Saturday, April 20, 2024
Homeព័ត៌មានជាតិក្រសួង​អភិវឌ្ឍន៍​ជន​បទ ​បើក​​កិច្ច​​ប្រជុំ​​ប្រកាស​​តែង​​តាំង​​តួនាទី​​មន្រ្ដី​​​ក្នុង​​ក្រសួង​​

ក្រសួង​អភិវឌ្ឍន៍​ជន​បទ ​បើក​​កិច្ច​​ប្រជុំ​​ប្រកាស​​តែង​​តាំង​​តួនាទី​​មន្រ្ដី​​​ក្នុង​​ក្រសួង​​

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ មានរៀបចំកិច្ចប្រជុំប្រចាំសប្តាហ៍ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្ដម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមានការចូលរួមពីមន្រ្ដីរាជការក្រសួង ជាច្រើននាក់ទៀត ។

fgfdgsdas

នៅក្នុងកិច្ចប្រជុំនេះ មានការលើកឡើងនូវអនុក្រឹត្យ និងប្រកាស តែងតាំងមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទឲ្យចូលកាន់ដំណែងតាមនាយកដ្ឋានមួយចំនួនដូចខាងក្រោម ៖

ទី១.លោក ទួន ភិរម្យ និងលោក គង់ វិទ្យា ជាអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ

ទី២.លោកស្រី ឡាច សាម៉ន ជាអគ្គារធិការរងនៃអគារធិការដ្ឋាន

ទី៣.លោក ឃី ពិសិដ្ឋ ជាអធិការនៃអធិការដ្ឋាន

ទី៤.លោកស្រី នង ណារ៉ែន ជាអធិការនៃអគ្គារធិការ

ទី៥.លោកស្រី ឈាង សុខណា ជាអគ្គាធិការរង

ទី៦.លោក អឿន ធារិទ្ធ ជាប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ជំនួស។ល។

dfggsdds

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំនាព្រឹកមិញនេះ ក៏បានធ្វើការពិនិត្យ និងតាមដានលើវឌ្ឍនភាពនៃការអនុវត្តគម្រោងកែលម្អផ្លូវជនបទ ជំហានទី ២ ពីឆ្នាំ ២០១៥ ដល់ ឆ្នាំ ២០២០ ដោយធ្វើការកែលម្អផ្លូវក្រាលក្រួសក្រហមប្រវែង ១ ២០០ គ.ម នៅជនបទឲ្យទៅជាផ្លូវក្រាលកៅស៊ូ DBST និងបេតុង ក្នុងខេត្តគោលដៅទាំង ១០ ៕

RELATED ARTICLES