Saturday, April 20, 2024
Homeព័ត៌មានជាតិចាប់​បាន​ឃាតករ ​កាប់សម្លាប់​នារី​ម្នាក់ ​បោះ​សព​ចូល​ទន្លេ​បាទី​ហើយ !

ចាប់​បាន​ឃាតករ ​កាប់សម្លាប់​នារី​ម្នាក់ ​បោះ​សព​ចូល​ទន្លេ​បាទី​ហើយ !

ខេត្ដកំពត៖ កម្លាំងនគរបាលនៃអធិការដ្ឋាន ស្រុកបាទី ខេត្ដតាកែវ សហការណ៍ជាមួយកម្លាំងនគរបាលខេត្តកំពត ស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួននារីសង្ស័យ ជាឃាតកសម្លាប់មិត្តស្រីរបស់ ខ្លួននៅរមណីដ្ឋានទន្លេបាទី ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី២០ កក្កដា ២០១៦ ។

ករណីឃាត់ខ្លួនជនសង្ស័យកាប់សម្លាប់មិត្ដស្រី នេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦នេះ នៅចំណុចក្នុងផ្សារតានី ស្រុកអង្គរជ័យ ខេត្តកំពត ។

fffgdhdssd
នារីរងគ្រោះ

លោកអធិការនគរបាលស្រុកបាទី បានឲ្យដឹងថា៖ នារីសង្ស័យជាឃាតក ត្រូវឃាត់ខ្លួននេះមាន ឈ្មោះ សាត មករា (ហៅស្រីនី) អាយុ២៥ឆ្នាំ ស្នាក់នៅភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ។

នារីសង្ស័យជាឃាតក ត្រូវបានសមត្ថកិច្ចកំពុងធ្វើការសាកសួរនៅអធិការដ្ឋានស្រុកបាទី ខេត្តតាកែវ ៕

RELATED ARTICLES