Friday, March 29, 2024
Homeព័ត៌មានជាតិកាប់​គេ​ស្លាប់ ​ជាង​១​ខែ​មុន​ នគរ​បាល​ចាប់​បាន​ម្នាក់​ទៀត​ហើយ​ !​

កាប់​គេ​ស្លាប់ ​ជាង​១​ខែ​មុន​ នគរ​បាល​ចាប់​បាន​ម្នាក់​ទៀត​ហើយ​ !​

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងជំនាញ នគរបាលខណ្ឌពោធិ៍សែនជ័យ រួមជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលចោមចៅ ស្រាវជ្រាវតាមចាប់ខ្លួន បានកាលពីវេលាម៉ោង១២និង១៥នាទីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ នៅផ្ទះជនល្មើស នៅមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ បន្ទាប់ពីជនសង្ស័យនិងបក្ខពួក បើកឆាកប្រយុទ្ធ កាប់ប្រហារ ផ្តាច់យកជីវិត យុវជនម្នាក់ ស្លាប់ក្នុងថ្លុកឈាម កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ កន្លងមក នៅតាមផ្លូវQMI ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយជនដៃដល់និងបក្ខពួក រត់គេចខ្លួន អស់រយះពេល ៣៨ថ្ថៃ មកហើយ ត្រូវបានកម្លាំងំនាញ និងប៉ុស្តិ៍ ធ្វើការស្រាវជ្រាវ់ រហូតមកដល់ រសៀលថ្ងៃទី២១ ខែកក្កដា នេះ ទើបចាប់ខ្លួនជនដៃដល់បានម្នាក់ ។

egjhyhkgdr

ជនដៃដល់មានឈ្មោះ ហុង ស៊ុនអ៊ី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្សសាលាវិទ្យល័យជម្ពូវ័យ មានទីលំនៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនរងគ្រោះ ស្លាប់ក្នុងហេតុការណ៍ សមរភូមិប្រយុទ្ធ នាយប់ថ្ងៃកើតហេតុ មានឈ្មោះ ជឿន សាម៉ន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ ។

លោកយឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ មានប្រសាសន៍ឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ ក្មេងស្ទាវ២ក្រុម ប្រដាប់ដោយដាវសាំមូ៉រ៉ៃ មួយក្រុមគ្នា៤នាក់ ចំណែកមួយក្រុមទៀតមានគ្នា៧នាក់ បើកឆាកប្រយុទ្ធគ្នា បណ្តាលឲ្យភាគីខាងគ្នា៤នាក់ ម្នាក់ត្រូវផ្លែដាវ សុឹងដាច់ក្បាលធ្លាក់ពីលើស្មា ស្លាប់ភ្លាមៗ ក្នុងថ្លុកឈាម ហើយក្រុមដៃដល់នាំគ្នារត់គេចខ្លួនបាត់អស់ ហើយកម្លាំងជំនាញ ធ្វើការស្រាវជ្រាវ រហូតចាប់ខ្លួនជនដៃដល់ និងបក្ខពួក ជាបន្តបន្ទាប់ ។

ព័ត៌មានលម្អិត នឹងផ្សាយជូននៅលើទំព័រកាសែត នគរធំ ចេញផ្សាយថ្ងៃស្អែក ! 

RELATED ARTICLES