Tuesday, April 23, 2024
Homeព័ត៌មានជាតិឯក​ឧត្ដម ​ជុក មុន្នី ៖ប្រធាន​អង្គ​ភាព​នី​មូយ​ៗ ​ត្រុវ​​ពង្រឹង​​វិន័យ​ និង​​តាម​​ដាន​​ថវិកា​​ចាយ​វាយ​

ឯក​ឧត្ដម ​ជុក មុន្នី ៖ប្រធាន​អង្គ​ភាព​នី​មូយ​ៗ ​ត្រុវ​​ពង្រឹង​​វិន័យ​ និង​​តាម​​ដាន​​ថវិកា​​ចាយ​វាយ​

ខេត្ដព្រៃវែង៖ ថ្លែងក្នុងវគ្គបណ្តុះបណ្តាល ពីការពង្រឹងសមត្ថភាព ការអនុវត្តន៍ លិខិតបទដ្ឋានគតិយុត្តពាក់ពន្ធ័និង ការគ្រប់គ្រង មន្ត្រីរាជការស៊ីវិលជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៨ ខែកក្កដានេះ ឯកឧត្ដម ជុក មុន្នី អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ បានជំរុញឲ្យមន្ត្រីរាជការក្នុងខេត្ត ពង្រឹងវិន័យ និងពិនិត្យការចាយវាយថវិកា ជាតិឲ្យបានត្រឹមត្រូវ ដោយសហការជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

fdfhfgsdas
គណៈអធិបតីនៅក្នុងអង្គពិធី

ឯកឧត្ដម ជុក មុន្នី បានបន្តទៀតថា តាមរយៈការកែទម្រង់ ការគ្រប់គ្រងមន្ត្រីរាជការ ឲ្យមានប្រសិទ្ធភាព ប្រធានអង្គភាពមួយៗ ត្រូវទទួលខុសត្រូវ ចុះវត្តមាន ធ្វើការមួយថ្ងៃ8ម៉ោង និង៤០ម៉ោង ក្នុងមួយសប្តាហ៍ ហើយវិន័យខ្លះគូរជៀសវាង ជាក់ស្តែង សាលាខេត្តមួយចំនួន មានមន្ត្រីរាជការធ្វើការ ជាង១០០នាក់ ក៏ប៉ុន្តែ អ្នកឈរគោរពទង់ជាតិ ជាង១០នាក់ ថតបង្ហោះប្រាប់គេឯងថា ធ្វើការតាមវិន័យ ក៏ប៉ុន្តែសកម្មភាព បែបនោះជាការខ្មាស់គេវិញទេ ។

ឯកឧត្ដមអនុរដ្ឋលេខាធិការ បានបញ្ជាក់ផងដែរថា តាមរយៈការពង្រឹងវិន័យ ក៏ត្រូវពិនិត្យតាមដាន ការចាយវាយថវិការដ្ឋឲ្យបានត្រឹមត្រូវ ពីព្រោះឆ្នាំ២០១៥ កន្លងមក ការចាយវាយ មិនត្រូវតាមខ្ទង់ក្នុងខេត្ត ព្រៃវែងមានទឹកប្រាក់ ១៥០លានរៀល ហើយបើរកឃើញ ត្រូវឲ្យអង្គភាព ទាំងនោះបង្វិល ថវិកាចូលរតនាគារជាតិវិញ ហើយមិនត្រឹមតែខេត្តព្រៃវែងទេ ដែលចាយវាយ ថវិកាខុសខ្ទង់ ខេត្តខ្លះចាយ វាយលើស ២០០លាន ទៅ៣០០លានរៀល ក៏មានដែរ ។ ដោយអង្គភាពខ្លះលុយត្រូវបង្វិលចូលរតនាគារជាតិវិញ មិនបង្វិលទេ ទុកលុយចងការ ជាដើម ។

fgbfdfs
មន្រ្ដីរាជការទូទាំងខេត្ដព្រៃវែង ចូលរួមពិធី

ឯកឧត្ដម ក៏បានផ្ដាំផ្ញើទៅមន្រ្ដីរាជការទូទាំងខេត្ដព្រៃវែង ឲ្យចូលរួមអនុវត្ដន៍តាមការនែនាំរបស់ថ្នាក់ដឹកនាំក្រសួង ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងមន្រ្ដីរាជស៊ីវិល និងថវិកាជាតិ ៕

RELATED ARTICLES