Friday, March 29, 2024
Homeវិទ្យាសាស្រ្ដ និងស្រាវជ្រាវលោក ហូ ​ជីមិញ មានប្រវត្តិបែបណា?(ត)

លោក ហូ ​ជីមិញ មានប្រវត្តិបែបណា?(ត)

ចលនាទាមទារឯករាជ្យ

 លោក ហូ ជីមិញ បានចាប់ផ្តើមបំផុសបំផុល ចលនាទាមទារឯករាជ្យក្នុងឆ្នាំ១៩៤១។ ជាមួយនិងសមាជិកជាង១ម៉ឺននាក់ លោកបានសម្រេច នូវជោគជ័យ ជាច្រើនក្នុងសកម្មភាពយោធា ប្រឆាំងនិងនឹមត្រួតត្រារបស់ បារាំង និងជប៉ុនលើវៀតណាមក្នុង អំឡុងសង្គ្រាមលោកលើកទី២។

ក្នុងឆ្នាំ១៩៤៥ ហូ ជីមិញ បានព្រមព្រៀងជាមួយនិងលោក Archimedes Patti ដែលជាមន្ត្រីទីភ្នាក់ងារការិយាល័យសេវា យុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកម្នាក់។ តាមការព្រមព្រៀងនេះលោកបានយល់ព្រមផ្តល់នូវការស្រុះ ស្រួលគ្នាដោយសម្ងាត់ដល់ សម្ព័ន្ធមិត្តក្នុងការងាកមករកការទំនាក់ទំនងគ្នា។ជាលទ្ធផលសមាជិកនៃចលនាទាមទារឯករាជ្យត្រូវបានបង្ហាត់បង្រៀនដោយមន្ត្រីយោធារបស់ការិយាល័យសេវាយុទ្ធសាស្ត្រ។

ក្នុងឆ្នាំ១៩៤៥ ហូ ជីមិញ ត្រូវបានជាប់ ឆ្នោតជាប្រធានរដ្ឋាភិបាលជា បណ្តោះ អាសន្នក្រោយពីការបះបោរក្នុងអំឡុងខែសីហា។ តាមរយៈការប្រើប្រាស់តំណែងដែលមានអំណាចពេញលេញថ្មីក្នុងដៃ លោកបានចេញសេចក្តីប្រ កាសមួយស្តីពីឯករាជ្យនៃសា ធារណរដ្ឋប្រជា ធិបតេយ្យវៀតណាម។

ក្នុងឆ្នាំ១៩៤៦ នៅពេល ហូ ជីមិញ បាននិងកំពុងធ្វើដំណើរចេញក្រៅប្រទេសវៀត ណាម មនុស្សក្នុងបក្សរបស់លោកត្រូវបាន គេចាប់ខ្លួនបញ្ជូនទៅពន្ធនាគារប្រមាណជា២៥០០ នាក់ដែលជាអ្នកជាតិនិយមមិនកាន់លទ្ធិកុម្មុយនិស្ត ខណៈជាច្រើនពាន់ នាក់ត្រូវបានបង្ខំចិត្តរត់ ភៀសខ្លួន។តាំងពីពេលនោះមកមេដឹកនាំ និងមនុស្សជាច្រើនមកពីបក្សនយោបាយប្រឆាំងដែល ជាគូប្រជែងត្រូវបានចាប់ដាក់គុកឬនិរទេសខ្លួន បន្ទាប់ពីការបរាជ័យនៃរដ្ឋប្រហារប្រឆាំង និងរដ្ឋាភិបាលវៀតមិញ។(តទៅថ្ងៃស្អែក)

 

RELATED ARTICLES