Tuesday, April 16, 2024
Homeព័ត៌មានជាតិលួច​ម៉ូតូ​ជិះ​គេច​ខ្លួន ​ប៉ូលិស​សហ​ការ​គ្នា​ដេញ​ចាប់​ ផ្អើល​២​ស្រុក​ !​

លួច​ម៉ូតូ​ជិះ​គេច​ខ្លួន ​ប៉ូលិស​សហ​ការ​គ្នា​ដេញ​ចាប់​ ផ្អើល​២​ស្រុក​ !​

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ សមត្ថកិច្ចអះអាងថា ជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន បានធ្វើសកម្មភាពលួចម៉ូតូគ្រូបង្រៀននៅស្រុកថ្មពួក ហើយបើករត់គេចដល់ស្រុកស្វាយចេក ត្រូវបានកម្លាំងនគរបាលស្រុកស្វាយចេក ចេញស្ទាក់បង្រ្កាប ចាប់ឃាត់ខ្លួនបាន រួមនិងម៉ូតូស្កបភីពណ៌ស១គ្រឿង គ្មានស្លាកលេខ កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥៦A ស្ថិតក្នុងភូមិសាស្រ្តឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

bgffjjhdf
ជនសង្ស័យគេចទៅពួនក្នុងចម្ការដំឡូង តែប៉ូលិសនៅតែរកឃើញ

លោកវរសេនីយ៍ត្រី ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកប្រាប់ឱ្យដឹងថា កម្លាំងនគរបាលស្រុកស្វាយចេកឃាត់ខ្លួនជនស្ស័យមានឈ្មោះ វឹក វី ភេទប្រុសអាយុ ២៤ឆ្នាំ រស់នៅភូមិថ្មីលិច ឃុំភូមិថ្មី ស្រុកថ្មពួក បានសម្រេចនៅពេលនេះ ក្រោយពីលោកអធិការនគរបាលស្រុកថ្មពួកបានរាយការណ៍តាមទូរស័ព្ទមកលោកឱ្យជួយស្ទាក់ចាប់ជនសង្ស័យរូបនេះ ដែលបានលួចម៉ូតូម៉ាកស្កបភី ពណ៌ស របស់ គ្រូបង្រៀនម្នាក់ នៅសាលាអនុវិទ្យាល័យឃុំភូមិថ្មី ខណៈដែលគ្រូបង្រៀនដាក់បញ្ឈរម៉ូតូទុកចោលមិនដកសោចេញហើយចូលក្នុងអាគារបណ្ណាល័យ។ ម្ចាស់ម៉ូតូមានឈ្មោះ ទុយ ប៊ុនទាប់ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិផ្សារថ្មី ឃុំគំរូ ស្រុកថ្មពួក ។

លោកអធិការបានប្រាប់ឱ្យដឹងទៀតថា ក្រោយពីទទួលព័ត៌មានពីខាងស្រុកថ្មពួកនោះហើយ លោកក៏បានដាក់ពង្រាយកម្លាំងនគរបាល តាមផ្លូវជាតិលេខ៥៦A ក្នុងភូមិសាស្រ្ត ស្រុក ស្វាយចេក ។ លុះមួយសន្ទុះក្រោយមកសមត្តកិច្ចឃើញមុខសញ្ញាជនសង្ស័យជិះម៉ូតូដែលគេលួចនោះ ឆ្លងកាត់ចំណុចត្រួតពិនិត្យកម្លាំងនគរបាល ។

dsdafds
នគរបាលនាំខ្លួនជនសង្ស័យ ក្រោយធ្វើការឃាត់ខ្លួនបាន

សមត្ថកិច្ចក៏បានចេញស្ទាក់ហើយជិះម៉ូតូប្រដេញចាប់បាននៅពេលជនសង្ស័យព្យាយាមបើករត់គេចចូលវាលស្រែនិងចំការចំការដំឡូង។ ជនសង្ស័យនៅថ្ងៃដដែលបន្ទាប់មកត្រូវបាននគរបាលស្រុកស្វាយចេក ចាប់ប្រគល់ឱ្យនគរបាលស្រុកថ្មពួកដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់ ៕

ចាន់ សុខលន់

 

RELATED ARTICLES