Friday, April 19, 2024
Homeព័ត៌មានអន្តរជាតិលោក ហូ ​ជីមិញ មានប្រវត្តិបែបណា?(ត)

លោក ហូ ​ជីមិញ មានប្រវត្តិបែបណា?(ត)

ខ្សែជីវិតតាំងពីកុមារភាព

លោក ហូ ជីមិញ កើតមកមានឈ្មោះថា Nguyen Sinh Cung ជាកូនប្រុសរបស់លោក Nguyen Sinh Sac ។ លោក Sinh Sac គឺជាអ្នកប្រាជ្ញកាន់លទ្ធិខុងជឺម្នាក់ហើយក៏ជា គ្រូបង្រៀនដែល វិវត្តន៍ប្រែក្លាយទៅជាស្តេចត្រាញ់កាន់អំណាចរដ្ឋបាលម្នាក់ ក្នុងស្រុកតូចមួយគឺ Binh Khe ប៉ុន្តែក៏ត្រូវបានគេបណ្តេញចេញពីតំណែងក្នុងពេលជាមួយគ្នានោះដែរ។ ចំណែកកុមារ Nguyen Sinh Cung មានបងប្អូនបីនាក់ស្រីម្នាក់ និងប្រុសពីរនាក់ក្នុងនោះ មានម្នាក់បានស្លាប់តាំងពីជាទារកមកម្ល៉េះ។

កាលពីដើមឡើយលោក ហូ ជីមិញ ទទួលបានការបង្ហាត់បង្រៀនដោយឪពុករបស់លោក ចំណែកគ្រូផ្លូវការដំបូងរបស់លោកគឺលោក Vuong Thuc Do ។ក្នុងពេលដ៏ខ្លី Nyugen បានរៀនស្ទាត់ជំនាញផ្នែកអក្សរសាស្ត្រចិនព្រមជាមួយនិងអក្សរសាស្ត្រវៀតណាម។

ផ្អែកតាមប្រពៃណីនៃលទ្ធិខុងជឺ ឪពុករបស់លោកបានដាក់ ឈ្មោះថ្មីមួយឲ្យលោកថា Ngugen Tat Thanh  កាលពីលោកមានអាយុ១០ឆ្នាំ។ ក្នុងអំឡុងពេលនៃកុមារភាពរបស់លោក Nyugen បានចុះឈ្មោះចូលរៀននៅវិទ្យា ល័យមួយនៅ Hue ដើម្បីចូលរៀនភាសាបារាំង។ ខណៈពេលសិក្សានៅ Hue កុមារ Nguyen ត្រូវបានគេជួយឧបត្ថម្ភគាំទ្រដោយ ការបាតុកម្មប្រឆាំងនិងការយកពន្ធលើអ្នកស្រែចំការទីទ័លក្រដែលបាន រងការគំរាមកំហែងក្នុងការសិក្សា។

ក្រោយពីការបញ្ចប់ ការសិក្សា នៅសាលានេះ Nyugen មានក្តីរំពឹងថានឹងបាន ទៅសិក្សា បន្ថែមទៀតនៅបរទេស។ ការឈប់រៀនលើក ដំបូងរបស់ លោកគឺនៅសាលា Duc Thanh ក្នុងតំបន់ Phan Thiet អស់រយៈពេលមួយឆមាស បន្ទាប់ពីលោកបានធ្វើ ដំណើរទៅកាន់ក្រុង សៃហ្គន ។ (តទៅថ្ងៃស្អែក)

 

 

 

 

 

 

RELATED ARTICLES