Friday, April 19, 2024
Homeព័ត៌មានអន្តរជាតិអូបាម៉ា អំពាវ​នាវ​ឱ្យ​ពលរដ្ឋ​អាមេរិក គាំទ្រ​លោក​ស្រី​គ្លីន​តុន

អូបាម៉ា អំពាវ​នាវ​ឱ្យ​ពលរដ្ឋ​អាមេរិក គាំទ្រ​លោក​ស្រី​គ្លីន​តុន

អាមេរិក ៖ លោកប្រធានាធិបតីអាមេរិក បារ៉ាក់ខ៍ អូបាម៉ា (Barack Obama) បាន អង្វរឱ្យអ្នកបោះឆ្នោត ជួយបន្តកិច្ចការរបស់លោក ដោយគាំទ្រលោកស្រីហ៊ីលឡារី គ្លីនតុន (Hilary Clinton) ទទួលជ័យជម្នះលើការបោះឆ្នោត ជ្រើសប្រធានាធិបតីអាមេរិក នាខែវិច្ឆិកា។

លោកអូបាម៉ា បានថ្លែងកោតសរសើរ លោកស្រីគ្លីនតុន នៅឯអង្គសន្និបាតគណបក្ស ប្រជាធិបតេយ្យ នៅហ្វីឡាដេលហ្វៀ (Philadelphia) ថា លោកស្រីជាបេក្ខជនដែលមាន លក្ខណៈសម្បត្តិល្អបំផុត ក្នុងការដឹកនាំសេតវិមាន។

002

លោកប្រធានាធិបតីអាមេរិករូបនេះ បាន មានប្រសាសន៍ថា នៅពេលនេះ អ្នកបោះឆ្នោត ប្រឈមមុខនឹងជម្រើសពីរគឺក្តីសង្ឃឹម និងការ ភ័យខ្លាច ដែលអង្កឡើងដោយគណបក្សសា ធារណរដ្ឋ លោកដូណាល់ដ៍ ត្រាំ (Donald Trump¦)

លោកអូបាម៉ា បានថ្លែងនៅក្នុងអង្គសន្និ បាតគណបក្សថា នាយប់នេះ ខ្ញុំសូមឱ្យអ្នកទាំង អស់គ្នា ជួយគាំទ្រលោកស្រីហ៊ីលឡារី គ្លីនតុន ដូចដែលអ្នកទាំងអស់គ្នា បានគាំទ្រខ្ញុំកន្លងមក ផងដែរ

គួរបញ្ជាក់ថា លោកស្រីហ៊ីលឡារី គ្លីនតុន ភរិយាអតីតប្រធានាធិបតីអាមេរិក ប៊ីល គ្លីនតុន ត្រូវបានមហាសន្និបាតគណបក្សប្រជាធិបតេយ្យ បោះឆ្នោតជាបេក្ខនារីប្រធានាធិបតីលេខរៀង ទី១ របស់បក្ស កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅ នេះ។ លោកស្រី នឹងត្រូវប្រឈមមុខជាមួយនឹង បេក្ខជនពីមកគណបក្សសាធារណរដ្ឋលោកដូណាល់ដ៍ ត្រាំ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី អាមេរិក នាខែវិច្ឆិកា ខាងមុខនេះ៕

RELATED ARTICLES