Tuesday, April 23, 2024
Homeព័ត៌មានអន្តរជាតិពួកឧទ្ទាមស៊ីរី កាត់ក្បាលកុមារ ប៉ាឡេស្ទីនម្នាក់

ពួកឧទ្ទាមស៊ីរី កាត់ក្បាលកុមារ ប៉ាឡេស្ទីនម្នាក់

ស៊ីរី៖ ក្រុមឧទ្ទាមជនជាតិស៊ីរី ដែលគាំទ្រដោយសហរដ្ឋអាមេរិក បានកាត់ក្បាលក្មេងប្រុសអាយុ១២ឆ្នាំម្នាក់នៅខេត្ត Aleppo ភាគខាងជើងរបស់ប្រទេសស៊ីរីដែលក្នុងពេលនៃការថ្កោលទោសពីសំណាក់រដ្ឋាភិបាលស៊ីរី។

ពួកសកម្មប្រយុទ្ធជាមួយនិងក្រុម Nour Addien Zinki ដែលមានទីតាំងនៅ និងបើកការប្រយុទ្ធនៅ ខេត្ត Aleppo បានកាត់ក្បាលកុមារប៉ាឡេស្ទីនឈ្មោះ Abdullah Issa ដែលមានពីជំរុំ Handarat សម្រាប់ជនភៀសខ្លួន ប៉ាឡេស្ទីនក្នុង ខេត្តខាងលើ។

វីដេអូឃ្លីបមួយ បានបង្ហាញថាសមាជិក របស់ក្រុមនេះបាន កាត់ក្បាលក្មេងប្រុស ម្នាក់ដែលពួកគេ អះអាងថាជា មេរោគរបស់ខ្លួន។ ក្មេងប្រុសម្នាក់បាន ស្រែកដោយក្តី ឈឺចាប់ដែលព្យាយាម ឃាត់អ្នកចាប់មិនឲ្យ សម្លាប់ខ្លួន ឡើយប៉ុន្តែអ្វីៗ គ្មានប្រយោជន៍ ឡើយពួកឧទ្ទាមទាំង នោះនៅតែផ្តាច់ជីវិត ក្មេងនោះដដែល។

អ្នកចាប់ម្នាក់ បានរុញក្បាលក្មេងប្រុសម្នាក់នោះឲ្យផ្កាប់ចុះក្រោម ក្រោយមក បានយកកាំបិតកាត់ ក្បាលរបស់គេ ខណៈពេល នោះពួកជនពិឃាតបានស្រែកហូរ ក្អាកក្អាយទៀតផង។

បើតាមការបញ្ជាក់ ពីក្រុមឧទ្ទាម ក្មេងប្រុសម្នាក់ នោះត្រូវបានគេ ចោទប្រកាន់ ជាយុទ្ធជនម្នាក់ របស់កងជីវពល ប៉ាឡេស្ទីនក្នុងខេត្ត Aleppo ។

ដោយឡែកក្រសួងការ បរទេសស៊ីរីបាន ថ្កោលទោសយ៉ាងខ្លាំង ចំពោះការកាត់ ក្បាលនេះ ដែលក្នុងនោះ ត្រូវបានគេ លើកឡើងថាវាបានកើត ឡើងមុន១ថ្ងៃនៃ ការនិយាយថា ក្រុមភេរវករ Nour Adien Zinki ត្រូវបានគេចាត់ទុក ជាក្រុមមួយ ដែលមិនខ្លាំង ហើយក៏មិនខ្សោយដែរពីសំណាក់ បណ្តាប្រទេសនានា ដែលបានប្រតិបត្តិនូវ ឧក្រិដ្ឋកម្មបង្ហូរឈាម ដោយត្រជាក់តាមរយៈ ការកាត់ក្បាលកុមារប៉ាឡេស្ទីន ដែលមិនទាន់ទាំង មានអាយុ១២ឆ្នាំ ពេញលេញផងដែរនោះ។

 

 

 

 

RELATED ARTICLES