Saturday, April 20, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា សង្សារឆន សុវណ្ណរាជ ប្រចណ្ឌ

ឱក សុគន្ធកញ្ញា សង្សារឆន សុវណ្ណរាជ ប្រចណ្ឌ

ឱក សុគន្ធកញ្ញា នៅតែព្យាយាមលាក់បាំងសង្សារថ្មីដដែល តាមរយះការបង្ហាញខ្លួន កាលពីពេលថ្មីៗនេះ គឺមិនហ៊ានបង្ហាញមុខជាដាច់ខាត បើទោះជាគេគ្រប់គ្នាដឹងថា បុរសនោះមិនទាន់មានភរិយាក្តី ក៏កញ្ញា នៅតែមិនហ‘នាបញ្ចោញប្អូនអ្នកជំនួញ ទ្រព្យស្តុកនោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះ សុគន្ធកញ្ញា ថែមទាំងយកតារារួមក្រុម លោកឆន សុវណ្ណារាជ ពាំងសង្សារថ្មីទៀតផង។
តាមព័ត៌មានបានឱ្យដឹងថា បើទោះជាឱក សុគន្ធកញ្ញា ចង់ រួមដំណើរជាមួយគ្នាយ៉ាងណា ក៏បុរសខ្ពស់ស្រឡះរូបនោះ មិនព្រមជាដាច់ខាត ទើបធ្វើឱ្យតារាល្បីរូបនេះ បាត់បង់ស្ទើរតែទាំងស្រុង ក្នុងការបង្ហាញភាពផ្អែមល្ហែម ដូចគូស្នេហ៍ដទៃ ទៀត ហើយដើម្បីបន្លប់ទុក្ខស្នេហ៍ គឺមានតែកៀកកើយបុរសរោមទ្រូងច្រើន សុវណ្ណារាជ ហ្នឹងហើយ។ ប៉ុន្តែ អ្វីដែលធ្វើឱ្យមានការភ្ញាក់ផ្អើល នៅពេលនេះ មានព័ត៌មានថា សង្សាររបស់ឆន សុវណ្ណារាជ ដែលកំពុងរស់នៅអាមេរិក គឺកញ្ញាអរិយា កំពុងប្រចណ្ឌលោករាជ និងកញ្ញា ជាខ្លាំង ដោយចោទថា កញ្ញា កំពុងធ្វើឱ្យនាងនិងសង្សារ ប្រេះឆាទៀតផង។
ប្រភពពីតារាម្នាក់ដែល ទើបវិលត្រឡប់មកពីសម្តែង នៅអាមេរិក ប្រាប់ថា រូបគេបានស្គាល់សង្សារសុវណ្ណារាជ យ៉ាងច្បាស់ណាស់ ហើយនារីនោះបានចោទថា គឺឱក សុគន្ធកញ្ញា ជាអ្នកបំបែកស្នេហ៍ នាងជាមួយសង្សារសំណព្វចិត្តនាង គឺលោកឆន សុវណ្ណារាជ។
ប្រភពដដែលបានបន្ថែមថា យ៉ាងណា នារីអាណិកជនខ្មែរ ដែលរស់នៅអាមេរិក តាំងពីតូចនោះ នៅតែស្រលាញ់ ហើយរង់ចាំសុវណ្ណារាជ វិលមកវិញជានិច្ច។
គួរបញ្ជាក់ថា ឱក សុគន្ធកញ្ញា ក្រោយផ្តាច់ស្នេហ៍ចាស់ តន្ត្រីករលោករ៉េតធី ដូណា មក តារាស្រីល្បី និងត្រូវប៉ាន់ជាងគេ នៅហង្សមាស រូបនេះ មានមន្ត្រីធំៗ ជាច្រើនតាមស្នេហ៍ តែកញ្ញា បែរជាពេញចិត្តបុរសប្អូនអ្នកជំនូញទ្រព្យស្តុក ដែលជាមិត្តភក្តិលោកដូណា ទៅវិញ។ កន្លងមក មានដំណឹងថា ក្រុមគ្រួសារខាងប្រុស មិនពេញចិត្តឡើយ ថែមទាំងប្រឆាំងមិនឱ្យ មានមង្គលការទៀតផង ទើបធ្វើឱ្យកញ្ញា មិនសប្បាយចិត្តឡើយ ហើយក៏បាត់បង់ការបង្ហាញស្នេហ៍នេះ ទាំងស្រុងតែម្តង ហើយកញ្ញា មានតែបង្វែងដានយក សុវណ្ណារាជ បាំងមុខសង្សារថ្មីតែម្តងទៅ។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺតាមប្រភពថា ក្រៅពីនារីនៅអាមេរិក ដែលមិនសប្បាយចិត្តនោះ សុវណ្ណារាជ ដែលល្បីថា មានប្រុសៗតាម ស្រលាញ់ច្រើននោះ ក៏មានប្រុសៗមួយចំនួន មិនចង់ឱ្យកញ្ញា ល្អូកល្អិន ជាមូយលោករាជ ទៀតដែរ។
ទោះយ៉ាងណាទាំងឱក សុគន្ធកញ្ញា និងឆន សុវណ្ណរាជ មិនអាច ទាក់ទងសុំយោបល់បានទេ កាលពីពេលថ្មីៗនេះ…៕                                                                                                                                                                 ហឹុម វិចិត្រ

Kanha4

Kanha5

Kanha6

Kanha1

Kanha2

Kanha3

RELATED ARTICLES