Saturday, April 27, 2024
Homeព័ត៌មានអន្តរជាតិអាហ្វ្រិកខាងត្បូង​ ថ្កោលទោសការ សម្លាប់អ្នកនយោបាយ មុនការបោះឆ្នោត

អាហ្វ្រិកខាងត្បូង​ ថ្កោលទោសការ សម្លាប់អ្នកនយោបាយ មុនការបោះឆ្នោត

អាហ្វ្រិកខាងត្បូង៖ រដ្ឋាភិបាលអាហ្វ្រិកខាង ត្បូងបានថ្កោលទោស ចំពោះការសម្លាប់អ្នក នយោបាយ អាហ្វ្រិកខាងត្បូងដែលជាអ្នកបានឈរ ឈ្មោះឲ្យគេបោះឆ្នោតឲ្យរបស់គណៈបក្សផ្សេងៗ ក្នុង ប្រទេសនេះនិងជា បេក្ខជនប្រកួតប្រជែងក្នុងការ បោះឆ្នោតជ្រើសរើសរដ្ឋាភិបាល ក្នុងស្រុកនាពេលខាងមុខនេះ។

ក្រសួងគ្រប់គ្រង កិច្ចការសហប្រតិបត្តិការ និងកិច្ចការជាតិបានលើកឡើង នៅក្នុងសេចក្តីថ្លែងការ មួយថារដ្ឋាភិបាលថ្កោលទាស ចំពោះករណី សម្លាប់នេះ ដ៏ខ្លាំងក្លាបំផុត ហើយថែមទាំង ធ្វើការអំពាវនាវ ចំពោះសន្តិភាពនិងសេចក្តី ត្រាប្រណីនិង យល់យោគគ្នា។

មានអ្នកនយោ បាយមួយចំនួន ត្រូវបានសម្លាប់ក្នុងកា រដំណើរការនៃការបោះឆ្នោត ដែលត្រូវបានកំណត់កាលបរិច្ឆេទនៅថ្ងៃទី៣សីហានេះ។

រដ្ឋមន្ត្រីក្រសួងខាងលើលោក Des Van Rooyen បានថ្លែងថារដ្ឋាភិបាល ស្នើឲ្យគ្រប់ភាគីពាក់ ព័ន្ធទាំងអស់ជាពិសេសក្នុងខេត្ត KwaZulu-Natal ដើម្បីធានា ថាការសម្លាប់ នឹងត្រូវបញ្ឈប់ហើយ ធ្វើកិច្ចសហប្រតិបត្តិការស្របតាម រចនាសម្ព័ន្ធច្បាប់ និងក្របខ័ណ្ឌនយោបាយ នៅនឹងកន្លែងឬ មូលដ្ឋាននៃខេត្តនោះ។

លោក Van Rooyen បានថ្លែងថារដ្ឋាភិបាល ស្នើគ្រប់គណៈបក្សនយោបាយ ទាំងអស់និងបណ្តា អ្នកស្ម័គ្រចិត្តឯករាជ្យទាំងឡាយ លើកកម្ពស់ឬ គាំទ្រដល់នីតិវិធីនៃការបោះឆ្នោត។ លោកបញ្ជាក់ថា រដ្ឋាភិបាលនឹងបន្តធានាឲ្យបានថា បរិយាកាសនៃ ការបោះឆ្នោត ជ្រើសរើសរដ្ឋាភិបាល ក្នុងស្រុកគឺសេរី យុត្តិធម៌និងសន្តិភាពពេញ លេញ។

 

 

 

 

RELATED ARTICLES