Friday, March 29, 2024
Homeព័ត៌មានអន្តរជាតិអាយសុីសវាយ ប្រហារក្រុមអ្នកតវ៉ា នៅរដ្ឋធានីអាហ្វហ្គានី ស្ថានស្លាប់៨០នាក់

អាយសុីសវាយ ប្រហារក្រុមអ្នកតវ៉ា នៅរដ្ឋធានីអាហ្វហ្គានី ស្ថានស្លាប់៨០នាក់

អាហ្វហ្គានីស្ថាន៖ ក្រុមរដ្ឋអុីស្លាមឬ អាយស៊ីសបាន អះអាងពីការទទួល ខុសត្រូវចំពោះការបំផ្ទុះ គ្រាប់បែក អត្តឃាតនៅ កណ្តាលហ្វូងក្រុម អ្នកតវ៉ាទាមទារ សន្តិភាព ពេញលេញ ក្នុងរដ្ឋធានី កាប៊ុលប្រទេស អាហ្វហ្គានី ស្ថានកាលពី ថ្ងៃសៅរ៍ដែលបាន សម្លាប់មនុស្សយ៉ាង ហោច៨០នាក់ និងរង របួសជាង២០០នាក់ ដែលគេកត់ សម្គាល់ ជាលើកដំបូងពីការវាយ ប្រហារ របស់ក្រុមនេះលើ ក្រុងកាប៊ុលហើយ ក៏ជាការកើនឡើង នូវការព្រួយ បារម្ភអំពីកំណើន នៃការពង្រឹងកម្លាំង និងសមត្ថភាពរបស់ពួក ក្រុមនោះ ក្នុងប្រទេស អាហ្វហ្គានីស្ថានផងដែរ។

ការវាយប្រហារនេះ គឺជាការបង្ហូរឈាម ខ្លាំងជាងគេបំផុត ក្នុងទីក្រុងកាប៊ុល ក្នុងអំឡុងពេល នៃសង្គ្រាមស៊ីវិល រយៈ ពេល១៥ឆ្នាំមកនេះ។ ម្យ៉ាងការបំផ្ទុះគ្រាប់ បែកនេះគឺបានវាយ ប្រហារមកលើក្រុមអ្នក តវ៉ារបស់ សមាគម ជនជាតិភាគតិច Hazara អាហ្វហ្គានីស្ថាន ដែលបាននិង កំពុងដើរក្បួន។ Hazaras គឺជាក្រុមមូស្លីមនិកាយ ស៊ីអ៊ីត ដែលជនជាតិ អាហ្វហ្គានីស្ថាន ភាគច្រើនជាអ្នកកាន់ និកាយសាន់នី។

យោងតាមអ្នកនាំ ពាក្យរបស់ប្រធានាធិបតី អាហ្វហ្គានីស្ថានលោក Haroon Chakhansuri ជនអត្តឃាត ពីរនាក់បានព្យាយាម សម្រុកចូលក្នុងគោលដៅ ឬក្បួនបាតុកម្មប៉ុន្តែ ម្នាក់ក្នុងចំណោម ពួកគេត្រូវាបាន បាញ់សម្លាប់ដោយប៉ូលិស មុននឹងជន នោះអាចធ្វើ ឲ្យផ្ទុះនៃគ្រាប់បែក នៅលើខ្លួនគេ។ លោកថែមទាំងបានបញ្ជាក់ ទៀតថាមានមេប៉ូលិស ខ័ណ្ឌបីរូបរងរបួសហើយ កម្លាំងសន្តិសុខ៣នាក់ ផ្សេងទៀតត្រូវបាន សម្លាប់ផងដែរ។ សាក្សីនិយាយថា ក្រោយពីការបំផ្ទុះភ្លាម កម្លាំងសន្តិសុខបានបាញ់ ឧស្ម័នបង្ហូរទឹកភ្នែក ទៅលើហ្វូងបាតុករ។

ទោះជាយ៉ាងណា ក្រសួងមហាផ្ទៃ បានថ្លែងថាមនុស្សចំនួន៨១នាក់ បានស្លាប់បាត់បង់ជីវិត និង២៣១នាក់រងរបួស ក្នុងការបំផ្ទុះគ្រាប់បែក អត្តឃាតនេះ។ អ្នកនាំពាក្យរងរបស់ ក្រសួងមហាផ្ទៃលោក Najib Danish បានថ្លែងថាការបំផ្ទុះនេះគឺ មានទំហំធំជាងគេបំផុត ក្នុងប្រទេសអាហ្វហ្គានីស្ថាន ចាប់តាំងពីឆ្នាំ២០០១ នៅពេលដែលពួកតាលីបង់បាន ចាប់ផ្តើមធ្វើកុបកម្ម ដ៏សាហាវឃោ ឃៅបន្ទាប់ពី មានការ ផ្តួលរំលំ តាមរយៈ ការឈ្លានពាន របស់ សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០០១។

 

 

RELATED ARTICLES