Thursday, March 28, 2024
Homeតារាខ្មែរហុិន ច័ន្ទនីរ័ត្ន សង្សារហួងហែង?

ហុិន ច័ន្ទនីរ័ត្ន សង្សារហួងហែង?

តារាទូរទស្សន៍រូបស្រស់ឆើតឆាយ កញ្ញាហិុន ច័ន្ទនីរ័ត្ន នៅតែរក្សាបានតំណែងលេចធ្លោនៅទ្រនំប៉ុស្តិ៍បាយ័ន ដោយក្តោបក្តាប់បាន ជាច្រើនកម្មវិធី បើទោះបីពិធីការិនីស្រករក្រោយ បុកចូលជាបន្តបន្ទាប់ ក៏មិនអាចប្រជែង ទម្លាក់នាងបានដែរ។ ពោលគឺដោយផ្អែកលើ រូបសម្រស់ និងទេពកោសល្យ និយាយអត្ថាធិប្បាយ នាងនៅតែឈរជើង យ៉ាងរឹងមាំនៅទ្រនំមួយនេះ។

ក្រៅពីសាយភាយកេរ្តិ៍ឈ្មោះលេចធ្លោនៅក្នុងសង្គមសិល្បៈ នីរ័ត្ន ក៏ល្បីកក្រើកព័ត៌មានស្នេហាផងដែរ ដែលពេលចុងក្រោយនេះ គេចាប់អារម្មណ៍ខ្លាំងចំពោះសម្ព័ន្ធស្នេហ៍ជាមួយកូនអ្នកមានម្នាក់។ ពោលគឺ គេភ្ញាក់ផ្អើល បន្ទាប់ពីនាងបានបែកធ្លាយពីសកម្មភាពស្នេហ៍ ផ្អែមល្ហែមជាមួយ គូសង្សារជាបន្តបន្ទាប់។ ជាក់ស្តែង កាលពីអំឡុងឆ្នាំ២០១៥ នាងបានបែកធ្លាយរូបភាពឱបថើបជាមួយបុរសកំពូលស្នេហ៍ នៅក្នុងហាងផឹកស៊ីមួយកន្លែង នៅរាជធានីភ្នំពេញ ហើយថ្មីៗនេះ គេបានប្រទះឃើញនាងស្និទ្ធ ជាមួយសង្សារជិះ រថយន្ត Range Rover ពណ៌ខ្មៅ មួយគ្រឿងចូល Star Mart  Caltex នៅទល់មុខស្ថានទូតចិន ជាដើម។

តាមប្រភពចុងក្រោយថា សម្ព័ន្ធមេត្រីស្នេហ៍រវាងនីរ័ត្ន ជាមួយបុរសកូនអ្នកមាន កាន់តែផ្អែមល្ហែម រឹងមាំទ្វេឡើង ដែលនឹងអាចឈានដល់ ចំណងអាពាហ៍ពិពាហ៍ទៀតផង ត្បិតអីក្រុមគ្រួសារទាំងសងខាងបានដឹងឮ អស់ទៅហើយ ខណៈដែលមិត្តភក្តិរបស់នាង នៅក្នុងចង្កោមសិល្បៈជាច្រើន ក៏បានដឹងពីចំណងស្នេហ៍នេះផងដែរ។ ជាពិសេសនោះ សង្សាររបស់នាងតែងតែរំអុកសុំនាងរៀបការជាបន្តបន្ទាប់។

តាមប្រភពថា ម្ចាស់ស្នេហ៍របស់ស្រីស្រស់ហិុន ច័ន្ទនីរ័ត្ន ពូកែប្រចណ្ឌនាងសម្បើមណាស់ សូម្បីតែឱកាសថតភាពយន្ត ដែលត្រូវសម្តែងឈុតស្នេហា ឱបថើប ក៏មិនឱ្យនាងទទួលថតដែរ ហើយនីរ័ត្ន បានទាត់ចោលឱកាសថតភាពយន្តជាច្រើន ដើម្បីផ្គាប់ចិត្តសង្សារ រហូតក្រុមផលិតករមួយចំនួន ស្រងាកចិត្ត លែងហ៊ានទាក់ទងនាងថតភាពយន្តទៀតផង។

ទោះជាយ៉ាងណា ពាក់ព័ន្ធនឹងដំណឹងនេះ មិនអាចទាក់ទងសុំការបំភ្លឺពីពិធីការិនី រូបស្រស់ហិុន ច័ន្ទនីរ័ត្ន បានទេ កាលពីពេលថ្មីៗនេះ ហើយយើងនឹងរង់ចាំទទួលការបកស្រាយពីនាងជានិច្ច។

ប៉ុន្តែ កន្លងមក រាល់ពេលអ្នកសារព័ត៌មានចោទសួរពីរឿងស្នេហា នីរ័ត្ន តែងតែអះអាងថា បេះដូងនៅទំនេរស្អាត មិនទាន់ជំពាក់ស្នេហ៍លើ បុរសណាម្នាក់ឡើយ ហើយការបែកធ្លាយរូបភាព ឱបថើបបុរសម្នាក់ នាពេលកន្លងមក នាងចាត់ទុកថាជាដំណឹង មិនពិតទៀតផង។

ហិុន ច័ន្ទនីរ័ត្ន ជាពិធីការិនីមានមន្តស្នេហ៍ម្នាក់ ដែលល្បីមានទាំងស្រីនិងប្រុសតាមចោមស្រលាញ់ ហើយតាមប្រភពថា ក្រោយពេលលេចជ្រាបដំណឹងស្នេហ៍ បានធ្វើឱ្យបុរសៗអ្នកមានជាច្រើន ដែលធ្លាប់តាមថ្ពក់ស្នេហ៍នាងខកចិត្តជាខ្លាំង។ តាមដំណឹងថា ការដែលពិធីការិនីលេចធ្លោ នៅប៉ុស្តិ៍បាយ័ន រូបនេះមិនទាន់ចង់ដឹកដៃគូសង្សារចូលរោងការ តាមការស្នើសុំ ដោយសារតែនាង ចង់ពិសោធស្នេហ៍មួយរយៈ ទៀតសិន ត្បិតអីសង្សាររបស់នាង ពូកែប្រចណ្ឌពេក ខ្លាចក្រោយពេលសំពះផ្ទឹម ធ្វើឱ្យនាងរងទឹកភ្នែក។ ម៉្យាងកន្លងមក នាងបានបង្ហើបឱ្យដឹងថា បុរសដែលស្ថិតក្នុងក្តីស្រមៃរបស់នាង ជាបុរសស្លូតបូត ស្មោះត្រង់ យល់ពីជម្រៅចិត្តនាង និងមិនចេះប្រចណ្ឌ ហួងហែងនាងផ្តេសផ្តាសជាដើម ហើយពេលប៉ះសង្សារ ពូកែប្រចណ្ឌ នីរ័ត្ន ត្រូវពិចារណាឱ្យបានហ្មត់ចត់ មុនពេលសម្រេចចិត្តចូលរោងការ ជាមួយសង្សារកូនអ្នកមាន…៕

13606954_770464399760829_704648163180586420_n

13690662_777391902401412_7742506644238257845_n

13669706_774435589363710_7469830663505575668_n

 

RELATED ARTICLES