Saturday, April 20, 2024
Homeព័ត៌មានជាតិ​ផ្សារ​​​ធ្លាក់​​​កម្ទេច​​​ផ្កា​​ភ្លើង​ចំទុយោ​ហ្គាស​ ឆេះ​ផ្អើល​​ថា​​ផ្ទុះ​​ធុង​​ហ្គាស​​

​ផ្សារ​​​ធ្លាក់​​​កម្ទេច​​​ផ្កា​​ភ្លើង​ចំទុយោ​ហ្គាស​ ឆេះ​ផ្អើល​​ថា​​ផ្ទុះ​​ធុង​​ហ្គាស​​

ភ្នំពេញ៖ ក្រុមជាងផ្សារដែករបស់អគ្គិសនីកម្ពុជា ផ្សារធ្លាក់កម្ទេចផ្កាភ្លើងចំទុយោហ្គាស ឆេះផ្អើលថាផ្ទុះធុងហ្គាស ប្រជាពលរដ្ឋរត់ឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលា ម៉ោង៩ព្រឹកថ្ងៃទី២៩ ខែ កក្ដដា នៅមុខផ្ទះលេខ៤៣F តាមផ្លូវ៤៣០ ក្រុម១០ ភូមិ២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

dfsfsdg
ធុងហ្គាស ដែលគេភ្ញាក់ផ្អើលថាឆេះ

លោក ម៉ៅ ផល្លី អាយុ២៧ឆ្នាំ មុខរបរអ្នកបើកបររថយន្តអគ្គិសនីកម្ពុជា ស្នាក់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បានប្រាប់ថា មុនកើតហេតុខាងអគ្គិសនីបានអោយទៅដឹកម៉ាស៊ីនរ៉េស៊ីស្តង់ និងស្តុបភ្លើងយកមកដំឡើងនៅខុនដូរនៅកើតហេតុខាងលើ ស្រាប់តែជាង ផ្សារដែកបានផ្សារនៅលើក្បាលសសរបេតុងដែលជារបងបេតុងបណ្តាលឲ្យធ្លាក់កំទេចផ្កា ភ្លើងលើទុយោធុងហ្គាសផ្សារសម្រាប់ផ្សារបណ្តាលឲ្យធ្លាយហ្គាសចេញមកខាងក្រៅស្មានតែផ្ទុះធុងហ្គាស ភ្លាមៗនោះកម្មករជាងផ្សារបានចូលទៅបិទហ្គាសកុំអោយហ្គាសចេញមកក្រៅ ហើយប្រជាពលរដ្ឋយកធុងពន្លត់អគ្គីភ័យចំនួន៣មកបាញ់ពន្លត់ទើបរលត់អស់ទៅវិញ ។

gbghgh
បុគ្គលិកអគ្គិសនី នាំគ្នាទាញធុងទុយោដែរឆេះចេញមកក្រៅ

ជុំវិញអគ្គីភ័យខាងលើនេះធ្វើឲ្យប្រជាពលរដ្ឋលើកឡើងថាមកពីការធ្វេសប្រហែសរបស់ បុគ្គលិកអគ្គិសនីកម្ពុជាខ្វះការប្រុងប្រយ័ត្ន ។ កន្លងមកអគ្គិសនីកម្ពុជាតែងតែអំពាវនាវឲ្យ ប្រជាពលរដ្ឋទិញបំពង់ពន្លត់អគ្គីភ័យឲ្យបានគ្រប់ផ្ទះ តែសម្រាប់រថយន្តដឹកសម្ភារៈផ្សាររបស់អគ្គិសនីកម្ពុជាបែរជាមិនមានបំពង់ពន្លត់អគ្គីភ័យទុកសម្រាប់ការពារទៅវិញ ។

អគ្គីភ័យនេះឆេះខូចខាតតែខ្សែទុយោធុងហ្គាសនិងខ្សែភ្លើងមួយចំនួននៅក្នុងធុងហ្គាសតែប៉ុណ្ណោះ ៕

 

RELATED ARTICLES