Friday, March 29, 2024
Homeសិច និងស្នេហាតិចនិកស្ទូចបេះដូងស្រីតាមរយៈ SMS

តិចនិកស្ទូចបេះដូងស្រីតាមរយៈ SMS

នៅពេលស្គាល់គ្នាជាលើកដំបូងជាមួយសុភាពនារីណាម្នាក់ ការសរសេរអត្ថបទ ផ្ញើសារទៅកាន់នាង អាចជាវិធីល្អមួយ។ ប៉ុន្តែ ក៏ត្រូវតែរិះរកគន្លឹះដែល ធ្វើឲ្យនាងចាប់អារម្មណ៍ខ្លះផងនៅក្នុងការស្គាល់គ្នានេះ។ តទៅនេះ ជាតិចនិកខ្លះៗក្នុងការស្ទូចបេះដូងសុភាពនារីដែលអ្នកពេញចិត្ត…


ការចាប់ផ្តើមនូវការផ្ញើសារសន្ទនាជាមួយនារីម្នាក់នោះ

  • សុំលេខទូរស័ព្ទរបស់នាង។ព្យាយាមសុំវាពីនាងផ្ទាល់។ វាអាចនឹងមានភាពឆ្គងបន្តិចបន្តួច នៅក្នុងការទទួលយកអត្ថបទពីអ្នកណាម្នាក់ដែលផ្ញើមកប្រសិនអ្នក ពុំមានគំនិតថាតើពួកគេទទួល បានវាយ៉ាងម៉េចនោះ។
  • ពោលពាក្យ សួស្តី (Hi) ប៉ុន្តែកុំត្រឹមតែនិយាយតែពាក្យ Hi ឲ្យសោះ។ពាក្យ Hi មួយម៉ាត់គឺ លំបាកនឹងឆ្លើយតបបន្តិចហើយអាចធ្វើឲ្យមានការធុញទ្រាន់ឬខ្ជិលនិងតបតក៏មានដែរ។ការសួរមួយសំណួរឬត្រឹមតែសួរនាងតើនាងកំពុងធ្វើអ្វី។
  • ពោលពាក្យអ្វីមួយតបឲ្យទាន់ពេលវេលានិងតាមកាលៈទេសៈ។
  • ចូរជជែកអំពីចំណាប់អារម្មណ៍របស់នាង។ប្រសិនជាអ្នកដឹងថានាងចូលចិត្តអ្វីពិតប្រាកដ ដូចជាកម្មវិធី ទូរទស្សន៍ ខ្សែភាពយន្តចូរសួរនាងអំពីកិច្ចការអស់ទាំងនេះ។
  • ប្រើប្រាស់រូបញញឹមទៅកាន់នាង! ការផ្ញើរូបនេះទៅនាងអាចធ្វើឲ្យនាងរីករាយអស់សំណើចក៏ថាបាន។
  • រក្សាការបន្តសន្ទនាតាមផ្ញើសារបែបនេះ។បច្ចុប្បន្នការសាសងរបស់អ្នកបានចាប់ផ្តើម ដុះ ពន្លកហើយដូច្នេះត្រូវច្បាស់ថាវានឹង រក្សានូវរូបភាពត្រឹមតែល្អប្រសើរ បានហើយមិនត្រូវបណ្តាលឲ្យមានការប្រេះស្នាំឡើយ។

ត្រូវដឹងថាពេលណាការផ្ញើសាររបស់អ្នកមិនសមរម្យ

  • ឈប់បញ្ជូនសារទៅនាងប្រសិនជានាងមិនចាប់អារម្មណ៍អំពីវា។ប្រសិនជានាងមិនចាប់អារម្មណ៍ទេនោះទុករហូតដល់នាងឆ្លើយតប ។អ្នកគួរពិចារណាកុំផ្ញើសារទៅនាង ប្រសិនជានាងប្រាប់អ្នកដោយផ្ទាល់ថាឲ្យឈប់នោះ។
  • ទូរស័ព្ទទៅអ្នកណាម្នាក់ប្រសិន ជាអ្នកមានរឿងអ្វីមួយសំខាន់ចង់និយាយជាមួយនាង។
  • ត្រូវតែឆ្លាតវៃបន្តិចចំពោះអ្វីដែលអ្នកផ្ញើសារទៅនាងជាការស្រេច៕

 

RELATED ARTICLES