Friday, March 29, 2024
Homeតារាខ្មែរសុគន្ធ និសា ធ្លាយរឿងប្រុសលូកលាន់

សុគន្ធ និសា ធ្លាយរឿងប្រុសលូកលាន់

ចាត់ទុកថា ជាឧបទ្ទវហេតុអាក្រក់មួយ សម្រាប់សុគន្ធ និសា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ នៅពេល ដែលនាងចុះពីច្រៀងលើឆាកតន្ត្រី ប៉ុស្តិ៍អាស៊ីអាគ្នេយ៍ នៅវគ្គទី១ ក្នុងកម្មវិធី “លីហួរ វេរលុយ” ហៀបនឹងដើរ ចូលទៅកាន់បន្ទប់ផ្លាស់សម្លៀក បំពាក់ទៅហើយ ស្រាប់តែត្រូវ បុរសម្នាក់អាយុ ប្រហែលជា៣០ឆ្នាំ ដែលមើលទៅ សតិមិនសូវល្អ បានស្ទុះទៅចាប់លូក លាន់រាងកាយនាង ហើយភ្លាមៗនោះ ក៏មានការស្រែក ឆោឡោឡើង ហើយសន្តិសុខ ប្រចាំប៉ុស្តិ៍អាស៊ីអាគ្នេយ៍ ដែលនៅមិនឆ្ងាយ ប៉ុន្មានពីកន្លែង កើតហេតុនោះ ក៏ស្ទុះទៅ អន្តរាគមន៍រំដោះនិសា ចេញពីជនអគតិនោះជាបន្ទាន់ ហើយថែមទាំង ទះបុរសមិនគ្រប់ទឹកនោះ ប៉ុន្មានដៃ និងអូសចេញក្រៅទៀតផង។

3

តាមប្រភពថា តារាចម្រៀងសុគន្ធ និ សា មានការតក់ស្លុតរន្ធត់ជាខ្លាំង ចំពោះហេតុការណ៍អាក្រក់ដែលកើតឡើងចំពោះនាងទាំងមិនគួរ ឱ្យជឿបែបនេះ ហើយនាង ស្រងូតស្រងាត់ក្រោយឆាក នៅពេលដែល មិត្តភក្តិ រួមទាំងអ្នកកាសែត បានសួរនាំពីទឹកមុខ នាងក្រៀមក្រំនោះ និសា បែរជានិយាយ បង្វែងដានថា អត់ស្រួលខ្លួន មកច្រៀងទាំងឈឺ។

ការថ្លែងបែបនេះ ត្រូវបានគេយល់អារម្មណ៍សុគន្ធ និសា នាងមានអារម្មណ៍ខ្មាសអៀន ព្រោះមិនសមប៉ះចំថ្ងៃស៊យមានរឿងអាក្រក់បែបនេះ កើតឡើងចំពោះ នាងឡើយ ប៉ុន្តែ ម្នាក់ៗបានអាណិតសុគន្ធ និសា ថា ជាតារាស្រគត់ស្រគំផង មិនគួរមានរឿង មិនល្អបែបនេះទេ។ ប៉ុន្តែ ចាត់ទុកជាថ្ងៃស៊យ របស់សុគន្ធ និសា ប្រសិនបើក្រុមរាំ សុគន្ធ និសា នៅអមក្បែរតារាចម្រៀងរូបនេះ ក៏មិនអាចមាន ហេតុការណ៍មិនល្អ បែបនេះកើតមានដែរ។

ទោះយ៉ាងណា ជុំវិញដំណឹងខាងលើនេះ មិនអាចទាក់ទង សុំការបំភ្លឺពីសុគន្ធ និសា បានទេ កាលពីចុងសប្តាហ៍មុននេះ៕ ហ៊ឹម វិចិត្រ

RELATED ARTICLES