Tuesday, April 23, 2024
Homeព័ត៌មានជាតិសព​លោក​ កែម ​ឡី ​នឹង​ដង្ហែរ​ទៅ​កាន់​ខេត្ត​តាកែវ​ នៅ​​ព្រឹក​ថ្ងៃ​​ទី​​១៧​ កក្កដា

សព​លោក​ កែម ​ឡី ​នឹង​ដង្ហែរ​ទៅ​កាន់​ខេត្ត​តាកែវ​ នៅ​​ព្រឹក​ថ្ងៃ​​ទី​​១៧​ កក្កដា

ភ្នំពេញ សពលោក កែម ឡី នឹងដង្ហែរទៅកាន់ខេត្តតាកែវនៅថ្ងៃអាទិត្យទី១៧ ខែកក្កដា ឆ្នាំ២០១៦ ដោយមានក្បួនរថយន្ត និងថ្មើរជើង តាមផ្លូវសំខាន់ៗមួយចំនួន ។ ចំណែកពិធីបុណ្យ៧ថ្ងៃ នឹងធ្វើនៅថ្ងៃសុក្រទី១៥ ខែកក្កដា ឆ្នាំ២០១៦ ។ នេះបើយោងតាម Facebook Page របស់លោក កែម ឡី ដែលបានចេញសេចក្ដីជូនដំណឹង នៅមុននេះបន្តិច ។

នៅក្នុងសេចក្ដីជូនដំណឹងខាងលើ បានឲ្យដឹងថា កម្មវិធីដង្ហែរសព៖ សពនឹងដង្ហែរទៅកាន់ខេត្តតាកែវ នៅថ្ងៃអាទិត្យទី១៧ ខែកក្កដា ឆ្នាំ២០១៦ ។ ក្បួននឹងចេញដំណើរចេញ ពីវត្តចាស់ម៉ោង៧ ព្រឹក ដោយក្បួនរថយន្ត និងថ្មើរជើង តាមផ្លូវមុន្នីវង្សសហព័ន្ឋរុស្សីដល់រង្វង់ មូលចោមចៅ ទើបបន្ថែមល្បឿនយានយន្ត ដំណើរឆ្ពោះទៅខេត្តតាកែវតាមផ្លូវជាតិលេខ៣។ លុះដល់អង្គតាសោម ក្បួនហែរនឹងបន្ថយល្បឿនដោយដំណើរយឺត នឹងថ្មើរជើងវិញរហូត ដល់គោលដៅ នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ»

ចំណែកពិធីបុណ្យ«ពិធីបុណ្យ៧ថ្ងៃ នឹងធ្វើនៅថ្ងៃសុក្រទី១៥ ខែកក្កដា ឆ្នាំ២០១៦។ កម្មវិធីលម្អិត នឹង ជម្រាបជូននៅពេលក្រោយ  ។

 

RELATED ARTICLES