Wednesday, April 24, 2024
Homeព័ត៌មានជាតិរន្ទះ​​បាញ់​ងាប់​គោ​២​ក្បាល របួស​មនុស្ស​ម្នាក់​ នៅ​ស្រុក​អង្គ​ស្នួល​

រន្ទះ​​បាញ់​ងាប់​គោ​២​ក្បាល របួស​មនុស្ស​ម្នាក់​ នៅ​ស្រុក​អង្គ​ស្នួល​

ខេត្ដកណ្តាល៖ ភ្លៀងមួយមេយ៉ាងធំលាយឡំទៅដោយខ្យល់កន្ត្រាក់ និងរន្ទះបាញ់ ធ្វើឲ្យសត្វគោ២ក្បាល ងាប់នៅកណ្តាលវាលស្រែ បុរសម្នាក់រងរបួសធ្ងន់ និងផ្ទះសំបែងប្រជាពលរដ្ឋជាច្រើនខ្នងទៀតរងការខូចខាតប៉ើងដំបូលយ៉ាងដំណំ ។ ករណីគ្រោះធម្មជាតិនេះកើតឡើងនៅវេលាល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ក្នុងភូមិ សាស្ត្រស្រុកអង្គស្នួល ខេត្តកណ្តាល ។

gbdfdnvhm
ជនរងគ្រោះ រន្ទះបាញ់រងរបួសធ្ងន់…

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា បុរសដែលរងរបួសធ្ងន់ដោយសារន្ទះបាញ់ត្រូវចំនោះឈ្មោះ សាក់ ភន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិត្រពាំងកក់ ឃុំសំរោងលើ ស្រុកអង្គស្នួល ។ ចំណែកឯសត្វគោ២ក្បាលនោះមានម្ចាស់២នាក់ផ្សេងគ្នា ម្ចាស់គោទី១-ឈ្មោះ ស៊ុក សឿន ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិដណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ម្ចាស់ គោទី២-ឈ្មោះ កង ជុន ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិត្រពាំងកក់ ឃុំសំរោងលើ ស្រុកអង្គស្នួល ។ ដោយឡែកផ្ទះប្រជាពលរដ្ឋនិងស្នាក់ការបក្សចំនួន៧ខ្នងទៀត រងការខូចខាតប៉ើងដំបូលយ៉ាងដំណំផងដែរ ដោយសារតែការវាយប្រហាររបស់ខ្យល់កន្ត្រាក់ ។

dfnhmvgfs
គោអ្នកស្រុក រន្ទះបាញ់សម្លាប់កណ្ដាលវាលស្រែ

ប្រភពដដែលបានបន្តថា ករណីខ្យល់កន្ត្រាក់និងរន្ទះបាញ់នេះ កើតឡើងទៅលើ៤ឃុំ គឺឃុំដំណាក់អំពិល, សំរោង លើ, ម្កាក់ និងឃុំព្រៃពួច របស់ស្រុកអង្គស្នួល ជាហេតុធ្វើឲ្យមានមនុស្សរងរបួស សត្វគោ២ក្បាលងាប់ លំនៅដ្ឋានប្រជាពលរដ្ឋនិងស្នាក់ការបក្សរងការខូចខាតយ៉ាងដូច្នេះ ៕

សិលា

 

 

RELATED ARTICLES