Wednesday, April 24, 2024
Homeព័ត៌មានជាតិក្រុម​សហជីព​កម្ម​ករ ព្រមាន​ធ្វើ​បាតុ​កម្ម ប្រឆាំង​មេ​បក្ស​ប្រឆាំង

ក្រុម​សហជីព​កម្ម​ករ ព្រមាន​ធ្វើ​បាតុ​កម្ម ប្រឆាំង​មេ​បក្ស​ប្រឆាំង

ភ្នំពេញ ៖ ក្រុមសហជីពកម្មករ និងសហភាពសហព័ន្ធសហជីពជាច្រើន បានចេញសេចក្តី ថ្លែងការណ៍ថ្កោលទោសចំពោះមេបក្សប្រឆាំង លោកសម រង្ស៊ី ដែលអំពាវនាវឱ្យសហគមន៍ អឺរ៉ុប បិទទីផ្សារនាំចូលពីកម្ពុជាដោយក្នុងនោះ  សហភាពសហព័ន្ធសហជីពជាតិកម្ពុជា បាន ព្រមានថា ប្រសិនបើសហគមន៍អឺរ៉ុប បិទទីផ្សារ មិនទទួល ឬបញ្ជាទិញផលិតផលកាត់ដេររបស់ កម្ពុជា ធ្វើឱ្យកម្មករជិត១លាននាក់ អត់ការងារ ធ្វើនោះ ក្រុមសហជីពកម្មករ នឹងធ្វើមហាបាតុកម្ម ទាមទារឱ្យបក្សប្រឆាំង ទទួលខុសត្រូវចំពោះ ការបាត់បង់នេះ។

សេចក្តីថ្លែងការណ៍របស់សហភាពសហព័ន្ធសហជីពជាតិកម្ពុជា ស្តីពីការថ្កោលទោស ចំពោះអ្នកនយោបាយអំពាវនាវឱ្យបិទសេដ្ឋកិច្ច កម្ពុជា ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ដែល ចុះហត្ថលេខាដោយលោកជួន មុំថុល ជាប្រធាន មានខ្លឹមសារថា “សហភាពសហព័ន្ធសហជីពជាតិ កម្ពុជា CCTU ដែលមានសមាជិកជាង៣១ ម៉ឺននាក់ មកពីវិស័យកាត់ដេរ មានសហជីពមូលដ្ឋានចំនួន៣៨០ និងសហព័ន្ធសហជីពចំនួន ១៧ នៅកម្ពុជា សុំធ្វើការថ្កោលទោសចំពោះ អ្នកនយោបាយបំផ្លាញជាតិ បំផ្លាញការងារយើងខ្ញុំ ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់និងស្បែក ជើង៘ ដែលបានដើរអំពាវនាវឱ្យសហគមន៍ អឺរ៉ុប ឱ្យបិទទីផ្សារនាំចេញពីកម្ពុជា ដែលភាគ ច្រើនយើងមានការងារធ្វើ ដោយសារវិស័យ កាត់ដេរនេះ។ បើផ្តាច់មិនទទួលទិញ និងមិនបញ្ជា ទិញទំនិញពីវិស័យនេះ និងវិស័យផ្សេងៗ ធ្វើឱ្យបងប្អូនកម្មករជិត១លាននាក់ នឹងក្លាយទៅ ជាអត់ការងារធ្វើ។ បើយើងខ្ញុំអត់ការងារធ្វើ យើងខ្ញុំនឹងទាមទារឱ្យអ្នកនយោបាយប្រឆាំង ផ្កាប់មុខនេះ ទទួលខុសត្រូវ ហើយយើងនឹងហែ មហាបាតុកម្មទៅមុខការិយាល័យបក្សនេះ និង ស្ថានទូតនានាដែលពាក់ព័ន្ធ ដើម្បីទាមទារការ- ងារយើងមកវិញ ដែលបានបង្កឱ្យបាត់បង់ដោយ បក្សនេះ។ យើងសូមបញ្ជាក់ជំហរយើងដូច តទៅ ៖

១-ស្នើអំពាវនាវដល់សហគមន៍អឺរ៉ុប មេត្តា កុំជឿអ្នកនយោបាយបក្សប្រឆាំងម្នាក់ សូមមេត្តារក្សាទីផ្សារនាំចេញសម្រាប់កម្ពុជា ដែល មនុស្សជិត១លាននាក់ មានជីវភាពរស់នៅដោយ ផ្ទាល់ពីវិស័យនេះហើយ មានមនុស្សប្រហែល ១០លាននាក់ផ្សេងទៀត កំពុងទទួលផលដោយ ប្រយោល។

២-សូមបន្តទទួលទិញ និងបន្តសហការ ជាមួយរាជរដ្ឋាភិបាល ដែលមាន ILO ជាយន្តការ។

៣-ការបិទទីផ្សារនាំចេញពីកម្ពុជា គឺការ ផ្តាច់ជីវិតយើងខ្ញុំទាំងអស់គ្នា ជិត១០លាននាក់ នេះ។

៤-យើងខ្ញុំថ្កោលទោសចំពោះមេបក្ស- ប្រឆាំង ហើយយើងនឹងធ្វើមហាបាតុកម្មជាទ្រង់- ទ្រាយធំដល់ការិយាល័យនៅកម្ពុជា បើការងារ យើងខ្ញុំត្រូវបាត់បង់។

សូមសហគមន៍អឺរ៉ុប និងបណ្តាប្រទេស នានា មេត្តាពិចារណាសាឡើងវិញ ដើម្បីឱ្យ យើងខ្ញុំទាំងជាង១០លាននាក់នេះ បន្តមាន ការងារធ្វើចិញ្ចឹមជីវភាព”។

ក្រៅពីសេចក្តីថ្លែងការណ៍របស់សហភាព សហព័ន្ធសហជីពជាតិកម្ពុជា ក៏នៅមានសេចក្តី ថ្លែងការណ៍របស់សហភាពសហព័ន្ធសហជីព ផ្សេងៗជាច្រើនទៀត រួមមានសហភាពជាតិ កម្ពុជាការពារកម្មករ សហភាពសិទ្ធិកម្មករ កម្ពុជា សហព័ន្ធសហជីពឯករាជ្យកម្ពុជា និង ក្រុមប្រឹក្សា សហជីពជាតិកម្ពុជាជាដើម ដែល បានបញ្ចោញប្រតិកម្មថ្កោលទោសលោកសម រង្ស៊ី ប្រធានគណបក្សប្រឆាំង។

សេចក្តីថ្លែងការណ៍របស់សហភាពជាតិ កម្ពុជា ការពារកម្មករ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ដែលចុះហត្ថលេខាដោយលោក សាត់ ឈាងហួ មានខ្លឹមសារថា “សហភាពជាតិ កម្ពុជា ការពារកម្មករ (CNCLP) ជាអង្គការ វិជ្ជាជីវៈមួយ និងជាសហភាពមួយក្នុងចំណោម សហភាពទាំង៥ របស់សភាសម្ព័ន្ធសហជីពជាតិ កម្ពុជា (NACC)និងជាសហភាពមួយក្នុង ចំណោមសហភាពទាំង៧របស់ក្រុមប្រឹក្សា សហជីពជាតិកម្ពុជា (CCNU)  ដែលបង្កើត ឡើងក្នុងគោលបំណងលើកស្ទួយសិទ្ធិសេរីភាព និងបម្រើផលប្រយោជន៍ជូនបងប្អូនកម្មករនិយោជិតលើវិស័យវាយនភណ្ឌកាត់ដេរ និងដេរស្បែក ជើង ព្រមទាំងវិស័យក្រៅប្រព័ន្ធមួយចំនួន ទៀត ដូចជាសមាគមម៉ូតូឌុប សមាគមនិស្សិត បញ្ញវន្ត អង្គការគាំពារមនុស្សគថ្លង់ និងជនពិការ អង្គការគាំពារសុខមាលភាពរបស់ប្រជាពលរដ្ឋ ដែលមាន១០ស្ថាប័ន និងសមាជិករាប់ ម៉ឺននាក់ទូទាំងប្រទេសកម្ពុជា បានមើលឃើញ នូវទង្វើដ៏គ្រោះថ្នាក់របស់លោកសម រង្ស៊ី ដែល មានមហិច្ឆតាល្មោភអំណាចផ្ទាល់ខ្លួន ហ៊ានធ្វើ អ្វីៗគ្រប់បែបយ៉ាងទោះបីប្រទេសជាតិរលាយ  ឬបោកឆ្នាំងបាយ ធ្វើបាបបងប្អូនកម្មករខ្មែរ ក៏ហ៊ានធ្វើដែរ ជាក់ស្តែងលោកសម រង្ស៊ី បាន ធ្វើបទអន្តរាគមន៍ទៅសហគមន៍អឺរ៉ុបឱ្យបិទ ទីផ្សារផ្នែកវិស័យកាត់ដេរសម្លៀកបំពាក់ និង ស្បែកជើង ដែលរដ្ឋាភិបាល ខិតខំអូសទាញអ្នក- វិនិយោគចូលស្រុកមក ដើម្បីបំពេញតម្រូវការ ការងារបងប្អូនខ្មែរយើងជាង៨០ម៉ឺននាក់ ដោយ ម្នាក់ៗជួយទ្រទ្រង់ជីវភាពក្រុមគ្រួសារយ៉ាង ហោច៣នាក់ មានឪពុកម្តាយ បងប្អូនកូនចៅ រង់ចាំទទួលផល។ ទង្វើឃោរឃៅរបស់លោក សម រង្ស៊ី បែបនេះ សបញ្ជាក់ឱ្យឃើញថា លោក សម រង្ស៊ី មេបក្សប្រឆាំង កំពុងតែបោកឆ្នាំងបាយ បងប្អូនកម្មករជាង៨០ម៉ឺននាក់ហើយ ដោយ ចង់ឱ្យបងប្អូនកម្មករ វេចកន្ទេលខ្នើយវិលត្រឡប់ ទៅស្រុកកំណើត ដើម្បីធ្វើស្រែចម្ការវិញ។ ហេតុ នេះ សហភាពជាតិកម្ពុជាការពារកម្មករ (CNCLP)  ក្នុងនាមអ្នកការពារសិទ្ធិសេរីភាព និង បម្រើផលប្រយោជន៍ជូនបងប្អូនកម្មករនិយោ- ជិត សូមបង្ហាញជំហរដូចតទៅ ៖

១-សូមអំពាវនាវដល់បងប្អូនកម្មករ និយោជិត មេត្តារក្សាភាពស្ងៀមស្ងាត់ ធ្វើការធម្មតា តែសូមត្រៀមលក្ខណៈ បើសិនសហគមន៍អឺរ៉ុប ធ្វើការបិទការនាំចេញទីផ្សារមែននោះ យើង នឹងសុំច្បាប់សាលាក្រុង ដើម្បីធ្វើក្បួនយុទ្ធនាការ ទូទាំងប្រទេស បង្ហាញពីជំហររបស់ខ្លួនទៅកាន់ សហគមន៍អឺរ៉ុបថា យើងចង់មានការងារធ្វើ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារដូចដែលរដ្ឋាភិបាល បានជួយកៀងគរអ្នកវិនិយោគ មកជួយពួកយើង សព្វថ្ងៃ។

២-CNCLP ថ្កោលទោសលោកសម រង្ស៊ី មេបក្សប្រឆាំង ដែលជាមនុស្សបង្កភាពគ្រោះថ្នាក់ដល់កម្មករនិយោជិត ដូចបោកឆ្នាំងបាយ ធ្វើបាបកម្មករនិយោជិតអត់ការងារធ្វើជាង ៨០ ម៉ឺននាក់ និងអ្នកត្រូវបាត់ផលប្រយោជន៍ជាង ២លាននាក់។

៣-សូមអំពាវនាវឱ្យសហគមន៍អឺរ៉ុប មេត្តា ពិចារណានិងយោគយល់ដល់ដៃគូរដ្ឋាភិបាល កម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធានាការពារសុវត្ថិភាព សុខដុមរមនាជូនអ្នកវិនិយោគ ពិសេសជាង នេះទៀត អាណិតបងប្អូនកម្មករខ្មែរ ជាង៨០ ម៉ឺននាក់ អត់ការងារ។

៤-សូមអំពាវនាវដល់ក្រសួងមានសមត្ថកិច្ចពាក់ព័ន្ធនានា មេត្តាចាត់វិធានការដាក់ទណ្ឌ- កម្មចំពោះបុគ្គលសម រង្ស៊ី ម្នាក់នេះ កុំធ្វើឱ្យ ប្រទេសជាតិក្រឡាប់ចាក់សប្រែជាខ្មៅតទៅ ទៀត”។

ចំណែកសេចក្តីថ្លែងការណ៍របស់សហភាព សិទ្ធិកម្មករកម្ពុជា ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០១៦ ដែលចុះហត្ថលេខាដោយលោកគឹម ចាន់ សំណាង បានបញ្ជាក់ថា “ក្រោយពីបានទទួលនូវ ដំណឹងដ៏ហួសចិត្តដែលលោកសម រង្ស៊ី ជាប្រធាន គណបក្សសង្គ្រោះជាតិ តាមរយៈបទអន្តរាគមន៍ របស់លោកជាភាសាបារាំង បានស្នើឱ្យសហគមន៍ អឺរ៉ុប បិទទីផ្សារសម្លៀកបំពាក់របស់កម្ពុជា និង បើកទីផ្សារវិញត្រូវដាក់លក្ខខណ្ឌ កាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៦ មកនេះ ដែលជា ថ្ងៃសហគមន៍អឺរ៉ុបនិយាយពីបញ្ហាជំនួយមក កម្ពុជា។ នេះជាទង្វើដែលមិនអាចទទួលយក បានឡើយ បានធ្វើឱ្យប៉ះពាល់នូវជីវភាពរួម និង ស្ថិរភាពការងារនៅកម្ពុជា សម្រាប់ទាំងកម្មករ ជាង៨០ម៉ឺននាក់ និងប្រជាពលរដ្ឋប្រមាណជាង ៣លាននាក់ផងដែរ ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងដេរស្បែកជើងនេះ ប្រជាពលរដ្ឋភាគ ច្រើន ក៏បានស្រូបទាញយកនូវផលប្រយោជន៍ ជាច្រើនផងដែរ ពីវិស័យទាំងនេះ ដែលពួកគាត់ កំពុងតែមានមុខរបរខុសៗគ្នា មានដូចជារថយន្ត ដឹកកម្មករ លក់អាហារ លក់ដូរនូវសម្ភារៈគ្រប់ ប្រភេទ ដែលជាតម្រូវការចាំបាច់របស់កម្មករ៘ ដូច្នេះមុខរបរទាំងនេះ ធ្វើឱ្យជីវភាពពួកគាត់ កាន់តែល្អប្រសើរជាបន្តបន្ទាប់ផងដែរ។ ការបិទ ទីផ្សារសម្លៀកបំពាក់ មិនឱ្យនាំចេញទៅសហគមន៍អឺរ៉ុបនេះ មិនមែនធ្វើឱ្យថៅកែស្លាប់មុន គេនោះទេ ផ្ទុយទៅវិញ គឺមានតែប្រជាពលរដ្ឋ ក្រីក្រ និងកម្មករ កម្មការិនីតែប៉ុណ្ណោះ ដែល ប៉ះពាល់នូវជីវភាព និងភាពគ្មានការងារធ្វើមុន គេ។ ចំពោះថៅកែរោងចក្រជនជាតិបរទេស ភាគច្រើនពួកគេមានរោងចក្រជាច្រើន ដែល នៅតាមបណ្តាប្រទេសជិតខាងទៀត មានដូចជា ប្រទេសភូមា, ឡាវ, ថៃ, ស្រីលង្កា, ប៉ាគីស្ថាន, វៀតណាម ជាដើម ដូច្នេះវាមិនអាចប៉ះពាល់ ដល់ពួកថៅកែទាំងនោះទេ។

សហភាពសិទ្ធិកម្មករកម្ពុជា (CCWR) សូមសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង និង ថ្កោលទោសចំពោះលោកសម រង្ស៊ី បានធ្វើនូវ ទង្វើដ៏សាហាវ ដែលបានយកកម្មករនិងប្រជា- ពលរដ្ឋ មកធ្វើជាឈ្នាន់នយោបាយ និងដើម្បី ផលប្រយោជន៍របស់ពួកខ្លួនតែប៉ុណ្ណោះ។

សហភាពសិទ្ធិកម្មករកម្ពុជា (CCWR) សូមអំពាវនាវដល់មេបក្សរូបនេះ សូមបញ្ឈប់ នូវទង្វើដ៏សែនអាក្រក់នេះទៅ ដើម្បីឱ្យកម្មករ កម្មការិនីយើងមានស្ថិរភាពការងារដូចមុន។

សហភាពសិទ្ធិកម្មករកម្ពុជា (CCWR) ក៏ស្នើឱ្យសហគមន៍អឺរ៉ុប ពិចារណាឱ្យបានហ្មត់ចត់ មុននឹងសម្រេចចិត្ត និងចុះមកតាមដាននូវ សភាពការណ៍ពិតនៅកម្ពុជា ចំពោះព័ត៌មានដែល រាយការណ៍ណាមួយរបស់លោកសម រង្ស៊ី ដោយ ផ្ទុយពីសភាពការណ៍ពិតនៅកម្ពុជាទាំងមូល”។

ដោយឡែកសេចក្តីថ្លែងការណ៍របស់សហព័ន្ធសហជីពឯករាជ្យកម្ពុជា ចុះថ្ងៃទី១៨ ខែ កក្កដា ឆ្នាំ២០១៦ ដែលចុះហត្ថលេខាដោយ លោកអ៊ុក សុបុណ្ណា ជាអនុប្រធាន បានបញ្ជាក់ថា “សហព័ន្ធសហជីពឯករាជ្យកម្ពុជា (CFITU) ដែលមានកម្មករ និយោជិត ជិតពីរម៉ឺននាក់ នៅ ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិត ស្បែកជើង សូមធ្វើការថ្កោលទោសចំពោះលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែល បានធ្វើបទអន្តរាគមន៍ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦  ក្នុងកិច្ចប្រជុំសភាអឺរ៉ុប នៅទីក្រុង ប៊្រុចសេល ប្រទេសបែលហ្សិក ឱ្យបិទទីផ្សារ នាំចេញពីប្រទេសកម្ពុជា ទៅសហគមន៍អឺរ៉ុប។

ទង្វើខាងលើរបស់លោកសម រង្ស៊ី ធ្វើឱ្យ ប៉ះពាល់ដល់អាយុជីវិតកម្មករនិយោជិត ដែល បម្រើការងារក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងនៅកម្ពុជា ដែលនាំទៅ ទីផ្សារអឺរ៉ុប។ សបញ្ជាក់ឱ្យដឹងថា លោកគិតតែ ប្រយោជន៍គណបក្សរបស់លោក និងរូបលោក ផ្ទាល់ ហើយមិនដែលបានគិតពីសុខទុក្ខរបស់ កម្មករនិយោជិត និងប្រជាពលរដ្ឋកម្ពុជាទេ។

Cambodia-garment-workers-009

អាស្រ័យហេតុនេះ សូមបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋទាំងអស់ ធ្វើការ  ពិចារណា កុំជឿលើទង្វើរបស់បុគ្គល សម រង្ស៊ី ដែលនាំឱ្យបាត់បង់ផលប្រយោជន៍ប្រទេសជាតិ។

សហព័ន្ធសហជីពឯករាជ្យកម្ពុជា (CFITU) សូមថ្កោលទោសយ៉ាងដាច់អហង្ការ និងសូមឱ្យ ប្រជាជនទូទាំងប្រទេស វិនិច្ឆ័យនូវទង្វើដ៏ខ្មៅងងឹតរបស់លោកសម រង្ស៊ី ផងចុះ”។

ជាមួយគ្នានោះដែរ សេចក្តីថ្លែងការណ៍ របស់ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ចុះថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៦ ដែលចុះហត្ថលេខា ដោយលោកស្រីទេព គឹមវណ្ណារី ជាប្រធានមាន ខ្លឹមសារថា “ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា CCNU ដែលមានសហភាពសហព័ន្ធចំនួន៧  និងសហព័ន្ធ សហជីព សមាគម អង្គការ ចំនួន ៧៣ ជាសមាជិកក្រុមប្រឹក្សាភិបាល ព្រមទាំង មានសមាជិកសរុបចំនួន៥៩ម៉ឺននាក់ជាង បាន តាមដានព័ត៌មានយ៉ាងលម្អិត ហើយបានកត់- សម្គាល់ឃើញថា ករណីលោកសម រង្ស៊ី ប្រធាន គណបក្សសង្គ្រោះជាតិ បានលើកឡើងថា បើ សហភាពអឺរ៉ុប បិទទីផ្សារនាំចេញសម្លៀកបំពាក់ ពីកម្ពុជា គឺនៅពេលបើកទីផ្សារវិញ ត្រូវមាន ភ្ជាប់ជាមួយនឹងលក្ខខណ្ឌ។

ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា CCNU បានឃើញនូវទង្វើយ៉ាងសាហាវ និងមហាពិសពុល ដែលមានមហិច្ឆតាលោភលន់អំណាច ដើម្បី ចង់បានអង្គុយលើកៅអីនាយករដ្ឋមន្ត្រី លោក សម រង្ស៊ី បែរជាឱ្យយោបល់ទៅសហភាពអឺរ៉ុប បិទការនាំចេញរោងចក្រកាត់ដេរទាំងអស់ពី ប្រទេសកម្ពុជា។ នេះបានសបញ្ជាក់ថា លោកគឺ ជាបុគ្គលមួយរូបដែលចង់បានអំណាច ហើយ លះបង់ទាំងអស់ សូម្បីតែសេដ្ឋកិច្ចដែលទ្រទ្រង់ ប្រទេសជាតិ និងទ្រទ្រង់ជីវភាពបងប្អូនកម្មករ សព្វថ្ងៃ ដោយមិនបានខ្វល់ខ្វាយពីសុខទុក្ខរបស់ បងប្អូនកម្មករក្នុងវិស័យកាត់ដេរនោះទេ ដោយ យកវាសនារបស់បងប្អូនកម្មករ ប្រជាជនកម្ពុជា មកធ្វើជាឈ្នាន់នយោបាយ ដើម្បីចំណេញទៅ ខ្លួនឯងប៉ុណ្ណោះ។

ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា CCNU ដែលកំពុងធ្វើការយ៉ាងសកម្មក្នុងការការពារ សិទ្ធិ និងផលប្រយោជន៍កម្មករនិយោជិត ប្រជាពលរដ្ឋនៅក្នុងវិស័យឧស្សាហកម្មវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងគ្រប់វិស័យ សូម ថ្កោលទោសប្រឆាំងដាច់អហង្ការនឹងទង្វើដែល បុគ្គល សម រង្ស៊ី ធ្វើឡើងតាមរយៈបទអន្តរាគមន៍ជាភាសាបារាំង នៅសភាអឺរ៉ុប កាលពី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦។

ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា CCNU សូមអំពាវនាវដល់បងប្អូន កម្មករនិយោជិតទូទាំងប្រទេស និងប្រជាពលរដ្ឋកម្ពុជា ធ្វើការ ពិចារណានូវទង្វើរបស់បុគ្គល សម រង្ស៊ី និង អត្តចរិតពិតប្រាកដដែលអាចបង្ហាញឱ្យប្រជាជនកម្ពុជា បានស្គាល់កាន់តែច្បាស់នៅពេល នេះ”។

គួររំលឹកដែរថា តាមរយៈបទអន្តរាគមន៍ របស់ខ្លួន ជាភាសាបារាំង នៅសភាអឺរ៉ុប កាល ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានលើកឡើងថា បើសហភាពអឺរ៉ុប បិទទីផ្សារ នាំចេញសម្លៀកបំពាក់ពីកម្ពុជា គឺនៅពេល បើកទីផ្សារវិញ មិនចេះតែបើកទេ ត្រូវមានភ្ជាប់ ជាមួយលក្ខខណ្ឌផងដែរ។

លោកសម រង្ស៊ី បានបញ្ជាក់នៅពេល នោះថា បើសហភាពអឺរ៉ុប បិទទីផ្សារនាំចេញ សម្លៀកបំពាក់នេះ មិនមែនកម្មករ ឬប្រជាជន តូចតាចទេដែលប៉ះពាល់ គឺពួកថៅកែធំៗ មេ ឈ្មួញធំៗទៅវិញទេដែលប៉ះពាល់។

ទោះយ៉ាងណា លោកអ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិ បានលើកឡើងថា សមាជិកប្រទេស សហគមន៍អឺរ៉ុប គេមិនល្ងង់ទៅតាមអ្វីដែល លោកសម រង្ស៊ី បានអំពាវនាវនោះទេ ព្រោះ លោកផ្ទាល់ បានធ្វើការចរចាដោយផ្ទាល់ជាមួយនឹងគណៈប្រតិភូសហគមន៍អឺរ៉ុបកន្លងទៅ នេះ បានពិភាក្សាគ្នាល្អិតល្អន់ណាស់ អំពីបញ្ហា សិទ្ធិមនុស្ស អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី គឺខាងសហគមន៍អឺរ៉ុប គេនៅបន្តជួយកម្ពុជា ទៀត ព្រោះបញ្ហាសិទ្ធិមនុស្ស វាជាបញ្ហាមួយ ដែលមិនមែនតែកម្ពុជាទេដែលកើតមាន គឺ គ្រប់ប្រទេសទាំងអស់ នៅលើសកលលោក ហើយគណៈប្រតិភូអាមេរិក ក៏បាននិយាយដែរ រឿងបញ្ហាសិទ្ធិមនុស្សនេះនៅសហរដ្ឋអាមេរិក ក៏កើតមានដែរ។

យ៉ាងណាក៏ដោយ ថ្លែងនៅក្នុងសន្និសីទ សារព័ត៌មាន ស្តីអំពី “ការវិវត្តន៍នៃស្ថានភាព នយោបាយ” នៅទីស្នាក់ការកណ្តាលគណបក្ស សង្គ្រោះជាតិ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០១៦ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោកអ៊ូ ចន្ទប្ញទ្ធិ បានពន្យល់ថា លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ មិនបានស្នើសុំ សភាអឺរ៉ុប បិទទីផ្សារនាំចេញសម្លៀកបំពាក់ពី កម្ពុជា ទេ ប៉ុន្តែលោកថា លោកសម រង្ស៊ី ថ្លែង នៅក្នុងសភាអឺរ៉ុប ដោយប្រើពាក្យថា បើសហគមន៍អឺរ៉ុប ធ្លាប់អនុវត្តន៍ទៅលើប្រទេសណា ដែលរំលោភសិទ្ធិមនុស្ស រំលោភលក្ខខណ្ឌ ការងារ រំលោភលទ្ធិប្រជាធិបតេយ្យ មានប្រសិទ្ធភាព សូមឱ្យអឺរ៉ុប អនុវត្តនៅប្រទេសកម្ពុជា ផង។

លោកអ៊ូ ចន្ទប្ញទ្ធិ បញ្ជាក់ថា “លោកប្រធាន មិនមែនឱ្យកាត់ជំនួយ ឱ្យបិទទីផ្សារទិញផលិតផលនោះទេ។ គាត់ថា សហគមន៍អឺរ៉ុប ធ្វើចំពោះ ប្រទេសណា ហើយមានប្រសិទ្ធភាព សូមឱ្យ អនុវត្តន៍លើប្រទេសកម្ពុជា ផងដែរ”។

លោកអ៊ូ ចន្ទប្ញទ្ធិ បានបន្ថែមថា សហគមន៍ អឺរ៉ុប មិនស្តាប់យោបល់ពីគណបក្សប្រឆាំង តែ មួយនោះទេ ពោលគឺប្រសិនបើសហគមន៍អឺរ៉ុប ចង់បិទទីផ្សារនាំចេញសម្លៀកបំពាក់ពីកម្ពុជា មែននោះ សហគមន៍អឺរ៉ុប នឹងជួបភាគីរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដើម្បីពិនិត្យ បញ្ហានេះ៕

ដោយ ៖កុលបុត្រ

 

 

RELATED ARTICLES