Saturday, April 20, 2024
Homeព័ត៌មានជាតិជន​ជាតិ​ច្រាយ​វ័យ​ក្មេង​ម្នាក់​ ចង.ក​សម្លាប់​ខ្លួន​ មិន​​ដឹង​មូល​​ហេតុ​ ​!​ ​​

ជន​ជាតិ​ច្រាយ​វ័យ​ក្មេង​ម្នាក់​ ចង.ក​សម្លាប់​ខ្លួន​ មិន​​ដឹង​មូល​​ហេតុ​ ​!​ ​​

ខេត្តរតនគិរី៖ ក្មេងប្រុសជាជនជាតិច្រាយម្នាក់ បានចង.កសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនជនជាតិដើមភាគតិចចារាយ ស្រែកត្រហោយំ ធ្វើឲ្យដំណឹងនេះ លេចលឺដល់អាជ្ញាធរមូលដ្ឋានក៏មានកម្លាំងប៉ូលិសប៉ុស្តិ៍ និងអធិការស្រុកចុះទៅពិនិត្យសាកសព ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៧ និង៣០នាទីល្ងាច ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះសែវ ស្រុំ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិច្រាយ ទីលំនៅភូមិឃុំខាងលើ ។

សមត្ថកិច្ចមូលដ្ឋានបានបន្តទៀតថា ក្មេងប្រុសខាងលើ បានចងកនៅក្រោមផ្ទះរបស់ខ្លួន ដោយយកអាវចងក និង ធ្នឹមក្រោមផ្ទះ តាមការធ្វើកោសល្យវិច្ច័យពិនិត្យសពនោះ បានបញ្ជាក់ថា ពិតជាចងកសម្លាប់ខ្លួនពិតប្រាកដមែន ។

បច្ចុប្បន្នសពក្មេងប្រុសនោះត្រូវបានប្រគល់ឲ្យឪពុកម្តាយធ្វើបុណ្យតាមបុណ្យប្រពៃណីជនជាតិច្រាយ ។

គួរសម្គាល់ថា ជនជាតិភាគតិចនៅខេត្តរតនគិរី ឥឡូវសំបូរធ្វើអត្តឃាតខ្លួនឯងណាស់ មិនដឹងមូលហេតុអី ៕

ដោយ ជីវ៉ា

RELATED ARTICLES