Friday, April 19, 2024
Homeព័ត៌មានអន្តរជាតិព្យួរការងារប៉ូលិស ជិត៨ពាន់នាក់សង្ស័យ ជាប់ពាក់ព័ន្ធរដ្ឋប្រហារ

ព្យួរការងារប៉ូលិស ជិត៨ពាន់នាក់សង្ស័យ ជាប់ពាក់ព័ន្ធរដ្ឋប្រហារ

តួកគី៖ មន្ត្រីផ្លូវការតួកគី បានថ្លែងថាប៉ូលិសតួកគី ជិត៨.០០០នាក់ត្រូវបានគេព្យួរការ ងារតាមដែល គេដឹងមកថាសង្ស័យ ជាប់ពាក់ ព័ន្ធនិងការភា្ជប់ទំនាក់ ទំនងជាមួយ និងការបរាជ័យ នៃការប៉នប៉ងធ្វើរដ្ឋប្រហារថ្មីៗនេះ។

ចំណែកសមាជិក៦ ពាន់នាក់មក ពីស្ថាប័នតុលាការ និងយោធារាប់បញ្ចូល ថ្នាក់ឧត្តមសេនីយ៍ជាច្រើននាក់ ក៏ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនិង ករណីរដ្ឋប្រហារយោធាសប្តាហ៍ មុននេះផងដែរ។

លោកប្រធានាធិបតី Recep Tayyip Erdogan បានប្តេជ្ញាធ្វើការបោស សម្អាតវីរុសរបស់រដ្ឋ ដែលជាមូលហេតុ នៃការធ្វើបដិវត្តន៍នោះ។

រីឯប្រធាន គោលនយោបាយការបរទេស របស់សហគមអឺរ៉ុប លើកឡើងថាវិធានការ ផ្លូវច្បាប់ក្នុងប្រទេសតួកគី ចាំបាច់ត្រូវការពារ។

ទោះជាយ៉ាងណា រដ្ឋាភិបាលតួកគីបាន អះអាងថាបព្វជិត Fethullah Gulen ជាអ្នកនៅពីក្រោយខ្នងឬមេខ្លោង នៃការធ្វើរដ្ឋប្រហារ នេះ។លោក Gulen រស់នៅ សហរដ្ឋអាមេរិកហើយ បានបដិសេធយ៉ាងអហង្ការចំពោះ ការពាក់ព័ន្ធនិងករណីនេះ។

160714-fetullah-gulen-turkey-mn-1935_8b7e98df68493277d12a9c9dd86e5b6c.nbcnews-ux-2880-1000

លោក Fethullah Gulen

 

 

 

 

 

RELATED ARTICLES