Friday, March 29, 2024
Homeកីឡាអន្ដរជាតិស្តាប់​តារាម៉ូដែល​ អ៊ី​តា​លី​និយាយ​ពី​ទំនាក់ទំនង​របស់នាង​ជាមួយ​រ៉ូ​ណាល់​ដូ​

ស្តាប់​តារាម៉ូដែល​ អ៊ី​តា​លី​និយាយ​ពី​ទំនាក់ទំនង​របស់នាង​ជាមួយ​រ៉ូ​ណាល់​ដូ​

កាលពីពេលថ្មីៗនេះមានពាក្យចចាមអារ៉ាមថាកីឡាករ Cristiano Ronaldo កំពុងមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយតារាម៉ូដែល អ៊ីតាលី គឺនាង Cristina Buccino ។

ដើម្បីបំបាត់ការមន្ទិលសង្ស័យ នាង Cristina Buccino បានផ្តល់បទសម្ភាសន៍បា្រប់ទស្សនាវដ្តីអេស្ប៉ាញថា៖’’ ទំនាក់ទំនងរវាងខ្ញុំនិង កីឡាកររ៉ូណាល់ដូ គឺជាមិត្តភក្តិធម្មតា មិនមានអ្វីហួសពីហ្នឹងទេ។

03

នាងបានប្រាប់ឲ្យដឹងទៀតថា៖”ខ្ញុំបានធ្វើដំណើរទៅកន្លែងកីឡាកររ៉ូណាល់ដូ ស្នាក់នៅ លើកោះលម្ហែរកាយ Ibiza ប្រទេសអេស្ប៉ាញ ហើយពេលនោះគាត់ក៏បានអញ្ជើញខ្ញុំញុំាអាហារពេលល្ងាច ជាមួយគាត់។ យើងបានជជែកគ្នាលេង តែមិនទាក់ទងទៅ នឹងបញ្ហាស្នេហានោះទេ” ។

តាមរយៈការជួបគ្នានេះ ខ្ញុំយល់ថាខ្សែប្រយុទ្ធ Real Madrid រូបនេះ ជាសុភាពបុរសពិត។ គាត់ជាមនុស្សសង្ហារ រាក់ទាក់ និង ចិត្តល្អ ខុសពីកីឡាករល្បីៗដែលខ្ញុំធ្លាប់បានជួបនាពេលកន្លងមក។

ដោយ៖ ហេង ដេត

 

RELATED ARTICLES