លោក​ជំទាវ​ ម៉ែន ​សំអន​ ​បើក​កិច្ច​ប្រជុំ​ត្រួត​ពិ​និត្យ ​ការ​អនុវត្ត​កម្មវិធី​នយោបាយ​ យុទ្ធ​សាស្ត្រ​ចតុ​កោណ​ របស់​រាជដ្ឋា​ភិបាល​កម្ពុជា​​​

0
343
dfgfgfgds

ខេត្ដស្វាយរៀង៖ នៅព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២១០៦នេះ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តស្វាយរៀង បានដឹកនាំក្រុមការងារប្រជុំ បូកសរុបការងារវេទិការថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជដ្ឋាភិបាលកម្ពុជា ។

ក្នុងឪកាសនេះដែរ លោកស្រី ម៉ែន សំអន បានថ្លែងការកោតសរសើរ ដល់ក្រុមការងារទាំងអស់ ដែលបានចុះមូលដ្ឋាន និងយកអស់ស្មារតីកម្លាំងកាយចិត្ត ចុះបំរើការងារ និងជួយគាំទ្រយ៉ាងសកម្មគ្រប់ សកម្មភាព រួមចំណែកតាមដាន ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល និងបានជួយខេត្តស្វាយរៀង ឲ្យទទួលបានជោគជ័យ រាល់ភារកិច្ចជាបន្តបន្ទាប់ ពិសេសការ ធានាបានស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដែលបានបង្កលក្ខណៈងាយស្រួល ដល់ការអភិវឌ្ឍន៍លើគ្រប់វិស័យ ។

dfdgdfsdd
ឯកឧត្ដម ជាថ្នាក់ដឹកនាំចុះមូលដ្ឋានខេត្ដស្វាយរៀង ចូលរួមកិច្ចប្រជុំ

លោកស្រីជំទាវឧបនាយករដ្ឋមន្រ្ដី ក៏បានជំរុញដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ នៅខេត្តស្វាយរៀង អនុវត្តឲ្យ បាននូវអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និងត្រូវខិតខំរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវិត្ថិភាពសង្គម ជាពិសេសអនុវត្ត ឲ្យបានល្អនូវគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព និងខិតខំដោះស្រាយសេវាសាធារណៈ បម្រើប្រជាជន សេវាតម្រូវការ និងចូលរួមដោះស្រាយបញ្ហាអយុត្តិធម៌សង្គម និងការកែលម្អ ឲ្យកាន់តែប្រសើរឡើងជាលំដាប់នូវជីវភាព របស់ប្រជាជន កម្មករ មន្ត្រីរាជការ គ្រូបង្រៀន ៕