សម្ដេច ​ហ៊ុន ​សែន ​អញ្ជើញ​សម្ពោធ​​ដាក់​ឱ្យ​ប្រើ​​ប្រាស់ ​ប្រព័ន្ធ​ចម្រោះ​​ទឹក​ស្អាត​​ ខេត្ត​បាត់​ដំបង

0
448

ខេត្ដបាត់ដំបង៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ប្រព័ន្ធចម្រោះទឹកស្អាត ជូនប្រជាពលរដ្ឋខេត្តបាត់ដំបង ។

ពិធីនេះក៏មានការចូលរួមពីឯកអគ្គៈរាជទូត នៃប្រទេសជប៉ុន និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា មន្រ្ដីរាជការ និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្ដបាត់ដំបងផងដែរ ។

គួរបញ្ជាក់ថា គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ ជាជំនួយឥតសំណងរបស់ជប៉ុន សម្រាប់ខេត្តបាត់ដំបង និងខេត្តកំពង់ចាម ចំណាយថវិកាអស់ប្រមាណ៣២លានដុល្លារ និងបានបញ្ចប់ការសាងសង់នៅចុងខែមិថុនា ឆ្នាំ២០១៦ នេះ ៕