Friday, April 26, 2024
Homeព័ត៌មានជាតិថា​​បង្កៃ​ខ្សែ​ភ្លើង​ឆក់​កណ្ដុរ​ ទៅ​ឆក់​មនុស្ស​ស្លាប់ ​ជាប់​ខ្នោះ​ !​

ថា​​បង្កៃ​ខ្សែ​ភ្លើង​ឆក់​កណ្ដុរ​ ទៅ​ឆក់​មនុស្ស​ស្លាប់ ​ជាប់​ខ្នោះ​ !​

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌជ្រោយចង្វារឃាត់ខ្លួនសួរនាំភ្លាមៗ បន្ទាប់ពីរាយបង្កៃខ្សែភ្លើងដើម្បីឆក់សត្វកណ្ដុលក្នុងស្រែរបស់ខ្លួន បែរជាត្រូវឆក់មនុស្សបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធម៌ទៅវិញ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅវេលាម៉ោងប្រហែល៦ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ គេប្រទះឃើញបុរសម្នាក់បានដេកស្លាប់នៅកណ្ដាលវាលស្រែ ស្ថិតក្នុងភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ បង្កការភ្ញាក់ផ្អើលរត់ទៅបណ្ដឹងសមត្ថកិច្ចឲ្យចុះមកពិនិត្យ ។

លោកវិរសេនីយ៍ត្រី ឯក សេរីវុធ អធិការរងនគរបាលយុត្តិធម៌ ខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា ដោយមានការចូលរួមស ហការត្រួតពិនិត្យជាក់ស្ដែងពីកម្លាំងនគរបាលការិយាល័យជុំនាញបច្ចេកទេសកោសល្យវិច្ច័យ បានសន្និដ្ឋានថា គឺជាអំពើឃាតុកម្ម ពីព្រោះសាកសពជនរងគ្រោះពិតជាបានស្លាប់ ដោយសារឆក់ខ្សែភ្លើងដែលជនត្រូវសង្ស័យបានរាយខ្សែភ្លើងព័ទ្ធជុំវិញស្រែរបស់ខ្លួនដើម្បីឆក់សត្វកណ្ដុលពិតប្រាកដមែន ។

លោក ឯក សេរីវុធ បានបញ្ជាក់ទៀតថា ក្រោយពីពិនិត្យសពជនរងគ្រោះប៉ុន្មានម៉ោងក្រោយកម្លាំងសមត្ថកិច្ចយើងបានស្រាវជ្រាវឈានទៅដល់ការឃាត់ខ្លួនបុរសជាម្ចាស់ស្រែដែលបានបង្កៃខ្សែភ្លើងដើម្បីឆក់សត្វកណ្ដុលបណ្ដាលឲ្យឆក់មនុស្សស្លាប់តែម្ដង ។

sdgfgjnhg
ម្ចាស់ស្រែដែលសមត្ថកិច្ចឃាត់ខ្លួន

លោក ឯក សេរីវុធ បានបន្តថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតមានឈ្មោះ ថន ហុកសេង ភេទប្រុស អាយុ៣៤ឆ្នាំ មានមុខរបរជាអ្នកបើកបរអេស្កាវ៉ាទ័រ ស្នាក់នៅក្រុម១៤ ភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ។ រីឯជនត្រូវសង្ស័យពាក់ព័ន្ធករណីឃាតុកម្មជាម្ចាស់ស្រែមានឈ្មោះ ស៊ឹម វណ្ណា ហៅទូច ភេទប្រុស អាយុ៥២ឆ្នាំ មានមុខរបរជាកសិករ ស្នាក់នៅក្បែរចំណុចកើតហេតុខាងលើ ។

បច្ចុប្វន្ន សពជនរងគ្រោះ ត្រូវបានកម្លាំងនគរបាលមូលដ្ឋាន ខណ្ឌជ្រោយចង្វារសហការស្រាវជ្រាវ ដើម្បីស្វែងរកក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែក ជនត្រូវជាប់សង្ស័យបានកំពុងបន្តសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ៕

 

RELATED ARTICLES