Thursday, March 28, 2024
Homeវិទ្យាសាស្រ្ដ និងស្រាវជ្រាវលោក ហូ ​ជីមិញ មានប្រវត្តិបែបណា?(ត)

លោក ហូ ​ជីមិញ មានប្រវត្តិបែបណា?(ត)

លោក Nyugen បានចាកចេញ ពីក្រុងមូស្គូក្នុងឆ្នាំ១៩២៣ ដើម្បីចុះឈ្មោះចូលរៀន នៅសាកលវិទ្យាល័យកុម្មុយនិស្តមួយ។ នៅគ្រានោះដែរ ដើម្បីទ្រទ្រង់ជីវភាពខ្លួនឯងលោកបាន ចូលធ្វើការនៅក្នុងរបប កម្មុយនិស្តអន្តរជាតិកូមីនតាង(Comintern) ។នៅឆ្នាំបន្ទាប់លោក Nyugen លោកបានចូលរួម នៅក្នុងសមាជលើកទី៥កូមីនតាងលោក បានផ្លាស់ប្តូរទីលំនៅទីកាន់ខេត្ត Canton ប្រទេសចិន។

ក្នុងឆ្នាំ១៩២៥-១៩២៦ លោក Nyugen ជាប់ពាក់ព័ន្ធយ៉ាង ជិតស្និទ្ធិជា មួយនិងការ រៀបចំថ្នាក់អប់រំយុវជននិងការបង្រៀនយុវជន វៀតណាមពីការរស់នៅ បែបបដិវត្តន៍ក្នុងខេត្ត Canton នៅបណ្ឌិតសភាយោធា Whampoa ។

ក្នុងខែមេសាឆ្នាំ១៩២៧ លោក Nyugen បានចាប់ផ្តើម ដំណើរឆ្ពោះ ទៅមុខទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ដោយបញ្ឈប់ដំណើរ របស់លោក តាមបណ្តាទីក្រុងផ្សេងៗរួមមាន មូស្គូ បារីស ព្រុចសែល ប៊ែរឡាំង ស្វីស និងអ៊ីតាលីចុងក្រោយគឺក្រុង បាងកកប្រទេសថៃក្នុងខែកក្កដាឆ្នាំ១៩២៨។

លោកថែមទាំងបានធ្វើដំណើរទៅ កាន់ឥណ្ឌានិងក្រោយមក សៀងហៃក្នុងឆ្នាំ១៩២៩។ ក្នុងឆ្នាំ១៩៣០ លោក Nyugen បានរៀបចំកិច្ចប្រជុំនៃតំណាងរបស់គណៈបក្សកុម្មុយ និស្តវៀតណាមចំនួនពីរក្នុងទី ក្រុងហុងកុង ដើម្បីនឹងបញ្ចូល គ្នាទៅជា អង្គការបង្រួប បង្រួមគ្នាមួយគឺ គណៈបក្សកុម្មុយ និស្តវៀតណាម។

តាមរយៈទង្វើនេះលោក Nyugen ត្រូវបានចាប់ខ្លួនក្នុង ទីក្រុងហុងកុង ក្នុងឆ្នាំ១៩៣១។ការចលាចលមកពី សកម្មភាពនេះនិងសម្ពាធរបស់បារាំងបានបង្ខំឲ្យចក្រ ភពអង់គ្លេស ប្រកាសពីកំហុសរបស់លោកNyugen ក្នុងឆ្នាំ១៩៣២។ ក្រោយមកលោក Nyugen ត្រូវបានដោះលែងក្នុងឆ្នាំ១៩៣៣។

លោកបានផ្លាស់ទីលំនៅជា លើកដំបូងទៅកាន់ទីក្រុងមីឡែន ដោយធ្វើការនៅភោជនីយ៍ដ្ឋានមួយ ក្រោយមកលោកបាន ត្រឡប់មកកាន់សហភាពសូវៀត។ ក្នុងអំឡុងពេលនោះលោក Nyugen បានបាត់បង់មុខតំណែងរបស់ខ្លួននៅក្នុងបក្សកូមីនតាង។

ជាមួយនិងការកើនឡើងនៃ ច្រកចូលក្នុងប្រទេសចិន លោក Nyugen បានចាប់ផ្តើមធ្វើជាអ្នកផ្តល់ប្រឹក្សាដល់កងទ័ពកុម្មុយនិស្តចិន។ក្នុងឆ្នាំ១៩៤០ លោក Nyugen បានប្តូរឈ្មោះរបស់ខ្លួនទៅជា ហ៊ូជីមិញ ដែលមានន័យថាលោកជា អ្នកបំភ្លឺឬបង្ហាត់បង្រៀនដល់ជនជាតិវៀតណាម។

(តទៅថ្ងៃស្អែក)

 

RELATED ARTICLES