Wednesday, April 24, 2024
Homeព័ត៌មានអន្តរជាតិវាយប្រហារភេរវកម្មនៅ បារាំងស្លាប់ជនជាតិ ​អាមេរិក២នាក់

វាយប្រហារភេរវកម្មនៅ បារាំងស្លាប់ជនជាតិ ​អាមេរិក២នាក់

យោងតាមអ្នក តំណាងឲ្យសមាជិកគ្រួសារមួយ បានថ្លែងប្រាប់សារព័ត៌មាន CBS News ថាមានបុរសជន ជាតិអាមេរិកពីរ នាក់ឪពុកនិង កូនស្ថិតក្នុងចំណោម អ្នកស្លាប់បាត់បង់ជីវិតក្នុងព្រឹត្តិការណ៍ ដោយភេរវកម្មនៅទីក្រុង Nice ប្រទេសបារាំង កាលពី រាត្រីថ្ងៃព្រហ ស្បតិ៍ នេះ។

លោក Jess Davis ដែលជាមិត្តភក្តិជាមួយនិង កូនស្រីរបស់ជនរងគ្រោះនាង Meagan Copeland បានឲ្យដឹង ថាបុរសជនជាតិ អាមេរិក ទាំងពីរនាក់ នោះមួយគឺលោក Sean Copeland អាយុ៥១ឆ្នាំ និងកូនប្រុស របស់លោកឈ្មោះ Brodie មានវ័យ១១ឆ្នាំ បាននិង កំពុង ចូលរួមវិស្សមកាល ជាមួយនិងក្រុមគ្រួសារ របស់ពួកគេនៅកន្លែងកើតហេតុ។

តាមរបាយការណ៍ បញ្ជាក់ថាលោក Copelands និងកូនប្រុស រស់នៅទីក្រុង Austin រដ្ឋ Texas សហរដ្ឋអាមេរិក។ សាច់ញាតិក្រុមគ្រួសារ ជនរងគ្រោះលោក Jess Davis  បានរៀបរាប់ថា Brodie ជាកីឡាករបាល់បោះនៅក្រុម Hill County ចំណែកឪពុករបស់គេ Sean Copeland ត្រូវបានគេចុះឈ្មោះជា អ្នករដ្ឋបាលក្រុមមួយរូប នៅលើគេហទំព័រក្រុម ផ្សេងទៀតផងដែរ។

RELATED ARTICLES