Friday, April 19, 2024
Homeព័ត៌មានជាតិមហា​មិត្ដ​ចិន ​ផ្ដល់​ជំនួយ​ឥត​សំណង​ជិត​៦០០​លាន​ដុល្លារ​ សម្រាប់​រយៈ​ពេល​៣​ឆ្នាំ​

មហា​មិត្ដ​ចិន ​ផ្ដល់​ជំនួយ​ឥត​សំណង​ជិត​៦០០​លាន​ដុល្លារ​ សម្រាប់​រយៈ​ពេល​៣​ឆ្នាំ​

ម៉ុងហ្គោលី៖ ខណៈនេះ សម្ដេច ហ៊ុន សែន ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា កំពុងជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្ដីចិន លោក លី ខឺឈាំង លើការពង្រឹងទំនាក់ទំនងសហប្រតិបត្តិការកម្ពុជា ចិននិងបញ្ហាតំបន់និងអន្តរជាតិដែលភាគីទាំងពីរយកចិត្តទុកដាក់ ។

នាជំនួបទ្វេភាគីខាងលើនេះដែរ នាយករដ្ឋមន្ត្រីចិន បានប្រកាសសន្យាផ្តល់ជំនួយឥតសំណងឲ្យកម្ពុជា ចំនួន៣៦០០លានយន់ ប្រហាក់ប្រហែលជិត៦០០លានដុល្លាអាមេរិក សម្រាប់រយៈពេល៣ឆ្នាំ គឺពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ ។

សម្ដច ហ៊ុន សែន ក៏បានបញ្ជាក់លើ facebook page ផ្លូវការរបស់សម្ដេចថា តបតាមសំណូមពររបស់ខ្ញុំ ហាមមិត្តចិនបានយល់ព្រមផ្តល់ថវិការសម្រាប់ដំណើការបោះឆ្នោតដល់វិស័យសុខាភិបាល អប់រំ ទឹកស្អាតជាស្រះទឹក អណ្តូងទឹកដែលជាផលប្រយោជន៏សំរាប់ប្រជាជនយើង ៕

RELATED ARTICLES