Friday, April 26, 2024
Homeព័ត៌មានជាតិប៉ង​សម្លាប់​ខ្លួន​ច្រើន​លើក​មិន​សម្រេច​ ចុង​ក្រោយ​ស្លាប់​ដូច​បំណង​​ !

ប៉ង​សម្លាប់​ខ្លួន​ច្រើន​លើក​មិន​សម្រេច​ ចុង​ក្រោយ​ស្លាប់​ដូច​បំណង​​ !

ខេត្ដកណ្តាលៈ បុរសម្នាក់ត្រូវបានក្រុមគ្រួសារអះអាងថាបានប៉ុនប៉ងធ្វើអត្តឃាតសម្លាប់ខ្លួនដោយលេបថ្នាំបំពុល និងចង.ក ជាច្រើនលើកច្រើនសារតែមិនបានសម្រេចត្រូវបានប្រជាពលរដ្ឋ និងក្រុមគ្រួសារដឹងជួយសង្រ្គោះទាន់ពេលវេលា ។ ចុងក្រោយជាលើកទី៤ក៏បានស្លាប់ដូចបំណង ខណៈដែលជនរងគ្រោះរូបនេះឡើងទៅចង.កធ្វើអត្តឃាតនៅលើផ្ទះ ។

ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៧ និង៤៥នាទី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិពន់ចាន ឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ នួន ចាន់ណាប់ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិ ពន់ ចាន ឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ។ ជនរងគ្រោះរូបនេះត្រូវបានក្រុមគ្រួសារអះអាងថា បានព្យាយាមលេបថ្នាំបំពុល និងចង.កធ្វើអត្តឃាតសម្លាប់ខ្លួនចំនួណ៣លើករួចមកហើយ តែមិនបានសម្រេចត្រូវបានប្រជាពលរដ្ឋនិងសាច់ញាតិជួយសង្រ្គោះទាន់ពេលវេលា ។

លុះមកដល់វេលាល្ងាច ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ជនរងគ្រោះមានសភាពមិនប្រក្រតីស្រែកឡូឡាទាញកាំបិតផ្គាក់ទៅកាប់សរសររោងបាយ ហើយបានរត់ឡើងទៅលើផ្ទះដោយស្រែកគំរាមថា “អ្នកណាមករញ៉េរញ៉ៃ អញនិងកាប់ចោល” រួចក៏បិទទ្វាផ្ទះបាត់ទៅពុំមាននណាហ៊ានឡើងទៅមើលនោះទេ ។ មួយសន្ទុះធំក្រោយមកស្ងាត់សម្លេងជនរងគ្រោះស្រែកឡូឡាក្រុមគ្រួសារបានឡើងទៅមើល ស្រាប់តែឃើញជនរងគ្រោះស្លាប់ដោយមានខ្សែអង្រឹងរុំ.កជាប់នៅលើធ្នឹមផ្ទះយ៉ាងអណោចអធ័ម ។

ពាក់ព័ន្ធករណីនេះក្រុមគ្រួសារមិនបានប្តឹងផ្តល់អ្វីឡើយ គឺទទួលស្គាល់ថាជនរងគ្រោះស្លាប់ដោយសារចង.កធ្វើអត្តឃាត ។ បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារចាតចែងធ្វើបុណ្យតាមប្រពៃណី ៕

សិលា

 

RELATED ARTICLES