បង្ក្រាប​ហាង​ម៉ាស្សា​បង្កប់​សេវា​ផ្លូវ​ភេទ ឃាត់​ខ្លួន​១០​នាក់

0
366

ភ្នំពេញ ៖ ទីតាំងរកស៊ីផ្លូវភេទមួយកន្លែង ដែលជ្រកក្រោមស្លាកកោសជប់ ម៉ាស្សា ត្រូវ បានកម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងការជួញដូរ មនុស្សនិងការពារអនីតិជន ក្រសួងមហាផ្ទៃ ដឹកនាំដោយព្រះរាជអាជ្ញារងនៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ សហការជាមួយ អាជ្ញាធរមូលដ្ឋាន បានចុះឆែកឆេរនិងបង្ក្រាប ដោយឃាត់ខ្លួនមនុស្សចំនួន១០នាក់ កាលពី វេលាម៉ោង៧យប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចទីតាំងម៉ាស្សាកោសជប់ យីហោ “សំណាង ល្អ” ស្ថិតនៅផ្ទះលេខ ១៦៩E០ តាមបណ្តោយ ផ្លូវលេខ៤៣០ ក្រុម៣ ភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

1111

ប្រតិបត្តិការបង្ក្រាបខាងលើនេះ បានធ្វើ ឡើងក្រោមការដឹកនាំដោយលោកគង់ សំសារ៉េត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងបានចុះធ្វើការឆែកឆេរបន្ទប់ចំនួន៦ ក្នុងផ្ទះ កោសជប់ ម៉ាស្សា ខាងលើ។ ជាលទ្ធផលសមត្ថ- កិច្ចបានឃាត់ខ្លួនមនុស្សចំនួន ១០នាក់ ព្រមទាំង ដកហូតនូវវត្ថុតាងមួយចំនួនផងដែរ។

មនុស្សទាំង១០នាក់ ដែលសមត្ថកិច្ចចាប់ ឃាត់ខ្លួននោះ រួមមាន ទី១-ឈ្មោះវ៉ា ប៊ុនធួន ភេទប្រុស អាយុ៣២ឆ្នាំ ទី២-ឈ្មោះសុខ ស្រីមុំ ភេទស្រី អាយុ៣២ឆ្នាំ ទី៣-ឈ្មោះគង់ កែវតារា ភេទស្រី អាយុ៣២ឆ្នាំ (ជនសង្ស័យទាំង៣នាក់ គឺជាមេការប្រចាំទីតាំងរកស៊ីផ្លូវភេទខាងលើ)  ទី៤-ឈ្មោះវុធ រស់ ភេទស្រី អាយុ២៦ឆ្នាំ ទី៥- ឈ្មោះលី សុខណា ភេទស្រី អាយុ២៩ឆ្នាំ ទី៦-ឈ្មោះរ៉ា ស្រីពៅ ភេទស្រី អាយុ២០ឆ្នាំ ទី៧-ឈ្មោះគឹម លក្ខិណា ភេទស្រី អាយុ២៥ឆ្នាំ ទី៨-ឈ្មោះង្វៀង ធីឌឿក ភេទស្រី អាយុ២៣ឆ្នាំ ជាជនជាតិវៀតណាម ទី៩-ឈ្មោះលី ដានី ភេទស្រី អាយុ២២ឆ្នាំ និងទី១០-ឈ្មោះស៊ីម ចិន្តា ភេទស្រី អាយុ២៦ឆ្នាំ។ នារីទាំង៧នាក់ នេះ គឺជាជនរងគ្រោះដែលប្រកបរបររកស៊ីផ្លូវភេទ ជ្រកក្រោមស្លាកម៉ាស្សា កោសជប់ ក្នុង ទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបខាងលើ។

111111

ដោយឡែកវត្ថុតាងដែលសមត្ថកិច្ចដក ហូតបាននោះ រួមមាន ម៉ូតូមួយគ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១E-៦៣០១ រថយន្តមួយគ្រឿង ម៉ាក Visto ពាក់ស្លាក លេខ ភ្នំពេញ ២Z-៦៣៦២ ស្រោមអនាម័យប្រើប្រាស់រួចមួយចំនួន និងមិនទាន់ប្រើប្រាស់មួយ ចំនួនទៀត។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា ទីតាំងខាងលើមានការរកស៊ីផ្លូវភេទ ជ្រកក្រោមស្លាកម៉ាស្សាកោសជប់ ទើបក្រោយពី កម្លាំងរបស់ក្រសួងមហាផ្ទៃ បានចុះស៊ើបអង្កេត ទីតាំងខាងលើបានយ៉ាងច្បាស់លាស់ ក៏បានសុំ គោលការណ៍ពីលោកគង់ សំសារ៉េត ព្រះរាជ- អាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បី ចុះធ្វើការឆែកឆេរទីតាំងខាងលើ រហូតឈាន ដល់ការចាប់ឃាត់ខ្លួនមេការ៣នាក់ និងរំដោះ នារីរងគ្រោះ៧នាក់ សរុប១០នាក់ (ប្រុស១ ស្រី៩)។

ក្រោយបង្ក្រាបបាន ស្ត្រីរងគ្រោះទាំង៧ នាក់ ព្រមទាំងមេការប្រុសស្រីទាំង៣នាក់ ត្រូវ បានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូន ទៅកាន់មន្ទីរប្រឆាំងការជួញដូរមនុស្សនិង ការពារអនីតិជន ក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ ៖ ណន រ៉ាត់

11111