Thursday, May 2, 2024
Homeសិច និងស្នេហាវិធីបំភ្លេច​សង្សារចាស់

វិធីបំភ្លេច​សង្សារចាស់

តើអ្នកទើបតែបែកបាក់ជាមួយមិត្តស្រីមែនទេ? តើអ្នកមិន អាចបំភ្លេចនាងបានមែនទេ? ថ្វីត្បិតតែការប្រេះឆានៃចំណងស្នេហ៍របស់អ្នកមានការលំបាកបន្តិចក្តី តែក៏មានវិធីដែលអ្នក អាចព្យាយាមដើម្បីបំភ្លេចគូស្នេហ៍ចាស់បានដែរដោយវិធីដូចខាងក្រោមនេះ…


១-ទទួលយកការពិត៖ អ្នកចាំបាច់ត្រូវតែស្មោះ ត្រង់ជាមួយខ្លួនឯងហើយ ទទួលយកការពិត។ ទោះជាអ្នក ចង់ ឲ្យវាក្លាយ ជាការពិត ឬមិនពិត នៅពេលការបែកបាក់គ្នា កើតឡើង។កុំទុកឲ្យខ្លួនឯងរស់នៅជាមួយ និងការទន្ទឹងរង់ចាំ ការត្រឡប់មកវិញរបស់នាងឲ្យសោះ ឬក៏រង់ចាំនាងតេមកអ្នកឲ្យសោះ។ គឺត្រឹមតែទទួលស្គាល់ថាអ្នកកាន់ដៃគ្នាដើរទៅមុខ តទៅទៀតមិនបាន។ចំណាយ ពេលវេលាបន្តិច ប៉ុន្តែក្នុងពេលដ៏ខ្លីអ្នកនឹងទទួល យកវាបាន ម្យ៉ាងទៀតរយៈពេលនោះអ្នក អាចផ្លាស់ប្តូរក្នុងឆាកជីវិតរបស់អ្នក។

២-សម្អាតចិត្តរបស់អ្នកឲ្យដាច់ស្រឡះ៖ កុំទុកឲ្យអនុស្សាវរីយ៍របស់នាងដាក់ ទម្ងន់មកលើអ្នកឲ្យសោះ។ អ្នកច្បាស់ ជាមិនចង់រែកពន់ការឈឺចាប់របស់ខ្លួន ដែលអាចប៉ះពាល់ ដល់អ្នកនិងអ្នកនៅជុំវិញខ្លួន នោះឡើយ។

៣-គិតអំពីភាពអវិជ្ជមាន៖ ទោះជាអ្នកសរសេរចេញមក នូវបញ្ជីចំណុចទាំងអស់នោះក្តី ឬត្រឹមតែ គិតអំពីវាក្តី ចូរចងចាំនូវគ្រប់រឿងអវិជ្ជមាន ទាំងអស់នោះអំពីនាង។ ហើយត្រូវចងចាំនូវហេតុផល ដែលបណ្តាលឲ្យទំនាក់ទំនងរបស់អ្នក និងនាងមិនដំណើរការទៅមុខតទៅ ទៀតបាន ។ ត្រូវគិតអំពីអ្វីដែលនាង ធ្វើឲ្យអ្នកឈឺចាប់ ចុកបេះដូង។

៤-កម្ចាត់ចេញនូវអ្វីដែលធ្វើឲ្យនឹកឃើញដល់នាង៖ ដូចជា រូបថត កាដូ ឬ វត្ថុអនុស្សាវរីយ៍ជាដើម។

៥-កាត់ផ្តាច់ទំនាក់ទំនង៖ ដរាបណាអ្នកអាចនិងមានកូនចិត្តមួយ ពេញចិត្តឬចូលចិត្តនាងវិញ ចូរបង្កើតចំណុច មួយដែលអ្នកនឹងមិនអាចឃើញ អតីតសង្សាររបស់អ្នកនោះឡើយ។ កាត់ផ្តាច់ចំណងស្នេហ៍ជាមួយនិង នាងនឹងជួយឲ្យអ្នកលែងនឹកនាដល់នាងហើយថែមទាំង ជួយឲ្យផ្លាស់ប្តូរចិត្តទៀតផង។ លុបលេខទូរស័ព្ទនាង ចោលពីទូរស័ព្ទរបស់អ្នកកុំតេទៅនាង។ បណ្តាញសង្គម ក៏គួរលុបចោលដែរ៕

 

RELATED ARTICLES