Friday, March 29, 2024
Homeព័ត៌មានជាតិឡើង​កាប់​មែក​ស្វាយ​ បាក់​សង្កត់​ខ្សែ​ភ្លើង​ឆក់​ស្លាប់​ នៅ​កណ្ដាល​ស្ទឹង​

ឡើង​កាប់​មែក​ស្វាយ​ បាក់​សង្កត់​ខ្សែ​ភ្លើង​ឆក់​ស្លាប់​ នៅ​កណ្ដាល​ស្ទឹង​

ខេត្ដកណ្ដាល៖ បុរសម្នាក់ បានយកកាំបិតឡើងទៅកាប់មែកស្វាយ ស្រាប់តែពេលមែកស្វាយបាក់ក៏ធ្លាក់សង្កត់លើខ្សែកាបភ្លើង បណ្តាល ឱ្យឆក់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មនៅ លើដើមស្វាយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង០៥នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិក្រាំរលួស ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ។

បុរសរងគ្រោះដែលត្រូវខ្សែភ្លើងឆក់ស្លាប់នោះ មានឈ្មោះស៊ុង ឌីសត្យា អាយុ៣០ឆ្នាំ មុខរបរកម្មករអគ្គិសនី មានលំនៅក្នុងភូមិត្រពាំងដំរី ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ បានយកកាំបិតផ្គាក់ឡើងទៅកាប់មែកស្វាយ នៅទីតាំងកើតហេតុខាងលើ ស្រាប់តែភ្លាមនោះ មែកស្វាយបានបាក់ធ្លាក់សង្កត់ទៅលើ ខ្សែកាបភ្លើង បណ្តាលឱ្យឆ្លងចរន្តអគ្គិសនី ឆក់ ជនរងគ្រោះស្លាប់យ៉ាងអាណោចអាធ័មនៅលើ ដើមស្វាយតែម្តង ។

fvvhgsd
មែកស្វាយដែលបាក់

ក្រោយកើតហេតុ ប្រជាពលរដ្ឋដែលប្រទះឃើញហេតុការណ៍ បានប្រញាប់រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច ដើម្បីចុះមកពិនិត្យ ដល់ទីតាំងកើតហេតុ ។

បន្ទាប់ពីពិនិត្យនិងធ្វើកោសល្យវិច័យសពរួចរាល់ សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនរងគ្រោះពិតជាត្រូវខ្សែភ្លើងឆក់ស្លាប់ប្រាកដមែន ដោយនៅលើខ្លួនប្រាណសព មានស្នាមខ្លោច រលាត់មុខខាងឆ្វេង ក្បាលជង្គង់ទាំងសងខាង និងបាតជើងខាងឆ្វេង ។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារដឹកទៅកាន់លំនៅឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

សិលា

 

RELATED ARTICLES