Friday, March 29, 2024
Homeវិទ្យាសាស្រ្ដ និងស្រាវជ្រាវលោក ហូ ​ជីមិញ មានប្រវត្តិបែបណា?(តចប់)

លោក ហូ ​ជីមិញ មានប្រវត្តិបែបណា?(តចប់)

ជីវិតឯកជន

លោក ហូ ជីមិញ បានភ្ជាប់ចំណងអាពាហ៍ពិពាហ៍ ជាមួយនិងស្ត្រីជនជាតិចិនឈ្មោះ Tang Tuyet Minh នៅថ្ងៃ១៨តុលា ឆ្នាំ១៩២៦ ។គូភរិយាមួយគូនេះ បានរស់នៅជាមួយគ្នារហូតដល់ ខែមេសាឆ្នាំ១៩២៧ បន្ទាប់ពី ហូ ជីមិញ បានផ្លាស់ទី លំនៅចេញពីប្រទេស ចិន។បើទុកជាអ្នកទាំងពីរព្យាយាម ទាក់ទងគ្នាជាថ្មីម្តង ទៀតក្តីក៏ពួកគេមិនដែលបានជួបជុំ គ្នាវិញដែរ។

ហូ ជីមិញ បានជួបទុក្ខធំ ដោយបញ្ហាសុខភាពពហុមុខ ដូចជា ជំងឺទឹកនោមផ្អែកជាដើមដែលបានរារាំង គាត់ពីការចូលរួមក្នុងសកម្មភាពនានាក្នុង នយោបាយ។

លោកបានស្លាប់នៅ ថ្ងៃ២កញ្ញាឆ្នាំ១៩៦៩ ដោយសារជំងឺបេះដូងនៅផ្ទះរបស់លោកក្នុង ទីក្រុងហាណូយ។បើទុកជាលោកមាន បំណងចង់ឲ្យមានការ រំលាយសពលោកក្រោយពេលស្លាប់ក្តី ក៏សាកសពរបស់លោកត្រូវ បានគេតម្កល់ទុកនិងដាក់តាំងបង្ហាញក្នុងចេតិយបួនជ្រុង មួយនៅទីលានប្រកាសឯករាជ្យ Ba Dinh Square ក្រុងហា ណូយ។

ដើម្បីជាការផ្គាប់ផ្គុន ដល់លោកហូ ជីមិញ សៃហ្គនដែលជាអតីតរដ្ឋធានីរបស់វៀតណាមខាង ត្បូងត្រូវបានប្តូរឈ្មោះទៅជាទីក្រុងហូ ជីមិញ វិញនៅថ្ងៃ១ឧសភាឆ្នាំ១៩៧៥។ ចំណែកសារមន្ទីរហូ ជីមិញដែលបច្ចុប្បន្ននៅក្នុងទីក្រុងហាណូយ គឺបានពណ៌នាពីជីវិតនិងការងារនៃបដិវត្តន៍ដ៏អស្ចារ្យនេះ។

 

 

 

RELATED ARTICLES