Thursday, April 25, 2024
Homeព័ត៌មានជាតិរដ្ឋ​ប្រហារ​យោធា​នៅ​តួកគី ​សម្ដេច​ ហ៊ុន​​ សែន ​​បារម្ភ​សុវត្ថិភាព​និស្សិត​កម្ពុជា​១១៥​នាក់​

រដ្ឋ​ប្រហារ​យោធា​នៅ​តួកគី ​សម្ដេច​ ហ៊ុន​​ សែន ​​បារម្ភ​សុវត្ថិភាព​និស្សិត​កម្ពុជា​១១៥​នាក់​

ប្រទេសម៉ុងហ្គោលី៖ បន្ទាប់ពីមានការធ្វើរដ្ឋប្រហារយោធា នៅប្រទេសតួកគី សម្តេចតេជោ ហ៊ុន សែន បានសំដែងការព្រួយបារម្ភពីសុវត្ថិភាពនិស្សិតខ្មែរនៅប្រទេសតួរគី ខណៈមានរដ្ឋប្រហារ ។

សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងនៅលើ Facebook នៅមុននេះបន្តិចថា រដ្ឋប្រហារយោធានៅទួគីទោះមិនទាន់ដឹងថា ខាងណាឈ្នះខាងណាចាញ់ ក៏ខ្ញុំនៅតែបារម្ភពីនិស្សិតកម្ពុជាយើង ចំនួន១១៥នាក់ ដែលកំពុងសិក្សានៅទួគីយ៉ាងខ្លាំង ។

សម្តេចបន្តថាៈ សូមក្មូយៗនិស្សិតទាំង១១៥នាក់ ប្រុងប្រយ័ត្ន កុំចូលរួមក្នុងចលនាណាមួយ និងខិតខំការពារសុវត្ថិភាពផ្ទាល់ខ្លួន ៕

RELATED ARTICLES