Friday, April 26, 2024
Homeព័ត៌មានជាតិដួស​បាយ​ហូប​ក្លាយ​ជា​ហិង្សា​ បង​ទាញ​កាំបិត​ចាក់​ប្អូន​ និង​​គំរាម​​អាករ​​កូន​​

ដួស​បាយ​ហូប​ក្លាយ​ជា​ហិង្សា​ បង​ទាញ​កាំបិត​ចាក់​ប្អូន​ និង​​គំរាម​​អាករ​​កូន​​

ភ្នំពេញ៖ បុរសម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ខណៈដែលមានទំនាស់ជាមួយប្អូនបង្កើតរឿងដួសបាយហូប ក្លាយជា ហិង្សាបងទាញកាំបិតចាក់ប្អូន រងរបួសកំពួនដៃឆ្វេង និងគំរាមអាករកូនសម្លាប់ចោល ។ ករណីនេះបង្កភ្ញាក់ផ្អើលកាលពីម៉ោង០៧និង២០នាទីនៅផ្ទះលេខ២៧ផ្លូវ១០០៣ភូមិឧញ្ញាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនបង្ករខាងលើឈ្មោះឈឹន ចាន់វិបុល អាយ២៧ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅបណ្តោះអាសន្ននៅផ្ទះលេខ២៧ផ្លូវ១០០៣ ភូមិឧញ្ញាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិបាជួរ ឃុំសំបុក ស្រុកក្រចេះ ខេត្តក្រចេះ ។

cgbhgh
ជនដៃដល់ ជាបងប្រុស ត្រូវនគរបាលវ៉ៃខ្នោះ យកមកប៉ុស្ដិ៍

ជនរងគ្រោះជាប្អូនប្រុសឈ្មោះឈឹន ដាវុធ អាយុ២៥ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅផ្ទះលេខ២៧ ផ្លូវ១០០៣ ភូមិឧញ្ញាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិបាជួរ ឃុំសំបុក ស្រុកក្រចេះ ខេត្តក្រចេះ ។

តានសំដីជនរងគ្រោះជាប្អូនបានប្រាប់សមត្ថកិច្ចថា នៅមុនកើតហេតុ គាត់បានធ្វើម្ហូបឆ្អិនដាក់ក្នុខ្ទះ ហើយជនបង្កជាបងបានយកចានមកដួសបាយ និងសាច់ក្នុងខ្ទះហូប ពេលនោះគាត់បានស្តីឲ្យថា(ចេះស៊ីដែល) ពាក្យនេះធ្វើឲ្យបងជាជនបង្កខឹងបានស្តោះទឹកមាត់ចូលក្នុងខ្ទះសាច់ ហើយបានលើសាច់នោះ ជះចោលទៅដីក៍មានទំនាស់ឈានប្រើហិង្សា ហើយជនបង្កបានយកកាំបិតចាក់មកលើគាត់ ត្រូវកំពួនដៃខាងឆ្វេងរយ៉ះប៉ុន្តែមិនធ្ងន់ធ្ងរទេ ។

fghffgds
បងប្អូនមកជុំគ្នានៅប៉ុស្ដិ៍

ប្រភពបានប្រាប់ទៀតថា ក្រោយពីចាក់គាត់ហើយ ជនបង្កជាបង បានទៅចាប់ទាញកូនកូនប្រុស អាយុ៥ឆ្នាំឈ្មោះ ខេត្រ រតនះ (កូនប្រុសជនបង្ក) យកមកគំរាមបម្រុងអាករកូនខ្លួនឯងសម្លាប់ចោលទៀត ខណៈកំពុងគំរាមក៍ត្រូវបានសមត្ថកិច្ចទៅដល់ ហើយចាប់ឃាត់ខ្លួនតែម្តង ។

បច្ចុប្បន្ន ជនបង្កខាងលើ ត្រូវបាននគរបាលប៉ុស្តិ៍ភ្នំពេញថ្មី កសាងសុំនុំរឿង និងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ៕

សុខ ស៊ីឌី

 

RELATED ARTICLES