ជី​ដូន​រវល់​វេច​នំ​ ចៅ​ប្រុស​លង់​ទឹក​ស្លាប់​

0
468

ខេត្តឧត្តរមានជ័យ ៖ បុរសស្ត្រី២នាក់ប្តីប្រពន្ធ បានយកកូនប្រុសរបស់ខ្លួនម្នាក់ ទៅផ្ញើ នឹងជីដូន របស់ក្មេង ប្រុសរងគ្រោះ លុះពេល ជីដូនរវល់តែវេចនំអន្សម ភ្លេចមើល ស្រាប់តែ ចៅនោះ ចុះទៅលេងទឹកលង់ស្លាប់ បង្កឱ្យមាន ការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង ២០នាទីព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចស្រះទឹកមួយ ស្ថិតនៅក្នុងភូមិចុងកាល់ ឃុំចុងកាល់ ស្រុកចុងកាល់។

ក្មេងប្រុសរងគ្រោះដែលលង់ទឹកស្លាប់នោះ មានឈ្មោះគ្រឿន មករា អាយុ២ឆ្នាំ មានឪពុក ឈ្មោះប៉ាច គ្រឿន អាយុ៣២ឆ្នាំ និងម្តាយ ឈ្មោះត៉ិល ភាត អាយុ២៦ឆ្នាំ មានលំនៅក្នុង ភូមិឃុំកើតហេតុខាងលើ។

ស្រះដែលក្មេងលង់ស្លាប់
ស្រះដែលក្មេងលង់ស្លាប់

មន្ត្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា មុន ពេលកើតហេតុ បុរសស្ត្រី២នាក់ប្តីប្រពន្ធ បាន នាំកូនប្រុសរបស់ខ្លួន ដែលមានអាយុទើបតែ ២ឆ្នាំ ទៅផ្ញើនឹងជីដីនូ។ បន្ទាប់មក ពួកគេទាំង ២នាក់ ក៏នាំគ្នាចាកចេញទៅធ្វើការងារបាត់អស់។ ស្របពេលនោះ ជីដូនរបស់ក្មេងប្រុសរងគ្រោះ ក៏រវល់នឹង វេចនំអន្សម ហើយភ្លេចមើលចៅប្រុស ដោយបណ្តោយឱ្យ លត់លេងចុះឡើង ស្រាប់តែក្មេងប្រុសរងគ្រោះ បានចុះទៅលេង ទឹកស្រះដែលស្ថិតនៅខាងក្រោយផ្ទះ បណ្តាលឱ្យ លង់ស្លាប់តែម្តង។

មន្ត្រីនគរបាលដដែល បានបន្តថា បន្ទាប់ពី បាត់ចៅប្រុសរបស់ខ្លួន ទើបជីដូនស្រែកហៅ ចៅក៏មិនឮសំឡេងឆ្លើយតប ធ្វើឱ្យគាត់ឆ្លេឆ្លា ស្រែកឆោឡោផ្អើលអ្នកភូមិ ចុះរាវក្មេងប្រុស រងគ្រោះនៅក្នុងទឹកស្រះ ក៏ប្រទះឃើញចៅប្រុស នោះលង់ទឹកស្លាប់បាត់ទៅហើយ។ ភ្លាមៗនោះ អ្នកភូមិ បានស្រង់កុមាររងគ្រោះឡើងមកលើ គោក ធ្វើឱ្យជីដូនយំស្តាយស្រណោះ ទួញសោក ថា មិនគួរត្រឹមមួយប៉ប្រិចភ្នែកសោះ ចៅប្រុស របស់គាត់ស្លាប់បែបនេះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះ មកពិនិត្យ ប៉ុន្តែដោយសារករណីនេះគឺក្មេងប្រុស លង់ទឹកស្លាប់ដោយខ្លួនឯង ទើបសមត្ថកិច្ចបាន ប្រគល់សពឱ្យសាច់ញាតិ រៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី