Friday, March 29, 2024
Homeព័ត៌មានជាតិប្តីលួច​រួមរ័ក​មិត្ត​ស្រី​៥​ដង​ប្រពន្ធ​តាម​ទាន់ អូស​ក​ឡើង​សា​លា​សង្កាត់

ប្តីលួច​រួមរ័ក​មិត្ត​ស្រី​៥​ដង​ប្រពន្ធ​តាម​ទាន់ អូស​ក​ឡើង​សា​លា​សង្កាត់

ភ្នំពេញ ៖ បុរសជាប្តីកំហូចម្នាក់ បានលួច ទាក់ទងស្នេហាជាមួយស្ត្រីមេម៉ាយម្នាក់ ដែល ជាមិត្តភក្តិជិតស្និទ្ធរបស់ប្រពន្ធ រហូតឈានដល់  បង្កាត់ភ្លើងស្នេហ៍រោលរាល ណាត់ជួបគ្នារួមរ័ក មេត្រីជាមួយគ្នាបាន៥ដង ស្រាប់តែបែកការ ត្រូវប្រពន្ធកើតទុក្ខមិនសុខចិត្តចាប់អូសកទាំង ប្តី និងមិត្តភក្តិស្រីជិតស្និទ្ធរបស់ខ្លួនឡើងសាលា សង្កាត់ ដើម្បីដោះស្រាយគ្នា។

ករណីប្រពន្ធអូសកប្តី និងស្រីសហាយឡើង សាលាសង្កាត់នេះ បានកើតមានការភ្ញាក់ផ្អើល ឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចបរិវេណសា- លាសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

នៅចំពោះមុខអ្នកសារព័ត៌មាន ភាគីទាំង ៣ មិនហ៊ានប្រាប់អត្តសញ្ញាណរបស់ខ្លួននោះ ទេ គ្រាន់តែប្រាប់យ៉ាងខ្លីថា ពួកគេទាំង៣នាក់ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ។

តាមសម្តីស្ត្រីជាប្រពន្ធ បានលើកឡើងថា ប្តីរបស់នាងគឺជាជាងជួសជុលទូរស័ព្ទ ហើយបាន រួមរស់ជាមួយគ្នា រហូតដល់មានកូនទៅហើយ ដោយនាងទើបនឹងសម្រាលកូនថ្មីៗទៀតផង ស្រាប់តែប្តីកំហូច មិនស្កប់ស្កល់តណ្ហា បានលួច លាក់បង្កាត់ភ្លើងស្នេហ៍ជាមួយស្ត្រីមេម៉ាយកូន ១ម្នាក់ ដែលជាមិត្តភក្តិជិតស្និទ្ធរបស់នាង។ លុះ មានអ្នកដឹងរឿង ទើសភ្នែកពេក អត់ទ្រាំមិន បាន ក៏លួចខ្សឹបប្រាប់នាងឱ្យដឹង ទើបធ្វើឱ្យនាង លួចតាមដានរហូតតាមទាន់ឃើញនឹងភ្នែក ក៏អូស កឡើងសាលាសង្កាត់ ដើម្បីដោះស្រាយទល់ មុខគ្នាតែម្តង។

ស្ត្រីជាប្រពន្ធ បញ្ជាក់ថា យ៉ាងណានាង មិនអាចលេងល្បែងស្នេហ៍៣នាក់បែបនេះបាន ឡើយ។ មួយវិញទៀត នាងគឺជាប្រពន្ធ ដែល រៀបការពេញច្បាប់ កាន់តែមិនអនុញ្ញាតឱ្យប្តី ផិតក្បត់បែបនេះបានឡើយ។

IMG_7885

ចំណែកស្ត្រីមេម៉ាយជាប្រពន្ធលួចលាក់ និងត្រូវជាមិត្តភក្តិជិតស្និទ្ធនឹងស្ត្រីជាប្រពន្ធដើម ផងនោះ បានរៀបរាប់ថា នាងពិតជាលង់ខ្លួន ជាមួយប្តីមិត្តភក្តិពិតមែន ដោយធ្លាប់នែបនិត្យ ស៊ីជម្រៅជាមួយគ្នា រហូតដល់ទៅ៥ដងរួចមក ហើយ។ នាងទទួលស្គាល់ថា នាងពិតជាសាង កំហុសធ្ងន់ណាស់លើមិត្តភក្តិ តែធ្វើម៉េចបើមិន អាចទប់ចិត្តបានទៅហើយ ទើបជ្រុលផុងខ្លួន ដល់ពេលនេះ ហើយនាងក៏ចង់ឱ្យខាងប្រុស ទទួលខុសត្រូវដែរ។

ដោយឡែកភាគីបុរសជាប្តីដែលស្មាមួយ ប្រឹងរែកំរែកដល់ទៅ២ បានសារភាព នៅចំពោះ មុខប្រពន្ធថា ខ្លួនខុសហើយ ដែលលួចបង្កាត់ ភ្លើងស្នេហ៍ជាមួយនឹងមិត្តភក្តិរបស់ប្រពន្ធនេះ ហេតុតែចិត្តភ្លើតភ្លើនមួយពេលខ្វះការទទួល ខុសត្រូវ ទើបឈានដល់ដំណាក់កាលនេះ។ កន្លងមក ខ្លួនបានព្យាយាមលាក់បាំងរឿងអាស្រូវ មួយនេះដែរ តែដូចពាក្យថា ដំរីសារងាប់យក ចង្អេរមកបាំងមិនជិតនោះទេ ទីបំផុតរឿងរ៉ាវ បានបែកធ្លាយ ធ្វើឱ្យខ្មាសគេឯងពេញភូមិ។ យ៉ាងណាបុរសជាប្តីរូបនេះបានរក្សាជំហរថា ខ្លួន មិនបោះបង់ចោលប្រពន្ធ និងកូននោះឡើយ។

ក្រោយពីមានការសារភាពកំហុស និង បន្ទាប់ពីមានការពន្យល់ណែនាំអប់រំពីមន្ត្រី- សាលាសង្កាត់ចោមចៅផងនោះ ភាគីស្ត្រីជា ប្រពន្ធ សម្រេចមិនធ្វើការប្តឹងផ្តល់អ្វីទាំងអស់ ព្រោះយល់ថា ម្ខាងជាប្តី ម្ខាងជាមិត្តភក្តិជិតស្និទ្ធ ហេតុនេះនាងគ្រាន់តែចង់ឱ្យភាគីទាំង២សន្យា ថា ឈប់ទាក់ទងគ្នាបែបនេះទៀត និងសុំត្រឹម យកប្តីមកវិញប៉ុណ្ណោះ ដើម្បីបញ្ចប់រឿង។

ទីបំផុតស្ត្រីទាំង២នាក់ បានទ្រហោយំឱប រឹតគ្នា ដោយមិននឹកស្មានដល់ថាអាចនឹងមាន បញ្ហាបែបនេះកើតឡើងចំពោះពួកគេ។ បន្ទាប់ មកភាគីទាំងអស់គ្នា បានជិះម៉ូតូចាកចេញទៅ វិញអស់ទៅ បន្ទាប់ពីសន្យាថា នឹងឈប់ប្រព្រឹត្ត អំពើផិតក្បត់ចិត្តប្រពន្ធកូន និងមិត្តភក្តិតទៅ ទៀត៕

RELATED ARTICLES