Saturday, April 20, 2024
Homeព័ត៌មានជាតិដល់ក !​ មានដីកាឃាត់ខ្លួនដល់ទៅ៣ ទើបចាប់បាន

ដល់ក !​ មានដីកាឃាត់ខ្លួនដល់ទៅ៣ ទើបចាប់បាន

ភ្នំពេញ៖ កាលពីវេលាម៉ោង១រសៀលថ្ងៃទី២០ ខែកក្កដា កម្លាំងនគរបាលផ្នែកយុត្តិធម៌ខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ក្បាលកោះ បានចាប់ខ្លួនជនល្មើស ម្នាក់តាមដីកាបង្គាប់ឲ្យចាប់ខ្លួនចំនួន៣ផ្សេងគ្នា ត្រូវបានឃាត់ខ្លួននៅមុខផ្ទះលេខ៩៨២ ផ្លូវ បេតុង ភូមិជ្រោយ អំពិលទី២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

ជនល្មើសមានឈ្មោះ ចាន់ ពិទូ ហៅ តួ ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះលេខ៩៨២ ផ្លូវ បេតុង ភូមិជ្រោយអំពិលទី២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនល្មើសខាងលើមានដីកាបង្គាប់ឲ្យចាប់ខ្លួនចំនួន៣ ទី១ដីការបង្គាប់ឲ្យចាប់ខ្លួនលេខ ៣៥៤ ដ.ច.ន ចុះថ្ងៃទី ០៧-០៦-២០១៦ ចេញដោយលោក យ៉ិន សារឿន  ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទ លួចមានស្ថានទម្ងន់ទោសដោយការ ប្រព្រឹត្តអំពើហិង្សា ប្រព្រឹត្តនៅចំណុចមុខភោជនីយដ្ឋាន ហ្គ្រេន ផ្លូវ ៤៣០ កែងផ្លូវ ៤៥២ ក្រុមទី២៨ ភូមិ៤ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន កាលពីថ្ងៃទី២០ ខែតុលា  ឆ្នាំ២០១៥ ។ ទី២ ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៣៥៦ ដ.ច.ន ចុះថ្ងៃទី ០៧-០៦-២០១៦ ចេញដោយលោក យ៉ិន សារឿន  ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទលួចមានស្ថានទម្ងន់ទោសដោយការប្រព្រឹត្តអំពើហិង្សា ប្រព្រឹត្តនៅចំណុចមុខហាងយីហោចូលហេង ផ្លូវ៤៣០ ក្រុមទី១ ភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន កាលពីថ្ងៃទី ០១-១១-២០១៥ និងទី៣ ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៣៦២ ដ.ច.ន ចុះថ្ងៃទី ០៧-០៦-២០១៦ ចេញដោយលោក យ៉ិន សារឿន  ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទ ឃាតកម្ម និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចផ្ទះលេខ៥ ផ្លូវលេខ ៥០៨ ក្រុមទី៣៤ ភូមិ៥ សង្កាផ្សារដើមថ្កូវ ខណ្ឌចំការមន កាលពីថ្ងៃទី ២៧-០៥-២០១៥ ។

បន្ទាប់ពីមានដីកាតាមចាប់ខ្លួនដល់ទី៣ទើបសមត្ថកិច្ចប្រទះឃើញជនល្មើសនៅមុខផ្ទះរបស់គេក៏បានឃាត់ខ្លួនតែម្តង ។

បច្ចុប្បន្ន ជនល្មើសត្រូវទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធី ៕

គួន ចំរើន

RELATED ARTICLES