Friday, April 26, 2024
Homeព័ត៌មានជាតិវាយ​ម្ចាស់​១​កាំ​ភ្លើង​ ប្រមូល​ទ្រព្យ​សម្បត្ដិ​ រួច​បាញ់​១​គ្រាប់​គំរាម​ ! ​

វាយ​ម្ចាស់​១​កាំ​ភ្លើង​ ប្រមូល​ទ្រព្យ​សម្បត្ដិ​ រួច​បាញ់​១​គ្រាប់​គំរាម​ ! ​

ភ្នំពេញ៖ ចោរប្រដាប់អាវុធ១ក្រុម មានគ្នាចំនួន៧នាក់ ចូលប្លន់ផ្ទះប្រជាពលរដ្ឋ វាយស្រ្ដីជាម្ចាស់ផ្ទះ១កាំភ្លើង និងចាប់កូនប្រុសម្នាក់ចង ប្រមូលយកទ្រព្យសម្បត្ដិ ប្រុងចាកចេញ ជួនជាប្ដីជិះម៉ូតូមកដល់ ត្រូវក្រុមចោរបាញ់១គ្រាប់ រួចគេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង២០៖៣០នាទី ថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០១៦ ស្ថិតនៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។

dfgdffdsd
ស្រ្ដីម្ចាស់ផ្ទះដែរត្រូវចោរវាយ១កាំភ្លើង

នគរបាលស្រុកស្នួលបានឲ្យដឹងថា ម្ចាស់ផ្ទះដែរត្រូវចោរចូលប្លន់មានឈ្មោះ តាំង ម៉ានី ភេទប្រុស អាយុ៤១ឆ្នាំ និងមានប្រពន្ធឈ្មោះ សួង ហុង ភេទស្រី អាយុ៤៦ឆ្នាំ និងមានកូនប្រុសម្នាក់ ឈ្មោះ តាំង វ៉ាន់ធី អាយុ១៦ឆ្នាំ ។

ប្រភពពីជនរងគ្រោះឲ្យដឹងថា ទ្រព្យសម្បត្តិដែលក្រមមចោរប្លន់យកពីម្ចាស់ផ្ទះនោះ រួមមានខ្សែដៃមាសចំនួន២តំឡឹង ក្រវិលផ្លាកទីន១ជី ចិញ្ជៀនផ្លាកទីន១ជីទូរសព្វ័ដៃ ចំនួន៣គ្រឿង និងលុយមួយចំនួនទៀតហើយ ។

fgfghhgf
បន្ទប់ម្ចាស់ផ្ទះ ត្រូវក្រុមចោររើកកាយយករបស់មានតម្លៃ

បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវកំណត់មុខសញ្ញា ដើម្បីឈានទៅចាប់ខ្លួនក្រុមចោរ យកមកផ្ដន្ទាទោស ៕

 

RELATED ARTICLES