Thursday, April 25, 2024
Homeព័ត៌មានជាតិម្តាយ​បង្ខំ​ភ្ជាប់​ពាក្យ​ប្រុស​ថ្មី​ កូន​ស្រី​រត់​តាម​សង្សារ​

ម្តាយ​បង្ខំ​ភ្ជាប់​ពាក្យ​ប្រុស​ថ្មី​ កូន​ស្រី​រត់​តាម​សង្សារ​

ភ្នំពេញ ៖ គូស្នេហ៍វ័យក្មេងមួយគូ បានចាប់ចិត្តស្រលាញ់គ្នាអស់រយៈពេល៦ឆ្នាំមកហើយ តែត្រូវបានក្រុមគ្រួសារខាងស្រីព្យាយាម រារាំងបំបែកមិនឱ្យជួបគ្នានោះទេ ទោះជាកន្លង មកគូស្នេហ៍ទាំង២ធ្លាប់ពង្រត់គ្នា ចេញទៅរស់ នៅឆ្ងាយ ក៏នៅតែត្រូវឪពុកម្តាយខាងស្រីតាម រកឃើញ នាំកូនស្រីត្រឡប់ទៅផ្ទះវិញរហូត និងថែមទាំងបង្ខំឱ្យកូនស្រីភ្ជាប់ពាក្យជាមួយ ប្រុសថ្មីទៀតផង។

គូស្នេហ៍ភក្តី ដែលត្រូវម្តាយខាងស្រីតាម បំបែកនេះ ភាគីប្រុសមានឈ្មោះណេត រដ្ឋា អាយុ២៥ឆ្នាំ ជានិស្សិតឆ្នាំទី៣ នៅសាកល- វិទ្យាល័យចេនឡា ស្នាក់នៅសង្កាត់អូឡាំពិក ខណ្ឌចំការមន និងមានស្រុកកំណើតនៅភូមិ សីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ មាន ឪពុកឈ្មោះអ៊ៀង ប៊ុណ្ណារ៉ូ អាយុ៤៤ឆ្នាំ ជា មន្ត្រីប៉ូលិសក្រសួងមហាផ្ទៃ ម្តាយឈ្មោះម៉ាង ណារុន អាយុ៤៧ឆ្នាំ មុខរបរលក់កាហ្វេ នៅផ្សារដើមគ និងមានបងប្អូនប្រុសស្រី២នាក់។ ចំណែកភាគីស្រី មានឈ្មោះឌី ម៉ាលីណែត អាយុ ២១ឆ្នាំ ជាកូនពៅ ក្នុងចំណោមបងប្អូន២នាក់ មានឪពុកឈ្មោះឌី មូថារី អាយុ៤៩ឆ្នាំ ម្តាយ ឈ្មោះសៅ សុម៉ានី អាយុ៤៨ឆ្នាំ មុខរបរលក់ ដូរនៅផ្ទះ មានលំនៅក្នុងភូមិបបចាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។

តាមសម្តីស្ត្រីជាម្តាយរបស់យុវជនឈ្មោះ ណេត រដ្ឋា បានរៀបរាប់ប្រាប់ថា កាលពីមុន កូនប្រុសរបស់គាត់បានរស់នៅជាមួយម្តាយធំ នៅឯខេត្តតាកែវ រហូតដល់ប្រឡងជាប់បាក់ឌុប ទើបត្រឡប់មករស់នៅជាមួយគាត់ឯរាជធានី ភ្នំពេញវិញ។ ខណៈដែលកូនប្រុសនេះរៀននៅ ខេត្តតាកែវ គេបានស្រលាញ់គ្នាជាមួយនឹងក្មេងស្រី ឈ្មោះឌី ម៉ាណែត លុះពេលកូនប្រុសរបស់គាត់ ចេញមករស់នៅភ្នំពេញ ខាងស្រីដែលប្រឡង បាក់ឌុបធ្លាក់ បានចេញមករៀននៅភ្នំពេញដែរ តែរៀនបានបន្តិច ក៏ត្រូវម្តាយនាង ហៅឱ្យទៅរស់នៅស្រុកកំណើតវិញ ប៉ុន្តែកូនស្រីនៅតែ ព្យាយាមរត់មករស់នៅផ្ទះជួលជាមួយកូនប្រុសគាត់ ទោះជាឪពុកម្តាយនាងតាមបំបែក មិនឱ្យទាក់ទងជាមួយកូនប្រុសគាត់យ៉ាងណា ក៏នាងនៅតែជម្នះចិត្តឪពុកម្តាយ មិនព្រមត្រឡប់ទៅស្រុកកំណើតវិញដាច់ខាត។

 

ព័ត៌មានលម្អិតមានចុះក្នុងទំព័រកាសែត នគរធំ

RELATED ARTICLES