Wednesday, April 24, 2024
Homeព័ត៌មានអន្តរជាតិISIS អះអាងថាមេដឹក នាំសំខាន់របស់ខ្លួន ត្រូវបានស្លាប់នៅស៊ីរី

ISIS អះអាងថាមេដឹក នាំសំខាន់របស់ខ្លួន ត្រូវបានស្លាប់នៅស៊ីរី

រដ្ឋអ៊ីស្លាម៖ ទីភ្នាក់ងារព័ត៌មាន មួយដែលបានភ្ជាប់ទំនាក់ទំនងទៅនឹងក្រុមរដ្ឋអ៊ីស្លាមអះអាងថាមេដឹកនាំសំខាន់ក្រុមនេះគឺ លោក Omar Shishani បានស្លាប់បាត់បង់ជីវិតហើយខណៈដែលសហរដ្ឋអាមេរិកថ្លែងថាខ្លួនជាអ្នក សម្លាប់បុគ្គលនេះកាលពីខែមីនា។

ទីភ្នាក់ងារព័ត៌មាន The Amaq បានលើកឡើងថាលោក Shishani ត្រូវបាន សម្លាប់ក្នុងការប្រយុទ្ធនៅទីក្រុង Shirqat ដែល ស្ថិតនៅភាគខាង ត្បូងក្រុងមូស៊ុលប្រទេសអ៊ីរ៉ាក់។

ចំណែកមន្ទីរប៉ង់តាហ្គូន បានថ្លែងកាលពីខែមីនាថាមេដឹកនាំដ៏សំខាន់របស់ក្រុមអាយស៊ីសរូបនេះបានស្លាប់ដោយសាររងរបួស ក្នុងការវាយប្រហារពីដែនអាកាសរបស់សហរដ្ឋអាមេរិក នៅភាគឦសានប្រទេសស៊ីរី។ ឈ្មោះពិតរបស់បុគ្គល Shishani គឺ Tarkhan Batirashvili ប៉ុន្តែក៏ត្រូវបាន គេស្គាល់ថាជា Omar the Chechen ។

បុគ្គលជីហាតដ៏មានឥទ្ធិពល រូបនេះ ត្រូវបានគេបង្ហើបឲ្យដឹងថា ជាអ្នកសម្របសម្រួលយោធា ដ៏ជិតស្និទ្ធិនឹងមេដឹកនាំ រដ្ឋអ៊ីស្លាមលោក Abu Bakral-Baghdadi ។

ការអះអាងបែបនេះ បានលេចឡើងនៅលើគេហទំព័រ Amaq ដែលក្រុមរដ្ឋអ៊ីស្លាមតែងតែប្រើប្រាស់ជារឿយៗ ក្នុងការបញ្ចេញព័ត៌មានក៏ដូចជា ការអះអាង ប្រឆាំងនិងមន្ទីរប៉ង់តាហ្គូន កាលពីខែមីនាជាដើម។ Amaq  បានឲ្យដឹងថា លោកបានស្លាប់នៅក្នុងភាពតានតឹងនៃយុទ្ធនាការ របស់កងកម្លាំងឧទ្ទាមដើម្បីដណ្តើមយកក្រុង មូស៊ុលមកវិញ។ វាពុំមានភាពជាក់លាក់ថាពេលណានោះឡើយ ប៉ុន្តែគេបានកត់សម្គាល់ពី សេចក្តីថ្លែង ការណ៍នៃជម្លោះ ជាមួយនិង ការអះអាង របស់ សហរដ្ឋអាមេរិកដែលធ្វើឡើងកាលពីខែមីនា។ពោលគឺសហរដ្ឋអា មេរិកបានលើកឡើងថា ការវាយប្រហារ របស់ខ្លួនកាល ពីថ្ងៃ៤មីនាបានធ្វើឡើង នៅក្បែរទីក្រុង ភាគឦសាន Shaddadi ដែលជាទីតាំងលោក Shishani បានបញ្ជូនកម្លាំង រដ្ឋអ៊ីស្លាមក្នុងស្រុក ដើម្បីធ្វើការគាំទ្រ ដល់សង្គ្រាម។

គួរបញ្ជាក់ថា កាល ពីឆ្នាំសហរដ្ឋអាមេរិកបានផ្តល់រង្វាន់ ចំនួន៥លានដុល្លារ សម្រាប់ជីវិតរបស់ Shishani ។

 

 

RELATED ARTICLES