ដូណាល់ ត្រាំ គំរាម​ចាកចេញពី WTO

0
357

អាមេរិក៖ បេក្ខជនប្រធានាធិបតី មកពីបក្សសាធារណរដ្ឋ របស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកាលពី ថ្ងៃអាទិត្យថានឹងជំរុញឲ្យ សហរដ្ឋអាមេរិកដកខ្លួនចេញពី អង្គការពាណិជ្ជកម្មពិភពលោក (WTO) ប្រសិនជា សំណើរផាកពិន័យដល់ បណ្តាក្រុមហ៊ុននានា របស់សហរដ្ឋអាមេរិ កចំពោះការផ្លាស់ទៅ កាន់ក្រៅប្រទេសត្រូវ បានរាំខ្ទប់។

លោក ត្រាំ បានថ្លែង នៅក្នុងបទ សម្ភាសន៍ជាមួយនិង NBC ក្នុងជំនួបសន្និសិទ សារព័ត៌មានថា ប្រសិនជា លោកត្រូវ បានគេបោះឆ្នោត ជ្រើសរើស ឲ្យធ្វើជាប្រធានា ធិបតីលោក នឹងដាក់កាតព្វកិច្ច ពន្ធដល់ បណ្តា ក្រុមហ៊ុនអាមេរិក ដែលផ្លាស់ប្តូរផលិតកម្ម ទៅក្រៅប្រទេស ក្រោយមក លោកផលិតផល ទាំងនោះ មកឲ្យទីផ្សារ សហរដ្ឋអាមេរិកវិញ។

លោកបានបញ្ជាក់ ទៀតថាប្រសិនជាពួកគេចង់ បំផ្លាញប្រជា ពលរដ្ឋរបស់ពួកគេ ដោយការ ផ្លាស់ទីរោងចក្រ របស់ពួកគេទៅកាន់ប្រទេសម៉ិកស៊ិក ដើម្បីផលិតម៉ាស៊ីន ត្រជាក់ហើយយក មកលក់លើទីផ្សារសហរដ្ឋអាមេរិក អ្នកទាំងនោះ នឹងមានការជាប់កាតព្វកិច្ចពន្ធ។

លោកត្រាំថ្លែងថា អត្រាពន្ធអាច១៥% , ២៥%, ឬ៣៥% ហើយគួរតែ ខុសគ្នាទៅតាម ក្រុមហ៊ុនខុសៗគ្នាផងដែរ។នៅពេលដែលមានការលើក ឡើងថាពន្ធនឹងមិនទទួល បានតាមរយៈអង្គការ ពាណិជ្ជកម្មអន្តរជាតិលោក ត្រាំបានថ្លែងថា លោកនឹងចរចាឡើងវិញ ឬក៏នឹងដកខ្លួនចេញ ពីអង្គការនេះតែម្តង។

គួរកត់សម្គាល់ ផងដែរថានៅក្នុង កិច្ចសម្ភាសន៍ នោះលោកត្រាំបានធ្វើការគាំទ្រ ជាថ្មីម្តងទៀត ដល់ការ សម្រេចចិត្ត របស់អង់គ្លេស ក្នុងការចាកចេញ ពីសហគម អឺរ៉ុបដែល លោកបានដឹងមុនហើយ មុនពេលដែល វាបានកើតឡើង។