Tuesday, April 23, 2024
Homeតារាខ្មែរសុខ សោម៉ាវត្តី ស៊ីថ្លៃជាងក្រមុំ

សុខ សោម៉ាវត្តី ស៊ីថ្លៃជាងក្រមុំ

សុខ សោម៉ាវត្តី ដែលទើបថត បញ្ចប់តួឯករឿង “បណ្តឹងខ្មោចស្រីទាំង៥” របស់ផលិតកម្មផ្កា៥ របស់អ្នកស្រី ពាន់ ភួងបុប្ផា នោះ ពេលនេះ សោម៉ាវត្តី បានបន្តធ្វើតួឯក ក្នុងភាពយន្ត ខ្នាតធំរបស់ ផលិតកម្មថោន គឺរឿង “ទឹកចិត្តម្តាយសម័យថ្មី”។

តាមព័ត៌មានបានឱ្យដឹងថា សុខ សោម៉ាវត្តី ត្រូវសម្តែងជាតួ ឈ្មោះសារ៉ា ក្នុងរឿង “ទឹកចិត្តម្តាយ សម័យថ្មី” នេះ ហើយនាងរស់នៅក្នុង ក្រុមគ្រួសារក្រខ្សត់ ដែលមានម្តាយ ជាអ្នកនាងស្វែង សុជាតា។ សោម៉ាវត្តី (សារ៉ា) ជានារីចេះគោរពប្រពៃណីខ្មែរ ត្រឹមត្រូវ មិនប្រគល់ខ្លួនឱ្យ ប្រុសស្នេហ៍មុនរៀបការឡើយ ទើបធ្វើឱ្យគូដណ្តឹង ផ្តាច់ពាក្យ។

សុខ សោម៉ាវត្តី នឹងត្រូវប៉ះជាមួយតួឯក ប្រុសលោកយិត មាសឧស្សាហ៍ ហៅ Edwin ផងដែរ។

អ្នកស្រីពាន់ ភួងបុប្ផា ជាអ្នកនិពន្ធ និងដឹកនាំរឿង “ទឹកចិត្តម្តាយសម័យថ្មី” បានឱ្យដឹងថា “រឿងនេះ គឺមានការ អប់រំច្រើនដល់កូនៗ នាពេលបច្ចុប្បន្ន ដែលមិនសូវ គោរពម្តាយ ព្រោះតែគេសម័យ លោកបច្ចេកវិជ្ជាខ្លាំងពេក។ ចំពោះសុខ សោម៉ាវត្តី វិញ គឺគាត់លេង ជាតួអង្គសំខាន់ ជាកូនស្វែង សុជាតា ក្នុងគ្រួសារលំបាកមួយ។ និយាយទៅ រឿងនេះ គឺសុទ្ធតែមានតារាល្បីៗទាំងអស់ ហើយជាមោទនភាព ណាស់ ដែលក្នុងរឿង១នេះ យើងមានតារា៤ជំនាន់ បានសម្តែង ជាមួយគ្នា គឺអ្នកស្រីឌី សាវ៉េត, អម្ពរទេវី, ស្វែង សុជាតា, ស៊ឹម សូលិកា ជាដើម។ រឿងនេះ គ្រោងនឹងដាក់បញ្ចាំ ងនៅចុងឆ្នាំ២០១៦ ឬដើម ឆ្នាំ២០១៧ នេះ”។

សុខ សោម៉ាវត្តី ថ្វីត្បិតតែធ្លាក់ខ្លួន មេម៉ាយកូន១មែន តែទីផ្សារការងារសិល្បៈ របស់នាងមិនបាក់ស្រុតចុះទេ គឺកាន់តែមានភាពរវល់ ជាងមុនទៀតផង ហើយបើប្រៀបធៀប ទៅតារាមួយចំនួន ដែលរៀបការប្តី មានកូន ហើយនោះ គឺការងារសិល្បៈត្រូវធ្លាក់ចុះ រហូតដល់មាន តារាខ្លះបានបោះបង់ អាជីពចាស់ចោលទៀត ផង តែវត្តី បែរជាកាន់តែ ត្រូវប៉ាន់ជាងមុន ទៀតផង។

តាមការបង្ហើបពី អ្នកដឹកនាំរឿង និងផលិតករមួយ ចំនួន បានឱ្យដឹងថា ពេលនេះសោម៉ាវត្តី ស៊ីថ្លៃជាងកាល នៅក្រមុំទ្វេដង ឯណោះ ហើយផលិតកម្ម ជាច្រើននៅតែត្រូវការ នាង ហើយភាគច្រើន គឺឱ្យវត្តី លេងជាតួឯក ទៀតផង៕ ហ៊ឹម វិចិត្រ

RELATED ARTICLES