Wednesday, May 8, 2024
Homeព័ត៌មានជាតិប្រទះ​ឃើញ​សព​បុរស​ម្នាក់ ស្លាប់​អណ្តែត​ទឹក ​នៅ​ស្រុក​កណ្តាល​ស្ទឹង​

ប្រទះ​ឃើញ​សព​បុរស​ម្នាក់ ស្លាប់​អណ្តែត​ទឹក ​នៅ​ស្រុក​កណ្តាល​ស្ទឹង​

ខេត្តកណ្ដាល៖ ប្រទះឃើញបរុសម្នាក់ ស្លាប់អណ្តែតទឹក នាថ្ងៃទី២៩ ខែកក្ដដា ឆ្នាំ២០១៦ វេលាម៉ោង០៩នាទី នៅចំណុចក្នុងស្ទឹងព្រែកត្នោត ក្នុងភូមិ សាស្រ្ត ភូមិត្រាញ់ ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល (ជាប់ព្រុំប្រទល់ឃុំក្រាំងម្កាក់ស្រុកអង្គស្នួល) ។

ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា សាកសពមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ ។ បណ្ដែតទឹកខ្លួនទទេ គ្មានសំលៀកបំពាក់ជាប់ខ្លួន។ សាកសពមានសភាពហើមស្អុយដង្កូវចុះរបបស្បែកស្ទើរជ្រុះអស់សក់រង្គោះអស់មួយចំនួនធំ ។ ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ឡើយយើងបានផ្ដិតយកក្រយ៉ៅដៃខាងឆ្វេងសព បានប្រគល់ឲអាជា្ញធរឃុំរកាកប់រក្សាទុករង់ចាំក្រុមគ្រួសារ ។

សមត្ថកិច្ចសូមធ្វើការអំពាវនាវ ស្វែងរកសាច់ញាតិសព រឺបងប្អូនណាមានបាត់សមាជិកគ្រួសារ សូមធ្វើការទំនាក់ទំនងមកនគរបាលស្រុកកណ្ដាលស្ទឹង រៀងរាល់ម៉ោងធ្វើការ ៕

សិលា

 

RELATED ARTICLES