Friday, April 19, 2024
Homeតារាបរទេសភុត នាំជុយ ទៅកែសម្ផស្សនៅកូរ៉េ

ភុត នាំជុយ ទៅកែសម្ផស្សនៅកូរ៉េ

ភុត ភុទ្ធិឆៃ កៀតស៊ិន ដឹកដៃសង្សារ ស្រីជុយ វរ៉ាថ្យា ទិនគូហា ទៅកម្សាន្តនៅដែនដីទេសចរណ៍កូរ៉េ ដែលល្បីល្បាញផ្នែកសល្យកម្ម កែសម្ផស្ស នាំឱ្យមានពាក្យលេចឮថា ក្រៅពីទៅរឹតចំណងស្នេហា រ៉ូមែនទិក ផ្អែមល្ហែម ហើយនោះ អ្នកទាំងពីរក៏ឆ្លៀតចូលគ្លីនិកវះកាត់ កែសម្រស់ ទៀតផង…។

13567422_1069923653094396_2184558222067266462_n
ក្រោយពេលមាន ពាក្យចចាមអារ៉ាម ភុត បានចេញ មកបដិសេធថា គ្មានការវះកាត់ កែសម្ផស្ស នៅលើទឹកដីកូរ៉េអីទេ។ ពាក្យសម្តីនេះ ហាក់ចង់អះអាងថា រូបសម្រស់ពួកគេ គឺជាអំណោយទាន ពីធម្មជាតិសុទ្ធសាធ។ តែលើលោកនេះ គ្មានអ្វីស្ថិតនៅជា អាថ៌កំបាំងរហូតទេ។ ទីបំផុតអាថ៌កំបាំង ត្រូវបែកធ្លាយ នៅពេលដែល គ្លីនិកកែសម្ផស្ស មួយនៅកូរ៉េ បានទម្លាយរូបភាព ភុត និងក្រមុំ ជុយ កំពុងប្រើប្រាស់ សេវាកែសម្ផស្ស នៅទីនោះ។ មិនអាចលាក់បាំង ការពិតបាន តទៅទៀត លោកភុត ក៏យល់ព្រម សារភាពថា លោកបានទៅ វះកាត់កែកុនភ្នែ កបន្តិចមែន ខណៈដែលសង្សារ ស្រីរបស់លោក គ្រាន់តែទៅមើលថែទាំ ស្បែកតាមធម្មតា ប៉ុណ្ណោះ គ្មានការវះ កាត់ប៉ះប៉ូវសុដន់ ឬកែកុនត្រគាក អ្វីដូចពាក្យលេចឮនោះទេ។

13528862_1069923576427737_5398827698140617195_n
លោកបង្ហើបពីរឿងដែល ពុំអាចលាក់បាំងតទៅទៀតថា យើងពុំបានលាក់បាំងអ្វីទេ ក្នុងការផ្តល់កិច្ច សម្ភាសន៍កាលពីមុន។  បងៗអ្នកកាសែត សួរថា ទៅកូរ៉េនោះ មានបានធ្វើអ្វីថែមថយ ទៀតឬអត់? ហើយយើង ក៏ឆ្លើយថា អត់ទេ ពុំបានធ្វើអ្វី ថែមឡើយ។ យើងគ្រាន់តែទៅ ដកថ្នេរចេសត្រង់ ភ្នែកដែលវារបូត ក្រោយពេលដែល យើងធ្លាប់ទៅធ្វើភ្នែកប្រមាណ៤-៥ឆ្នាំមុន។ ម៉្យាងទៀត រូបដែលមន្ទីរពេទ្យ នាំយកទៅប្រើនោះ ក៏ទទួលបាន ការអនុញ្ញាតពីពួកយើង។ ខ្ញុំសូមជម្រាបថា ខ្ញុំពុំដែលបដិសេធ រឿងធ្វើសល្យកម្មនេះទេ ព្រោះខ្ញុំធ្វើត្រឹមតែ ភ្នែកប៉ុណ្ណោះ។ ខ្ញុំប្រហែលជា ខុសត្រង់ប្រាប់មិនបានច្បាស់។ ដូច្នេះសុំទោស អ្នកទាំងអស់គ្នាផង។ យើងពុំបាន និយាយឱ្យច្បាស់ថា ទៅកែកុនភ្នែក ត្រង់ចំណុចដែលយើងធ្លាប់ទៅធ្វើកាលពី៤-៥ឆ្នាំមុន។ ត្របកភ្នែក វាកាន់តែក្រាស់ ហើយអំបោះ ដែលធ្លាប់ដេរវារបូត ចាំបាច់ត្រូវដេរ ឱ្យដូចដើមវិញ តែប៉ុណ្ណឹងឯង។ ខ្ញុំមិនបាន ធ្វើកន្លែងណា ផ្សេងទៀតទេ គឺយើង និយាយការពិតរហូតមក។ ពេលមានព័ត៌មានបែបនេះឡើង ខ្ញុំក៏មាន អារម្មណ៍តូចចិត្តដែរ។ អ្នកខ្លះថា យើងទៅធ្វើ ចង្កាធ្វើច្រមុះ ក្រឡឹងមុខ ឬថាមុខខ្ញុំ ក្រាលគ្របដោយប្លាស្ទិក។ សព្វថ្ងៃនេះ ក៏ស្ត្រេស និងខូចចិត្ត។ ថ្ងៃនេះ សូមបកស្រាយ ជាលើកចុងក្រោយ។ បើជាការធ្វើសល្យកម្មពិតៗ នោះគឺមាន តែភ្នែកប៉ុណ្ណោះ។ ចំណែកករណី ដែលមានអ្នកសង្កេតថា ទៅកូរ៉េ ជាមួ ជុយ លើកនេះមិនថតរូប ព្រោះតែវះកាត់ ធ្វើសល្យកម្មការពិត យើងតាំងចិត្ត នាំគ្នាទៅលំហែកាយ។
ចំណែកករណីដែល មានពាក្យលេចឮថា សង្សារស្រី ក៏វះកាត់ប៉ះប៉ូវ ថែមថយនេះនោះ ត្រូវបានលោក ភុត បកស្រាយថា “ឯជុយ នាងគ្រាន់ទៅថែស្បែក ធម្មតាគ្មានវះកាត់ ប៉ះប៉ូវអីទេ។ ខ្ញុំជឿថា អ្នកសម្តែង គ្រប់រូបធ្វើការ មុខកាមេរ៉ា ឬសូម្បីតែមនុស្សធម្មតា ក៏រមែងស្រលាញ់ រូបសម្រស់ ត្រូវតែថែទាំស្បែក គ្រប់គ្នាហ្នឹង។ បើយើងមាន ចេតនាលាក់បាំងយើង ប្រាកដជាមិនអនុញ្ញាត ឱ្យខាងមន្ទីរពេទ្យ យករូបទៅបង្ហោះ ក្នុងហ្វេសប៊ុក របស់មន្ទីរពេទ្យទេ។ យើងសុខចិត្តឱ្យយករូបទៅផ្សព្វផ្សាយ។ ពេលដែលគេថតយើង ក៏ឃើញពុំមែនជា រូបបែកធ្លាយស្អីទេ។ រូបរបស់ ជុយ មន្ទីរពេទ្យក៏បាន សរសេរច្បាស់លាស់ថា មកថែទាំស្បែក។ សារភាពថា ខ្ញុំដូចជាស្ត្រេស ចំពោះព័ត៌មាននេះ ព្រោះត្រូវបកស្រាយជាដរាប។ បើមានពេលខ្ញុំចង់យក រាងកាយតាំងពីក្បាលដល់ ចុងជើងទៅ ចូលម៉ាស៊ីនស្គែន ដើម្បីឱ្យអ្នកទាំងអស់គ្នា បានឃើញថា ត្រង់ណា ខ្លះដែលមាន ការវះកាត់ ឬកន្លែងណាខ្លះដែលជាប្លាស្ទិក?”៕

RELATED ARTICLES