រុស ម្នាក់ទៀត គឺតារាចម្រៀងឆៃដា ពិសិដ្ឋ ឡើងរាំអមលោក តែអ្នករាំអម ទាំងវ័យក្មេងនេះ គឺពាក់ម៉ាសក៍បិទមុខ ជិតតែម្តង ដើម្បីកុំឱ្យគេស្គាល់។

12345548_645040398971807_8365032488837133912_n

ក្រោយពេលព្រាប សុវត្ថិ ច្រៀងចប់ កូនប្រុសទាំង២ របស់លោក ចុះពីលើឆាក ត្រូវបានអ្នកទស្សនាចោមសុំថតរូបជាមួយ ទើបធ្វើឱ្យតារា មួយចំនួនលាន់មាត់ថា កូនព្រាប សុវត្ថិ មិនទាន់ធ្វើជាអ្នកចម្រៀងផង គឺត្រូវគេចាប់អារម្មណ៍ល្បីជាងតារាមួយចំនួនទៅហើយ គឺពិតជាមិនធម្មតាមែន។
ព្រាប សុវត្ថិ ដែលគ្រងតំណែង កំពូលតារាចម្រៀងនៅ ផលិតកម្មរស្មីហង្សមាស ជាង១០ឆ្នាំទៅហើយនោះ រស់នៅយ៉ាងមានសុភមង្គល ជាមួយភរិយា អ្នកស្រីឡុង ស្រីមុំ ជាមួយកូនប្រុស៣នាក់ ដែលសុទ្ធតែមាន រូបរាងសង្ហា មិនចាញ់ឪពុកគេឡើយ។ ព្រាប សុវត្ថិ មិនដែលមានរឿងអាស្រូវស្នេហាទេ ថ្វីត្បិតតែលោកមានអ្នកស្រលាញ់ គាំទ្រច្រើនមែន តែលោកសុវត្ថិ ហៅស្នាយ មិនដែលធ្វើឱ្យភរិយា លោកភ័យខ្លាចស្រីផ្សេង ឆក់ប្តីទៅបាត់ឡើយ ហើយតាមកម្មវិធីសិល្បៈ និងថតបទចម្រៀង MV ឆ្ងាយៗ ព្រាប សុវត្ថិ តែងតែយកភរិយាទៅតាមជានិច្ច ដែលបញ្ជាក់ថា លោកស្រលាញ់តែ ភរិយាលោកម្នាក់គត់ ដែលសកម្មភាព បែបនេះ គឺជាគំរូមួយ ដល់តារាសិល្បៈទូទៅ ព្រោះមានតារាជាច្រើនចង់ល្បី មិនហ៊ាន បណ្តើរប្តី ឬប្រពន្ធ និងកូន ឱ្យគេស្គាល់ឡើយ។
ទោះជាយ៉ាងណា តាមរយៈការបញ្ចោញកូនប្រុស២នាក់ ឱ្យឡើងរាំអមលើឆាកតន្ត្រីនេះ ព្រាប សុវត្ថិ ត្រូវបានគេដឹងថា មានកូនប៉ុនឱទៅហើយ ខណៈមតិភាគច្រើនយល់ថា នេះជាសញ្ញាមួយ បង្ហាញថា ព្រាប សុវត្ថិ មានចេតនាចង់រុញកូនឱ្យ ចូលសិល្បៈជាបណ្តើរៗហើយ តាមរយៈការឡង់សេ ពីឪពុកជាតារាចម្រៀងល្បីល្បាញស្រាប់នេះ៕

RELATED ARTICLES